(VOVworld)-ដើម្បីការយកមតិប្រជាជនអំពីពង្រាងក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោ
ធនកម្ម)ទទួលបានលទ្ធផលល្អ រហូតមកដល់ពេលនេះ បណ្តាផ្នែក តំបន់នានា
បានផ្សព្វផ្សាយផែនការអនុវត្តជាក់ស្តែង រៀបចំសន្និសីទ សិក្ខាសាលា និងបណ្តុះ
បណ្តាលធនធានមនុស្សសម្រាប់បំរើភារកិច្ចនេះ។
ភារកិច្ចស្នូលដែលត្រូវបានផ្នែក តំបន់នានាផ្តល់អាទិភាពអនុវត្តក្នុង
ត្រីមាសទី១នៃឆ្នាំ២០១៥
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីជាក្រមច្បាប់សំខាន់គ្របដណ្តាប់ទំនាក់ទំនង
ទាំងអស់ ។ដោយហេតុនេះ ការផ្សព្វផ្សាយ និងពន្យល់ឲ្យប្រជាជនយល់ច្បាស់ នូវខ្លឹមសានៃពង្រាងនេះជាការងារសំខាន់និងត្រូវមានការយោសនាឲ្យសមស្រប
នឹង មុខសញ្ញានីមួយៗផងដែរ។ លោកស្រី Phan Quynh Dao នាយិការរងមន្ទី
យុត្តិធម៌ ទីក្រុង Can Tho ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា មន្ទីយត្តិធម៌
បានកសាងគ្រោងឃោសនា សម្រាប់ ក្រុមមុខសញ្ញាផ្សេងៗគ្នា។
“ដំបូងបង្អស់ យើងខ្ញុំនឹងរៀបចំសន្និសីទ ដើម្បីណែនាំបណ្តាខ្លឹមសារក្នុង ពង្រាងច្បាប់ថ្មីសម្រាប់ជួរអ្នកបារកថាថ្នាក់ក្រុង ខ័ណ្ឌនិងស្រុក។ បន្ទាប់មកទៀត បានណែនាំបណ្តាមន្ទី ផ្នែក រៀបចំសន្និសីទលើវិស័យនិមួយៗ ដើម្បីយកមតិ។
ចំពោះប្រជាជន ក្រោយពីការណែនាំខ្លឹមសារថ្មីនឹងរៀបចំការយកមតិរបស់
ប្រជាជននៅគ្រួសារនីមួយក្នុងទូទាំងទីក្រុងតាមរយៈសន្លឹកឆ្នោត”។
|
ខេត្ត Khanh Hoa រៀបចំសន្និសីទយកមតិប្រជាជនចូក្នុងពង្រាង
ក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) រូបថតៈ moj.gov.vn
|
រួមជាមួយផ្នែកយុត្តិធម៌ តំបន់នានាក៏បានសកម្មលាតត្រភារកិច្ចនេះដែរ។
នៅខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម ជនជាង២០០នាក់តំណាងឲ្យមន្ទី
ផ្នែក ក្រុមមេធាវី ក្នុង ខេត្ត បានចូលរួមសន្និសីទលាតត្រដាងអនុវត្តការយក
មតិប្រជាជនអំពី ពង្រាងក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)។ នៅខេត្ត Ha
Nam ភាគខាងជើងវៀតណាមថ្នាក់ដឹកនាំបានប្រគល់ ភារកិច្ចជាក់ស្តែងសម្រាប់
មន្ទី ផ្នែកនានាចូលក្នុងពង្រាងក្រមច្បាប់រដ្ឋប្បវេណីក្នុងនោះ ផ្តោតទៅលើខ្លឹមសា
ទាក់ទងផ្ទាល់ដល់ក្របខ័ណ្ឌ សកម្មភាពនៃក្រមច្បាប់នេះ។ ក្នុងពេលជាមួយ
នោះ នៅខេត្ត Ha Tinh ផែនការលាតត្រដាងអនុវត្តការ យកមតិប្រជាជនអំពី
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីធ្វើវិសោធនកម្ម បានសង្កត់ធ្ងន់ ទៅលើមុខសញ្ញា
ត្រូវយកមតិ ដូចជា ខាងធនាគា អង្គភាពអាជីវកម្មជាដើម។
ធានាប្រភពធនធានមនុស្ស មូលដ្ឋានដើម្បីអនុវត្ត
បណ្តាបារកថាច្បាប់ជាកត្តាជួយឲ្យបណ្តា្កក្រសួងផ្នែក មជ្ឈឹម ទីក្រុង
សម្រាប់រៀបចំការយកមតិឲ្យមានប្រសិទ្ធភាព។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោក Dinh Trung Tung បានឲ្យដឹងថា៖
“សន្និសីទបារកថាច្បាប់រៀបចំឡើងដើម្បីត្រៀមបំពាក់បំប៉នចំណេះដឹង ចំាបាច់ទាក់ទិនដល់ការធ្វើវិសោធនកម្មក្នុង ពង្រាងក្រមច្បាប់រដ្ឋប្បវេណី
ដើម្បីបារកថាអាចជួយឲ្យក្រសួងផ្នែកនានារៀបចំការយកមតិប្រកបដោយ
គុណភាពនិងសន្សំសំចៃ”។
លោក Nguyen Cong Anh ប្រធានការិយាល័យច្បាប់គតិយុត្តិ នៃមន្ទីយុត្តិ ធម៌ហាណូយបានឲ្យដឹងថា៖
“ផ្នែកយុត្តិធម៌ទីក្រុងហាណូយនឹងរៀបចំពិធីហ្វឹកហាត់១សម្រាប់ជួរ
បារកថា។ ក្រោយមក បារកថាមានលទ្ធភាពនឹងទៅឃោសនានៅតាមបណ្តា
សន្នីសីទ”។
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីធ្វើវិសោធនកម្មជាពង្រាងច្បាប់មានសារៈ សំខាន់ក្នុងកម្មវិធីកសាងច្បាប់របស់រដ្ឋសភានីតិកាលទី១៣។ ការដេលបណ្តា
ផ្នែក តំបន់ នានារៀបចំការយកមតិប្រជាជនជាការងារត្រឹមត្រូវ និងមានអត្ថ
ប្រយោជន៍ សំខាន់ក្នុងការសុក្រិដ្ឋបណ្តាកំណត់របស់ច្បាប់ស្តីពីទំនាក់ទំនង
រដ្ឋប្បវេណី។ ប្រការនេះ ក៏មានន័យថា វៀតណាមមាន ពង្រាងក្រមច្បាប់រដ្ឋ
ប្បវេណីធ្វើ ដើរ ទាន់នឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕