(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីសាធារណរដ្ឋវ៉ានូអាទូលោក Joe
Natuman និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់របស់វ៉ានូអាទូបាន
អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩
តុលា២០១៤។តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវ៉ានូអាទូ វៀត
ណាមបានអះអាងនូវគោលនយោបាយកិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់
ខ្លួនគឺពង្រីកទំនាក់ទំនងជាមួយប្រទេសទាំងអស់លើពិភពលោក ដើម្បីផល
ប្រយោជន៍របស់ប្រទេសនិមួយៗ ព្រមទាំងរួមវិភាគ ទានចូលក្នុងការរក្សាសន្តិ
ភាពនិងស្ថិរភាពរួមនៃពិភពលោក។
ស្ថិតនៅក្នុងតំបន់និរតីប៉ាស៊ីហ្វិក វ៉ានូអាទូជាប្រទេសប្រជុំកោះ។ វ៉ានូអាទូ
មានផ្ទៃដីជិត១២ពាន់គីឡូម៉ត្រែក្រឡារួមមានកោះធំតូចចំនួន៨៣។ វ៉ានូអាទូមាន
ខឿនសេដ្ឋកិច្ចកសិកម្មទ្រង់ទ្រាយតូចអាចទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន
ពីរភាគបីនៅក្នុងប្រទេស។ ផ្នែកជលផល សេវ៉ាកម្ម ហិរញ្ញវត្ថុបរទេស សំណង់
និងទេសចរណ៍ ជាផ្នែកសំខាន់ផ្សេងៗរបស់ប្រទេស វ៉ានូអាទូ។
វ៉ានូអាទូកំពុងដំណើរការកែទម្រង់ខឿនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា
ខឿនសេដ្ឋកិច្ចរបស់វ៉ានូអាទូ ភាគច្រើនពឹងផ្អែកទៅលើកសិកម្ម ហើយ
ផ្នែក ឧស្សាហកម្មនៅមានកម្រិតនៅឡើយ។ លើសពីនេះទៀត នៅមានផ្នែក
ផ្សេងៗដូចជា នេសាទ រុករករ៉ែនិងសេវ៉ាកម្មទេសចរណ៍ផងដែរ។ ល្បឿនកំណើន
GDPជាមធ្យមគឺ២,៩%។ វ៉ានូអាទូនាំចូលម៉ាស៊ីន មធ្យោបាយដឹកជញ្ចូន ម្ហូបអា
ហារ ប្រេងរ៉ែ និង ជាតិគីមីជាច្រើន ខណៈពេលដែលនាំចេញត្រឹមតែជាសាច
ដូង កាកាវ សាច់គោ គ្រឿងឈើតែប៉ុណ្ណោះ។មិត្តទំនិញនិងជាប្រទេសផ្គត់ផ្គង់
ជំនួយឧបត្ថម្ភសម្រាប់ វ៉ានូអាទូគឺប្រទេសអូស្រ្តាលី អង់គ្លេស សហភាពអឺរ៉ុប (EU)
ជប៉ុន និងនូវែលហ្សេឡង់។
ចាប់ពីឆ្នាំ២០០២ រដ្ឋាភិបាលវ៉ានូអាទូបានកំណត់ថា កម្លាំងចលករ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួនគឺនាំចេញសត្វពាហនៈ និងជម្រុញវិស័យ ទេសចរណ៍ដោយបង្កើនការផ្សាភ្ជាប់ជាមួយផ្នែកអាកាសចរណ៍បរទេស។ វ៉ានូអាទូកំពុងដំណើរការកែទម្រង់ខឿនសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងក្តីសង្ឃឹមថា ឆ្ពោះទៅខឿនសេដ្ឋកិច្ច១មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ។
អំពីគោលនយោបាយកិច្ចការបរទេស វ៉ានូអាទូអនុវត្តន៍គោលនយោបាយ កិច្ចការបរទេសសន្តិភាព មិនចូលបក្សសម្ព័ន្ធ និងប្រឆាំងអាវុធនុយក្លេអ៊ែរ។ រហូត
មកដល់ពេលនេះ វ៉ានូអាទូមានទំនាក់ទំនងជាមួយប្រទេសចំនួន៨០លើពិភព
លោក។ វ៉ានូអាទូក៏ជាសមាជិករបស់អង្គការមួយចំនួនលើសកលលោក ក្នុងនោះ
មានអ.ស.ប ចលនាមិនចូលបក្សសម្ព័ន្ធ មូនិធិអន្តរជាតិ(IMF) ជាដើម។
|
នាយករដ្ឋមន្រ្តីវ៉ានូអាទូ Joe Natuman
(រូបថតៈ ក្រសួងការបរទេសវៀតណាម) |
វ៉ានូអាទូមានបំណងជម្រុញទំនាក់ទំនងជាមួយវៀតណាម
វៀតណាមនិងវ៉ានូអាទូមានទំនាក់ទំនងជាប្រពៃណីនិងប្រទេសទាំងពីរបាន បង្កើតទំនាក់ទំនងការទូតចាប់ពីថ្ងៃទី៣មិនាឆ្នាំ១៩៨២។ វ៉ានូអាទូជានិច្ចកាល យកចិត្តទុកដាក់បង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ប្រទេសទាំងពីរក៏មានការផ្លាស់ប្តូគណៈប្រតិភូជារឿយជាអាទិ៍៖ នាឆ្នាំ១៩៩៧ នាយករដ្ឋមន្ត្រីវ៉ានូអាទូបានអញ្ជើញមកវៀតណាមចូលរួមសន្និសីទFrancophonie
នៅទី ក្រុងហាណូយនិងរួមចំណែកនាំមកនូវជោគជ័យនៃសន្និសីទ។ នាឆ្នាំ២០០៧
ក្រុម ការងារអន្តរផ្នែកទទួលបន្ទុកជនវៀតណាមនៅឯបរទេសដឹកនាំដោយ អនុរដ្ឋ
មន្រ្តីការបរទេសលោក Nguyen Phu Binh បានទៅបំពេញទស្សនកិច្ចនៅ វ៉ានូអាទូ
។ល។
ដោយសារតែមានគម្លាតភូមិសាស្រ្តនិងមានទំហ៊ុំសេដ្ឋកិច្ចតូច ដូច្នេះ កិច្ច សហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ មិនទាន់មានការអភិវឌ្ឍន៍ឡើយ។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១១ ទទួលបានជាងពីរលានដុល្លារអាមេរិក ក្នុងនោះ វៀតណាមនាំចេញទៅវ៉ានូអាទូ
សាច់ ធញ្ញជាតិ ជលផល និងគ្រឿងភាជន៍ដោយមានតម្លៃជិត១,៩លានដុល្លារ
អាមេរិក។ ប្រទេសទាំងពីរ ក៏មានលក្ខណៈប្រហាក់ប្រហែល ដោយហេតុនេះ វ៉ានូអាទូមានបំណងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ សហគមន៍ជនវៀតណាមនៅវ៉ានូអាទូមាន៥០០នាក់ក្នុងចំណោមប្រជាជន វ៉ានូអាទូសរុបគឺ២៦៧.០០០នាក់។ ជនវៀតណាមនៅទីនេះទទួលជោគជ័យជា
ច្រើន មានកិត្យានុភាព និងមានការរួមចំណែកយ៉ាងសកម្មចូលក្នុងខឿនសេដ្ឋ
កិច្ច របស់វ៉ានូអាទូ។ ពុំនោះសោធ ជនវៀតណាមនៅវ៉ានូអាទូរក្សាបានសាមគ្គី
ភាព ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើរនោះ ដំណើរទស្សន កិច្ចលើកនេះរបស់នាយករដ្ឋមន្រ្តីវ៉ានូអាទូ លោក Joe Natuman សំដៅជម្រុញ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលភាគីទាំងពីរមាន សក្តា
នុភាព ព្រមទាំងផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដេលភាគី ទាំង
ពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងកាលៈទេសៈនៃសកលភាវូបនីយកម្ម ការជម្រុញទំនាក់ទំនងដោយមានផលប្រយោជន៍រួមជាប្រការដែលទាំងវៀត
ណាមផងនិងវ៉ានូអាទូផងសុទ្ធតែមានបំណងប្រាថ្នាឈានទៅដល់៕