វៀតណាមសកម្មរួមចំណែកទៅក្នុងជោគជ័យរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា។
ANH HUYEN -  
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅ WEF អាស៊ីបូព៌ានៅប្រទេសថៃនាឆ្នាំ២០១២ (nguyentandung.org) |
VOV- WEF អាស៊ីបូព៌ា២០១៣ជាមួយប្រធានបទ “ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឆ្ពោះទៅសមាហរណកម្មនិងអភិវឌ្ឍន៍លើគ្រប់វិស័យ” បានប្រព្រឹត្តទៅក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញតែមិនទាន់ចីរភាព ប៉ុន្តែដំបន់អាស៊ី
បូព៌ានៅរក្សាល្បឿនកំណើនខ្ពស់ជាបង្គួរប្រមាណ៧,៨%ក្នុងឆ្នាំនេះ។ តួនាទីសកល
របស់អាស៊ីបូព៌ាត្រូវបានបង្ហាញតាមរយៈការចូលរួមរបស់បណ្ដាប្រទេសសមាជិក
ទៅក្នុងយន្តការសហប្រតិបត្តិការដូចជាអង្គការសហប្រជាជាតិ ក្រុមប្រទេសមាន
ខឿនសេដ្ឋកិច្ចជួរមុខ (G20) អង្គការពាណិជ្ជកម្មពិភពលោក (WTO)ជាដើម។
នេះជាលើកដំបូងដែល WEF អាស៊ីបូព៌ាត្រូវបានរៀបចំឡើងនៅប្រទេស
ម៉ីយ៉ាន់ម៉ា ជាប្រទេសមានភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់នៅដំបន់ កំពុងជំរុញ
កំណែទម្រង់អភិវឌ្ឍន៍ប្រទេសជាតិ ត្រៀមរៀបចំទទួលដំណែងជាប្រធានអាស៊ាន
នាឆ្នាំ២០១៤។ ជាមួយការចូលរួមរបស់ដំណាងប្រមាណ៤៥០នាក់ជាអ្នក
នយោបាយ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនិងអង្គការក្នុងនិងក្រៅដំបន់ សន្និសីទ
មិនត្រឹមតែបង្ហាញនូវការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានមន្ត្រីនិងសហគមន៍
អង្គភាពអាជីវកម្មចំពោះប្រទេសម៉ីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន
ការផ្លាស់ប្តូរសហប្រតិបត្តិការបង្កើតកំលាំងពលំសេដ្ឋកិច្ចចំរុះរបស់ដំបន់អាស៊ាន
និយាយដោយឡែកនិងដំបន់អាស៊ីបូព៌ានិយាយរួមទៀតផង។
ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានសកម្មចូលរួម WEF។ នាឆ្នាំ២០១០វៀតណាមបានរៀបចំប្រកបដោយជោគជ័យ WEF អាស៊ីបូព៌ា នៅទីក្រុងហូជីមិញ
ជាមួយប្រធានបទ “តួនាទីកំពុងកើនឡើងរបស់ទ្វិបអាស៊ីក្នុងការអភិវឌ្ឍន៍សកល”។ សន្និសីទនេះបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ល្អប្រសើរចំពោះបណ្ដាថ្នាក់ដឹកនាំ
ជាន់ខ្ពស់ក្នុងដំបន់ អង្គការអន្តរជាតិមានកិត្យានុភាពនិងសហគមន៍អង្គភាពអាជីវកម្ម
អន្តរជាតិ។ ថ្លែងមតិនៅ WEF អាស៊ីបូព៌ានៅប្រទេសថៃនាឆ្នាំ២០១២ នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមបន្តសហការជាមួយ
បណ្ដាប្រទេសក្នុងដំបន់ជំរុញការផ្ដើមគំនិតក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការឆ្ពោះទៅ
គោលដៅពង្រឹងសន្តិសុខ សន្តិភាពក្នុងដំបន់ជាដើម សំដៅរួមចំណែកលើកកំពស់
គុណភាពសកម្មភាពរបស់វេទិការសេដ្ឋកិច្ចពិភពលោក។តាមទិសដៅនោះ នៅ
វេទិការលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានសន្ទរកថានៅពិធីប្រារព្ធ
ពេញអង្គដែល ប្រមូលផ្ដុំទៅលើបណ្ដាបញ្ហាសមាហរណកម្មដំបន់ ក្នុងនោះយកចិត្ត
ទុកដាក់ដល់កិច្ចសហប្រតិបត្តិការតភ្ជាប់ដំបន់ សហប្រតិបត្តិការក្នុងយន្តការរបៀង
សេដ្ឋកិច្ចកើត-លិចជាដើម។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភបលោកចាប់ផ្ដើម
ស្ដាឡើងវិញនោះ វិនិយោកិននឹងស្វែងរកទីផ្សារស្ថិរភាពនិងមានសក្ដានុភាពអភិវឌ្ឍន៍
ដើម្បីបើកទូលាយការវិនិយោគ តាមរយៈ WEF វៀតណាមអាចអនុវត្តគោលដៅនេះផ្សព្វផ្សាយយ៉ាងសកម្មអំពីប្រទេសវៀតណាមមួយកំពុងសមាហរណកម្មលើគ្រប់
វិស័យនិងអភិវឌ្ឍន៍សកម្ម។ ទន្ទឹមនឹងនោះ WEF អាស៊ីបូព៌ា២០១៣នៅតែជាឱកាស
ដើម្បីវៀតណាមបើកទូលាយការវិនិយោគចូលមកម៉ីយ៉ាន់ម៉ា ជាទីផ្សារមួយពោពេញ
ទៅដោយសក្ដានុភាពប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មជាមួយចំនួនអ្នកប្រើប្រាស់
ប្រមាណ៦០លាននាក់និងជួរពលករតំលៃថោក។
វត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅ WEF អាស៊ីបូព៌ា២០១៣ដែលប្រព្រឹត្តទៅនៅប្រទេសម៉ីយ៉ាន់ម៉ាជាថ្មីម្ដងទៀតអះអាងនូវ
គោលការណ៍ម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិរបស់វៀតណាម លើកកំពស់តួនាទីថានៈនិងរូបភាពវៀតណាមក្នុងដំបន់។ នេះក៏ជាឱកាសដើម្បីវៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ WEF ទន្ទឹមនឹងនោះរួមចំណែករឹតបន្តឹង
នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ដា
វិស័យមានសក្ដានុភាពជាមួយម៉ីយ៉ាន់ម៉ា៕
ANH HUYEN
-VOV