|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ (vov.vn)
|
VOV-មុននឹងដំណើរទស្សនកិច្ច ឆ្លើយសម្ភាសសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានអះអាងថាវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ចង់ឲ្យកិច្ចសហប្រតិបត្តិការ របស់អាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូកាន់តែ
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
“នេះជាអាទិភាពយុទ្ធសាស្ត្ររបស់វៀតណាម បានជាយើងបានម្ចាស់ការ
ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវចូលក្នុងកិច្ចការរួមរបស់អាស៊ាន។
វៀតណាមគាំទ្ររាល់គោលដៅរបស់អាស៊ាននោះគឺកសាងសហគមន៍សាមគ្គីភាព ពង្រីកតួនាទីស្នូលរបស់របស់អាស៊ានដើម្បីផ្សាភ្ជាប់និងលើកទឹកចិត្តបណ្ដាដៃគូ
ចូលរួមកសាងបរិយាកាសសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់
ដំបន់។ទន្ទឹមនឹងនោះបង្កើនទំនាក់ទំនងរបស់អាស៊ានជាមួយបណ្ដាប្រទេសដៃគូ។”
រួមជាមួយគោលដៅកសាងសហគមន៍អាស៊ានកំពុងបន្តលើកកំពស់បង្កើនសាមគ្គីភាពនិងពង្រីកតួនាទីស្នូលរបស់សមាគមក្នុងការដោះស្រាយបញ្ហាសំខាន់ៗ
ទាក់ទិនដល់សន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍន៍នៅដំបន់។ តាម អនុរដ្ឋមន្ត្រី
Pham Quang Vinh ថា បរិយាកាសមួយសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍កំពុងជាបញ្ហាសំខាន់ចំពោះសមាជិកអាស៊ាននីមួយៗ។ ដើម្បីធ្វើបានប្រការនោះ អាស៊ានត្រូវការកត្តាចំនួន២គឺ ម្ចាស់ការនិងសាមគ្គីភាព។
“ទីមួយគឺអាស៊ានត្រូវផ្អែកទៅលើរាល់សមិទ្ធិការរួមវិភាគទានសកម្មដែលខ្លួន មាននិងបន្តពង្រីកថែមទៀត ពិសេសគឺក្នុងការកសាងនិងលើកឡើងបណ្ដា របៀបវារៈនិងវិស័យអាទិភាពរួមរបស់ដំបន់ទាំងមូល។ ទី២អាស៊ានត្រូវបន្តសហការជាមួយបណ្ដាដៃគូកសាងបទដ្ឋានប្រព្រឹត្តដំបន់ ទន្ទឹមនឹងនោះកសាងយន្តការដើម្បី
ធានាអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងជាដើម។”
ខ្លឹមសារសំខាន់មួយត្រូវបានយកមកពិភាគ្សានៅសន្និសីទជាន់ខ្ពស់លើកនេះ
គឺធ្វើយ៉ាងម៉េចដើម្បីធានាបានបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខក្នុងនោះមានសន្តិសុខសុវត្ថិភាពនាវាចរណ៍លើសមុទ្រខាងកើត។ នេះមិនមែនជាការយកចិត្ត
ទុកដាក់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍រួមរបស់អាស៊ាននិងបណ្ដាប្រទេសក្នុងដំបន់ទៀតផង។ អនុរដ្ឋមន្ត្រី Pham Quang Vinh បានចាត់ទុកថា៖
“បណ្ដាគោលដៅដែលអាស៊ានទទួលបានការព្រមព្រៀងត្រូវបានពង្រីកគឺត្រូវ
ធានាការខំប្រឹងប្រែងកសាងទំនុកទុកចិត្តអនុវត្តអត់ថ្មត់មិនធ្វើឲ្យស្ថានភាពស្មុគស្មាញ
ថែមទៀត។ ទី២ ត្រូវលើកកំពស់ទន្ទឹមនឹងនោះធានាអនុវត្តមានប្រសិទ្ធភាពកិច្ចសន្យា
កិច្ចព្រមព្រៀងទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ក្នុងនោះមានសេចក្តីថ្លែងការណ៍
របស់អាស៊ានអំពីគោលការណ៍ចំនួន៦ទាក់ទិនដល់សមុទ្រខាងកើតក៏ដូចជាសេចក្តី
ថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសេចក្តីថ្លែងការរបស់សន្និសិទជាន់ខ្ពស់អាស៊ាន-ចិនក្នុងឱកាសរំលឹកខួបលើកទី១០ DOC ក្នុងនោះមានគោលការណ៍រួមជាច្រើនបានដាក់ចេញ។”
ក្នុងកាលៈទេសៈគំរូបខួប១០ឆ្នាំសេចក្តីថ្លែងការសំរាប់ភាគីនានាលើសមុទ្រខាង
កើត DOC បានបង្កើតនោះ អាស៊ាននិងចិនកំពុងសកម្មឯកភាពរបៀបចរចារក្រម ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ឆ្នាំនេះរំលឹកខួបលើកទី១០ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនជំរុញបណ្ដាវិស័យសហប្រតិបត្តិការ ក្នុងនោះមានការ ដោះស្រាយបញ្ហាសមុទ្រខាងកើត ច្បាស់ណាស់ថា ខ្លឹមសារត្រូវបានភាគីទាំងពីរ យកចិត្តទុកដាក់យ៉ាងខ្លាំង។
បរិយាកាសសន្តិភាពស្ថិរភាពមួយដើម្បីរួមអភិវឌ្ឍន៍ជាបំណងរបស់ភាគីទាក់
ទិនទាំងអស់។ លើស្មារតីយកចិត្តទុកដាក់ចំពោះអាស៊ានមួយសាមគ្គីភាពរឹងមាំ
គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួម
សន្និសីទជាន់ខ្ពស់អាស៊ានលើកនេះនឹងរួមចំណែកសកម្មទៅក្នុងជោគជ័យរួមរបស់
សន្និសីទ រួមចំណែករក្សាបរិយាកាសសន្តិភាពសន្តិសុខស្ថិរភាពសហប្រតិបត្តិការ
និងអភិវឌ្ឍន៍នៅដំបន់៕