វៀតណាម៖សេដ្ឋកិច្ចឯកជនរួមចំណែកកសាងខឿនសេដ្ឋកិច្ច១ដ៍ ចីរភាព
LE PHUONG -  
(VOVWORLD) /  
Vovworld- កំណែទម្រង់សេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅផ្តោតសំខាន់
ទៅលើតួនាទីនៃសេដ្ឋកិច្ចឯកជនក្នុងខឿនសេដ្ឋកិច្ច។ក្នុងដំណើរអនុវត្តផ្លាស់ប្តូរថ្មី
ប្រទេសជាតិ តូនាទីនេះត្រូវបានកំណត់ឡើងវិញដោយការខំប្រឹងប្រែងរបស់សង្គម
ទាំងមូលជាពិសេសគឺតួនាទីរបស់សហគមន៍អង្គភាពអាជីកម្ម។ច្បាប់អង្គភាព
អាជីកម្មឆ្នាំ២០០០បានកំណត់ក្របខ័ណ្ឌគតិយត្តិនៃមណ្ឌលសេដ្ឋកិច្ចឯកជន។
មណ្ឌលសេដ្ឋកិច្ចឯកជនក្នុងខឿនសេដ្ឋកិច្ចវៀតណាម
មណ្ឌលសេដ្ឋកិច្ចឯកជន ដើរតួនាទីសំខាន់ៗ ក្នុងខឿនសេដ្ឋកិច្ចវៀតណាមពី១ថ្ងៃទៅ
១ថ្ងៃ។អង្គភាពអាជីកម្ម ឯកជនបានកើនពី១៥ពាន់ មុនឆ្នាំ១៩៨៦ ឡើងជាង៦០ពាន់
អង្គភាពនាបច្ចុប្បន្ននេះ។ក្នុងពេលនោះ អង្គភាពអាជីកម្ម រដ្ឋបានថយពី១ម៉ឺនអង្គភាព
មុនឆ្នាំ១៩៨៦(នាពេលដំណើរការប្លាស់ប្តូរថ្មី)ចុះមកត្រឹម១០០០ពាន់នាបច្ចុប្បន្ននេះ។
តួលេខនេះនឹងកាត់បន្ថយតទៅទៀតពេលដែលសហគមន៍សេដ្ឋកិច្ចASEANនឹងបាន
បង្កើតនាឆ្នាំ២០១៥ដែលក្នុងនោះវៀតណាមជាសមាជិក១។ដូច្នេះអាចនិយាយបាន
ថា៖ មណ្ឌលសេដ្ឋកិច្ចឯកជនកំពុងក្លាយទៅជាសមាសភាពសំខាន់ក្នុង ខឿនសេដ្ឋ
កិច្ចវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចនិងបង្កើតការងារធ្វើទៀត
ផង។នៅវេទិការស្តីពី អង្គភាពអាជីកម្មពាក់កណ្តាលឆ្នាំ២០១៤ នាពេលថ្មីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានចេញសារ១ដោយអះអាងថា៖រដ្ឋាភិ
បាលបន្តបង្កលក្ខណះងាយស្រួលបំផុតដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។នេះក៍ជា
កំលាំងចលករដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច។សារនេះត្រូវបានអះអាងជាថ្មីម្តងទៀត
នៅវេទិការ ស្តីពីអង្គភាពអាជីកម្មចុងឆ្នាំ២០១៤នាពេលកន្លងទៅនេះ។លោក អះអាង
ថា៖“រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំទៅលើបញ្ហាយុទ្ឋស្រ្តចំនួន៣ដែលផ្សារភ្ជាប់ជាមួយ
ការរៀបចំរចនាព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញ ការផ្ទេរប្តូរទម្រង់កំណើនសេដ្ឋកិច្ចដោយ
មានលទ្ឋផលខ្ពស់ជាងលើវិស័យវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ។រដ្ឋាភិបាលប្រមូលផ្តុំ
គ្រប់កំលាំងជាពិសេសគឺកំលាំងឯកជន កំលាំងសង្គមនិងកំលាំងបរទេសទៅលើ
ហេដ្ឋារចនាសម្ព័ន្ឋ។ “
|
ទិដ្ឋភាពនៃវេទិការដៃគូអភិវឌ្ឍន៍វៀតណាម(រូបថត អិនធឺណែត) |
ទន្ទឹងរង់ចាំទៅលើការអភិវឌ្ឍន៍នៃប្លុកអង្គភាពអាជីកម្ម ឯកជនទៅអនាគត
តាមការពិនិត្យមើលរបស់បណ្តាអ្នកជំនាញការនៅក្នុងនិងក្រៅប្រទេសថាៈប្លុកអង្គភាព
អាជីកម្ម ឯកជនមានការរួមវិភាគទានជាក់ស្តែងនិងមានប្រសិទ្ឋភាពក្នុងខឿនសេដ្ឋកិច្ច
វៀតណាមតាមរយះការបង្កើតការងារធ្វើនិងកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។
ដើម្បីប្លុកនេះពង្រីកបានតួនាទីរបស់ខ្លួន លោកស្រី Wendy Werner នាយិកាទទួល
បន្ទុកពាណិជ្ជកម្មនិងការប្រកួតប្រជែងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកចាត់
ទុកថា៖“ បណ្តាអង្គភាពអាជីកម្ម ឯកជនមានស្មារតីឈានមុខយ៉ាងខ្លាំងក្លា។មុនស្មារតី
នេះគប្បីពង្រីកតទៅទៀតដោយគោលនយោបាយសមស្របនិងអាចខ្ចីបានប្រភព
ហិរញ្ញវត្ថុនានា។ “
នាបច្ចុប្ប្ននេះឯកសារច្បាប់ទាក់ទិនដល់សេដ្ឋកិច្ចសុទ្ឋមានការរួមមតិរបស់ដំណាង
អង្គភាពអាជីកម្ម ឯកជនមុនពេលដាក់ជូនរដ្ឋសភានិងរដ្ឋាភិបាលអនុម័ត។លោកVu Tien
Loc ប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចាត់ទុកថា៖
“ យើងចាប់ផ្តើកម្មវិធីទួទៅ១ដើម្បី មណ្ឌលអង្គភាពអាជីកម្ម ឯកជនរួមដំណើរជាមួយ
អង្គភាពអាជីកម្ម រដ្ឋព្រមទាំងទទួលផលចំណេញជាមួយអង្គភាពអាជីកម្ម មានទុនវិនិ
យោគបរទេសក្នុងខឿនសេដ្ឋកិច្ចវៀតណាម។ “
ដោយមានពិសោធន័ធ្វើការជាង៣០ឆ្នាំនៅវៀតណាមលោកAntony Nezicប្រធានសមាគម
អង្គភាពអាជីកម្ម កាណាដាអោយដឹងថា៖“ជនវៀតណាមចូលចិត្តចាប់ផ្តើមអាជីពដោយ
ការធ្វើអាជីវកម្ម។ខ្ញុំរង់ចាំការចាប់បដិសន្ឋិនៃកំរោងការណ៍របស់ជនវៀតណាមជាច្រើន
ថែមទៀត។សង្ឃឹមថា៖កំរោងការណ៍ទាំងនេះអភិវឌ្ឍន៍បាននិងមានលទ្ឋភាពប្រកួត
ប្រជែងយ៉ាងខ្លាំងក្លានៅក្នុងប្រទេស តំបន់និងនៅលើសកលោកទៀតផង។ “
សកម្មភាពនិងគោលនយោបាយឧបត្ថម្ភពីរដ្ឋាភិបាលសំរាប់អង្គភាពអាជីកម្ម ឯកជនបាន
បង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងដំណើរការពង្រីកមណ្ឌលសេដ្ឋកិច្ចឯកជនដើម្បី
កសាង សេដ្ឋកិច្ច១ដ៍ចីរភាព៕
LE PHUONG
-VOVWORLD