វៀតណាមសន្ទនាស្មោះត្រង់រួឆ្ពោះទៅសិទ្ធមនុស្ស
HO DIEP -  
(VOVworld)-“របាយការណ៍ជាតិរបស់វៀតណាមបានផ្តល់ព័ត៌មានយ៉ាងគ្រប់គ្រាន់ លើវិស័យផ្សេងៗ ហើយបានលើកត្រដែតរាល់សមិទ្ធិដែលវៀតណាមទទួលបាន
លើគ្រប់វិស័យក្នុងរយៈ៤ឆ្នាំកន្លងទៅ”។នេះជាការវាយតម្លៃរួមរបស់បណ្តាប្រទេស ចូលរួមសម័យប្រជុំនៃក្រុមការងារអំពីរបាយការណ៍ពិនិត្យមើលទូទៅជាប្រចំា(UPR)
របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បដែលទើបនឹងប្រព្រឹត្តទៅនៅ ក្រុងGeneva
(ស្វីស)។ តាមការវាយតម្លៃរួមថា របាយការណ័ជាតិរបស់វៀតណាមបានបង្ហាញ
ច្បាស់ពីភាពត្រឹមត្រូវ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់វៀតណាមលើ
វិស័យសិទ្ធិមនុស្ស។
មុនបង្អស់ ការអនុម័តលើរបាយការណ៍ជាតិតាមយន្តការត្រួតពិនិត្យទូទៅជា
ប្រចាំរបស់វៀតណាមនៅក្រុងGeneva(ស្វីស)បានសឲ្យឃើញជំនឿជាក់ការវាយ
តម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធមនុស្ស អ.ស.បចំពោះ
វៀតណាមលើវិស័យសិទ្ធិមនុស្ស។
|
ក្រុមវៀតណាមសំណេះសំណាលជាមួយតំណាងចូលរួមសម័យប្រជុំលើកទី១៨
អំពី UPRនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប (រូបថតៈ Tố Uyên - TTXVN) |
សមិទ្ធិអំពីសិទ្ធិមនុស្សដែលមិនអាចបដិសេធបាន
ជំនឿជាក់ពោលខាងលើផ្អែកទៅលើសមិទ្ធិអំពីសិទ្ធិមនុស្សនៅវៀតណាម ទទួលយកការអនុវត្តន៍មតិរួមចំណែករបស់សហគមន៍អន្តរជាតិ ផ្អែកលើសំណើ
ដែលយន្តការត្រួតពិនិត្យទូទៅជាប្រចាំ (ក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប)នាំចេញ
នាឆ្នាំ២០០៩។ នោះគឺជាការអនុវត្តន៍ ដ៏ត្រឹមត្រូវ ចំពោះសំណើចំនួន៩៦ក្នុងចំ
ណោម១២៣ ដែលយន្តការត្រួតពិនិត្យទូទៅជាប្រចាំបានកំណត់។ក្នុងនោះត្រូវ
គិតដល់ការធ្វើសុក្រិដប្រព័ន្ធច្បាប់បន្ថែមទៀត កសាងនិងអនុវត្តន៍រាល់គោល
នយោបាយស្តីអំពីសិទ្ធិមនុស្ស ជម្រុញការ កាត់បន្ថយភាពក្រីក្រ ធានាសុខុមាល
ភាពសង្គម ធានាសេរីភាពជាសារវ័ន្ត របស់ប្រជាជនជាដើម។
សមិទ្ធិលេចធ្លោ១ទៀតគឺការដែលវៀតណាមអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុងនោះវិស័យសិទ្ធិមនុស្សត្រូវបានកំណត់យ៉ាងពេញលេញនិងគ្រប់ជ្រុងជ្រោយ
ជាងមុនដើម្បីបង្កបុព្វបទសម្រាប់គោលនយោបាយ និងវិធានការក្នុងការអនុវត្តន៍
សិទ្ធិមនុស្សបានល្អជាងមុនលើស្ថានភាពជាក់ស្តែង។ ការបំពេញបន្ថែមនិងចេញ
ផ្សាយច្បាប់គតិយុត្តសំខាន់ៗ ដូចជា ច្បាប់ដីធ្លី ច្បាប់សហជីព ច្បាប់បណ្តឹងតវ៉ា
។ល។ធ្វើឲ្យសុក្រិដបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់អំពីសិទ្ធិមនុស្សនៅវៀតណាម។ ការធានាសិទ្ធិជាសារវ័ន្តរបស់ពលរដ្ឋ សន្ទស្សន៍ខាងសេដ្ឋកិច្ច វប្បធម៌ សង្គម កិច្ច
ការកាត់បន្ថយភាពក្រីក្រនៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅគឺសម្រេចបានលទ្ធ
ផលគួរឲ្យកត់សម្គាល់។ ប្រការនេះសឲ្យឃើញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌
សង្គម ផ្សាភ្ជាប់ជាមួយការថែទាំជីវភាពរស់នៅទាំងខាងសំភារៈ និងខាងស្មារតី
សម្រាប់ប្រជាជនកាន់តែបានធានាដ៏ល្អពីមួយថ្ងៃទៅមួយថ្ងៃ។
មិនចៃដន្យទេ ដែលបណ្តាប្រទេសអាស៊ានបានគាំទ្ររាល់ការរួមវិភាគទាន របស់វៀតណាមក្នុងការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួល
បន្ទុកសិទ្ធិមនុស្សហើយស្នើរវៀតណាមបន្តរួមវិភាគទានក្នុងការអនុវត្តន៍សេចក្តី
ថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន។ហើយក៏មិនចៃដន្យទេ ដែលវៀតណាមត្រូវបាន
ជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.បអាណត្តិ 2014-2016ឡើយ។ ប្រការទាំងអស់នេះគឺជាជំនឿជាក់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម។
សន្ទនាដ៏ស្មោះត្រង់
សហគមន៍អន្តរជាតិមានការទទួលស្គាល់ត្រឹមត្រូវ ស្មោះត្រង់និងពោពេញ ទៅដោយលក្ខណៈបដិវាទ ស្តីអំពីការអនុវត្តន៍សិទ្ធមនុស្សនៅវៀតណាម។
ការអនុម័តលើរបាយការណ៍ជាតិតាមURP វគ្គទី២របស់វៀតណាមជាថ្មីម្តង
ទៀតឆ្លុះបញ្ជាំងលក្ខណៈតម្លាភាព ស្មារតីសន្ទនាត្រឹមត្រូវ រួសរាយរបស់វៀតណាម។
លោកស្រី Pratibha Mehta អ្នកសម្របសម្រួលអចិន្រ្តៃយ៍នៃកម្មវិធីអភិវឌ្ឍន៍
អ.ស.ប ប្រចាំនៅវៀតណាមបានថ្លែងថា៖ “ខ្ញុំមានក្តីសប្បាយរីករាយដោយសារ
រដ្ឋាភិបាលវៀតណាមកំពុងប្រើប្រាស់យន្តការត្រួតពិនិត្យទូទៅជាប្រចាំដែលក្រុម ប្រឹក្សាសិទ្ធមនុស្សអ.ស.បដាក់ចេញយ៉ាងត្រឹមត្រូវ។ មានន័យថាប្រើយន្តការ សន្ទនារវាងគ្រប់មុខសញ្ញាក្នុងសង្គម ដើម្បីពិភាក្សាអំពីរាល់បញ្ហានិងការពិសោធ
សាកល្បងអំពីសិទ្ធមនុស្ស” ។ នេះជាការពិតជាក់ស្តែង៕
HO DIEP