វៀតណាម-អង្គការសហប្រជាជាតិ៖គូសសញ្ញាសម្គាល់៤០ឆ្នាំសហប្រតិបត្តិការ

(VOVWORLD) -ឆ្នាំ ២០១៧ បានគូសសញ្ញាសម្គាល់៤០ឆ្នាំវៀតណាមចូលរួមអង្គការសហប្រជាជាតិ (ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧) និងគូសសញ្ញាអំពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យ សេរីភាព បើកចេញដំណាក់កាលថ្មីសំរាប់វៀតណាម ធ្វើសមាហរណកម្មអន្តរជាតិ

ឆ្នាំ ២០១៧ បានគូសសញ្ញាសម្គាល់៤០ឆ្នាំវៀតណាមចូលរួមអង្គការសហប្រជាជាតិ (ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧) និងគូសសញ្ញាអំពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យ សេរីភាព បើកចេញដំណាក់កាលថ្មីសំរាប់វៀតណាម ធ្វើសមាហរណកម្មអន្តរជាតិ។ ៤០ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិបានក្លាយទៅជាគំរូមួយអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍  រវាងបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌និងមនុស្សធម៌។

វៀតណាម-អង្គការសហប្រជាជាតិ៖គូសសញ្ញាសម្គាល់៤០ឆ្នាំសហប្រតិបត្តិការ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres

កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងវៀតណាម បានប្រព្រឹត្តទៅលើច្រើនវិស័យនិងទទួលបានសមិទ្ធផលសកម្មជាច្រើន បំពេញតម្រូវការរបស់វៀតណាម អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗ។ ថ្លែងមតិ ក្នុងឱកាសបំពេញទស្សនកិច្ចនៅអាមេរិក(ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ឧសភា)  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រជាជនវៀតណាមជានិច្ចកាលចង់ចាំជានិច្ចការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងដំណើការកសាងប្រទេសជាតិ បន្ទាប់ពីសង្គ្រាម អភិវឌ្ឍន៍ និងទទួលបានសមិទ្ធផលដូចនាសព្វថ្ងៃ។

        បណ្ដាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ

          បន្ទាប់ពីពេលចូលរួមអង្គការសហប្រជាជាតិ វៀតណាមបានឆ្លៀតយកការគាំទ្រ និងជួយឧបត្ថម្ភពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីមហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នីតិកាល ទី៣២ (ឆ្នាំ ១៩៧៧) អំពាវនាវអោយបណ្ដាប្រទេស និងអង្គការអន្តរជាតិជួយឧបត្ថម្ភវៀតណាម កសាងប្រទេសជាតិ បន្ទាប់ពីសង្គ្រាម។ ក្នុងដំណាក់កាល ពី១៩៧៧-១៩៨៦ បណ្ដាអង្គការនៃអង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀតណាមវិនិយោគហេដ្ឋារចនាសម្ព័ន្ធសង្គម ដោយប្រមូលផ្តុំទៅលើវិស័យអប់រំ សុខាភិបាលការពារមាតានិងកុមារ និងចំនួនប្រជាជន។ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ បានរួមចំណែកបង្កលក្ខណះងាយស្រួល ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានៅវៀតណាម។

          ទោះបីជាចំនួនប្រាក់ជំនួយពីអង្គការសហប្រជាជាតិ សំរាប់វៀតណាម ក្នុងរយៈពេលកន្លងទៅបានជាងពីរពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែវាមានអត្ថន័យដ៏សែនសំខាន់ ដោយបានប្រមូលផ្តុំទៅលើវិស័យសំខាន់ជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងរបប ច្បាប់ ដោះស្រាយបញ្ហាសង្គមចាំបាច់ជាច្រើន។

វៀតណាម-អង្គការសហប្រជាជាតិ៖គូសសញ្ញាសម្គាល់៤០ឆ្នាំសហប្រតិបត្តិការ - ảnh 2

ជាសមាជិកមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ

        អនុវត្តគោលនយោបាយកិច្ចការបរទេសពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ជាមិត្តជាមួយប្រទេសនានា វៀតណាមបានឆ្លៀតយកវេទិកាអង្គការសហប្រជាជាតិ ជាមូលដ្ឋានដើម្បីបង្កើនទំនាក់ទំនងជាមួយអង្គកានានាក្នុងអង្គការសហប្រជាជាតិ បើកទូលាយទំនាក់ទំនងទ្វេភាគីនិងពហុភាគី ជាមួយបណ្ដាប្រទេសនិងអន្គការអន្តរជាតិនានា។ វៀតណាមបានសម្រេចល្អភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០០៨-២០០៩។  វៀតណាមក៏សកម្មចរចារ និងក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងអនុសញ្ញាហាមឃាត់អាវុធគីមី(CWC) ឆ្នាំ ១៩៩៨។ចាប់ពីថ្ងៃទី១មករាឆ្នាំ២០០៤វៀតណាមបានក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស (អាណត្តិ ២០១៤-២០១៦) លោក Nguyen Trung Thanh អតីតសមាជិកក្រុមការងារ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានអោយដឹងថា៖

          “ វៀតណាមបានស្នើអោយដើរតួនាទីដ៏សែនសំខាន់ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ខ្ញុំចាត់ទុកថា៖នេះជាការវាយតំលៃខ្ពស់របស់សហគមន៍អន្តរជាតិ។ ពីនោះ យើងអាចទទួលបានបទពិសោធន៍ល្អជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍន៍និងផ្លាស់ប្តូរថ្មីប្រទេសជាតិ ជំរុញនិងការពារសិទ្ធិមនុស្សនៅក្នុងប្រទេស ដើរតួនាទីម្ចាស់ការនិងសកម្ម ដើម្បីកសាងប្រទេសវៀតណាមមួយគឺជាមិត្ត និងសមាជិកមានការទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។”

          វៀតណាមមិនគ្រាន់តែអនុវត្តល្អភារកិច្ចទាក់ទាញជំនួយពីអង្គការអភិវឌ្ឍន៍អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំង ម្ចាសការ កសាងរូបសណ្ឋានសហប្រតិបត្តិការ និងចូលរួមអង្គការទាំងនោះ។ លោកស្រី Pratibha Mehta អ្នកសម្របសម្រួលអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម ចាប់ពីឆ្នាំ២០១២-២០១៦ បានវាយតំលៃថា៖

          “ វៀតណាមធ្វើសកម្មភាពយ៉ាងសកម្ម និងធ្វើសមាហរណកម្មកាន់តែស៊ីជំរៅក្នុងសកម្មភាពនានារបស់អង្គការសហប្រជាជាតិ។ វៀតណាមបានចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមអង្គការសហប្រជាជាតិ (ECOSO) ចូលរួមកងកម្លាំងរក្សាសន្តិភាពនៅស៊ូដង់ និងបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាព។ ខ្ញុំគិតថានេះជាសក្ខីភាពសំរាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅរវាងអង្គការសហប្រជាជាតិនិងវៀតណាម។”

          សមិទ្ធផលទាំងឡាយនៃកិច្ចសហប្រតិបត្តិការវាងវៀតណាមនិងអង្គការសហប្រជាជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ជាគំរូមួយ អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បង្កលក្ខណះងាយស្រួលសំរាប់ការខំប្រឹងប្រែងរួម របស់ភាគីទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកជំរុញបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនៅវៀតណាម និងរួមចំណែកលើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ