វៀតណាមអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អគ្គមគ្គុទេសLenin ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប

(VOVworld)-វៀតណាមកំពុងចាប់ផ្តើមធ្វើសកម្មភាពជាច្រើនសំដៅបូកសរុប ៣០ឆ្នាំ
ដំណើការកិច្ចការផ្លាស់ប្តូរថ្មី។ ក្រឡេកមើលលើកំណាត់ ផ្លូវប្រវត្តិសាស្រ្តពោពេញ
ដោយសមិទ្ធិសំខាន់ៗ បណ្តាអ្នកទ្រឹស្តីនៅវៀតណាមបានចាត់ទុកថា វៀតណាមមិន
អាចទទួលជោគជ័យក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រសិនបើមិនអនុវត្តន៍គោលនយោបាយ
សេដ្ឋកិច្ចថ្មីរបស់Vladimir Ilyich Lenin ជាអគ្គមគ្គុទេសដ៏មហិមារបស់វណ្ណៈអធន និង
ប្រជាពលករលើ ពិភពលោកទាំងមូល។ ក្នុងឱកាសរំលឹកខួបលើកទី១៤៤ នៃទិវាកំ
ណើតរបស់លោក Lenin (ថ្ងៃទី២២មេសា) អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
មានបទសរសេ ក្រោមចំណងជើងថា “វៀតណាមអនុវត្តន៍គោលនយោបាយ
សេដ្ឋកិច្ចថ្មីរបស់អគ្គមគ្គុទេសLenin ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប្រឌិត”។

          ក្រឡេកមើលលើជដំណើការផ្លាស់ប្តូរថ្មី ប្រហែលជាជនវៀតណាមជាច្រើន
នាក់ មិនអាចបំភ្លេចបានឡើយ សម័យកាលដ៏អង្វែង១ដែលហៅថា “សម័យកាល
 អោបក្រសោប”។​ តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨៦ កម្មសិទ្ធិរដ្ឋនិងកម្មសិទ្ធិ
ឯកជនត្រូវបានបំបាត់ចោលជំនួសឲ្យកម្មសិទ្ធិរដ្ឋនិងសមូហភាព។ហើយលទ្ធផល
ជាគឺមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ស្ថានភាពខ្វះស្បៀងអាហារកើតមាន
ឡើងជារឿយៗ។ រោងចក្រ សហជីពភាគច្រើនបានធ្លាក់ក្នុងស្ថានភាព “ចំណេញ
ក្លែងក្លាយ និងខាតបង់ពិត”​និងទីផ្សារច្របូលច្របល់។នាគ្រានោះ ជីវភាពរស់នៅ
របស់ប្រជាជនគ្រប់ជាន់ថ្នាក់ថមថយ។
វៀតណាមអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អគ្គមគ្គុទេសLenin ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប - ảnh 1
អគ្គមគ្គុទេស V.I. Lenin

        ការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក​ Lenin

        ដោយស្មារតី “ក្រឡេកមើលត្រង់ទៅលើការពិត” មហាសន្និបាតលើកទី៦
របស់បក្ស កុម្មុនិស្តវៀតណាមនាខែធ្នូឆ្នាំ១៩៨៦ បានមានសេចក្តីសម្រេចដ៏ត្រឹម
ត្រូវ អំពីអន្តរកាលឈានឡើងសង្គមនិយម។ បក្សបានយល់ដឹងច្បាស់អំពីការ
អនុវត្តន៍ និងអភិវឌ្ឍន៍ប្របកដោយច្នៃប្រឌិតនូវសតិអារម្មណ៍ទ្រឹស្តីរបស់លោក
Lenin ស្តីអំពីគោល នយោបាយសេដ្ឋកិច្ចថ្មី (NEP)។ នោះគឺទទួលស្គាល់ការ
គងវង្សបរានុម័តរបស់ខឿនសេដ្ឋកចិ្ចពហុសមាសភាព។នាចុងខែធ្នូឆ្នាំ១៩៨២
ក្រុមស្រាវជ្រាវអំពី NEP របស់វៀតណាមបានបង្កើតឡើងក្រោមការ ដឹកនាំ
របស់ប្រធានរដ្ឋសភា លោក Truong Chinh ។ សមាជិក១រូបរបស់ក្រុម NEP
សម័យកាល នោះ លោក Vo Dai Luoc រំលឹកឡើងវិញថា៖

        “នាគ្រាដំបូងផ្លាស់ប្តូរថ្មី ដែលផ្ទេប្តូរពីខឿនសេដ្ឋកិច្ចផែនការបនីយកម្មទៅ កាន់ទំនាក់ទំនងរវាងទំនិញនិងរូបិយប័ណ្ឌ គឺគោលនយោបាយសេដ្ឋកិច្ចថ្មីនេះ មានសារៈសំខាន់ណាស់ដោយមានសតិអារម្មណ៍ស្នូលចំនួន២។ ទី១គឺ អភិវឌ្ឍន៍ ទំនាក់ទំនងរវាងទំនិញនិងរូបិយប័ណ្ឌ។ ទី២គឺប្រើប្រាស់លិទ្ធិមូលធនរដ្ឋដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ច”។

        សាស្រ្តចារ្ស បណ្ឌិត Tran Ngoc Hien ជាអតីតនាយករងសាលាសភា
បណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ ជាជន១រូបដែលបានលៃទុកពេល
វេលាដើម្បីស្រាវជ្រាវ NEP បានចាត់ទុកថា៖

        “ការដែលប្រទេសឧិនថយអភិវឌ្ឍន៍ឈានឡើងដូច្នេះ បានបញ្ជាក់ថា NEP
ជា មាគ៌ាដ៏ត្រឹមត្រូវ។ នោះគឺការផ្ទេរប្តូរទៅខឿនសេដ្ឋកិច្ចទីផ្សារ ដោយដើរឲ្យទាន់ ឬសើ្មនឹងកម្រិតប្រទេសជឿនលឿនរបស់ពិភពលោក។បញ្ហាចោទឡើងគឺអនុវត្តន៍
NEP យ៉ាងដូចម្តេចគឺជាការសាកល្បងរបស់បក្សកាន់អំណាចសម័យនោះ”។

        អនុវត្តន៍ប្រកបដោយច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍

        ប្រមូលផ្តុំកម្លាំងពលំដើម្បីអភិវឌ្ឍន៍កសិកម្ម និងចាត់ទុកកសិកម្មជាសមរ
ភូមិ ជួរមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខឿងសេដ្ឋកិច្ចពហុសមាសភាព និងយកចិត្ត
ទុក ដាក់ដល់ផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ល។ទាំងអស់នេះ ជាការ
អនុវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាមដោយឈរលើមូលដ្ឋានគោលនយោ
បាយNEPរបស់លោក Lenin។ មិនត្រឹមតែប៉ុណ្ណោះ ខ្លឹមសាររបស់​NEP ត្រូវបាន
បក្សកុម្មុយនិស្តវៀតណាមអភិវឌ្ឍន៍និងពង្រីកឡើងកម្រិតថ្មី១។ អ្នកជំនាញការ
សេដ្ឋកិច្ច លោក Vo Dai Loi ពិនិត្យថា៖

        “ឥឡូវនេះយើងបានទៅហួសឆ្ងាយពីបណ្តាខ្លឹមសាររបស់ NEP។ ដល់
ឆ្នាំ១៩៨៩​និង១៩៩០ យើងទទួលស្គាល់ថា មិនមែនជាសេដ្ឋកិច្ចទំនិញទេ គឺ
ជាសេដ្ឋកិច្ចទី ផ្សារ។ ទីពីរ យើងបានបើកទ្វា ធ្វើសមាហរណកម្មអន្តរជាតិ។ 
NEP គឺជាដំបង ដើម្បីលុបបំបាត់យន្តការអោបក្រសោប​និងបើកចេញផ្លូវថ្មី
ឲ្យបណ្តាទស្សនៈថ្មីៗ”។

        កិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាមបានឆ្លងផុតកំណាត់ផ្លូវវែងៗ និងជិត
ដល់របត់ ៣០ឆ្នាំ។ ទទួលបានសមិទ្ធិដ៏ធំធេងដូចសពថ្ងៃ បណ្តាអ្នកទ្រឹស្តី
នៅវៀតណាមចាត់ទុកថា គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក Lenin មានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាមនាសម័យកាលផ្លាស់ប្តូរថ្មី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ