វៀតណាមអនុវត្តន៍ចំណងសាមគ្គីភាពអន្តរជាតិតាមមរតសាសន៍ របស់លោកប្រធានហូជីមិញ

(VOVworld)-តាមមរតសាសន៍នេះ លោកប្រធានហូជីមិញបានកំណត់នូវការទទួល​ ខុសត្រូវរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះចលនាកុម្មុយនិស្តពិភពលោក។
លោកបាសរសេរថា “ខ្ញុំជឿជាក់ថា បក្សយើងនឹងខំប្រឹងប្រែងមានសកម្មភាពល្អ រួមចំណែកសកម្មក្នុងការស្តារផែនសាមគ្គីភាពរវាងបណ្តាបក្សជាភាតរៈដោយឈរ
លើគ្រឹះស្ថានគឺលទ្ធិ​Mac-Leninនិងលិទ្ធិប្រជាធិបតេយ្យអន្តរជាតិអធន”។ លោកបាន
សម្តែងក្តីជឿជាក់ថា “បក្សនិងប្រទេសជាភាតរៈត្រូវតែរួបរួមសាមគ្គីគ្នា”។

វៀតណាមអនុវត្តន៍ចំណងសាមគ្គីភាពអន្តរជាតិតាមមរតសាសន៍ របស់លោកប្រធានហូជីមិញ - ảnh 1
លោកអ៊ុំហូអញ្ជើញជួបប្រាស្រ័យជាមួយកម្មករោងចក្ររថភ្លើង
អគ្គិសនី Gia Lam នាឆ្នាំ ១៩៥៥ (រូបថតៈ ឯកសារ)

       ផ្សាភ្ជាប់ជោគវាសនាប្រជាជាតិជាមួយមនុស្សជាតិ

       ដោយអនុវត្តន៍តាមសតិអារម្មណ៌ជារៀងរហូតរបស់លោកប្រធានហូជីមិញ បក្ស កុម្មុយនិស្តវៀតណាម មានការខំប្រឹងប្រែងផ្សារភ្ជាប់ និងស្តារឡើងវិញផែន សាមគ្គី
ភាពក្នុងចលនា កុម្មុយនិស្តពិភពលោក។ បណ្ឌិត Chu Duc Tinhជា អតីតនាយកសារ
មន្ទីរហូជីមិញបានសង្កត់ធ្ងន់ថា៖

       “បក្សកុម្មុយនិស្តវៀតណាមបានធ្វើអស់ពីកម្លាំងកាយចិត្ត និងមានការ ទទួល
ខុសត្រូវចំពោះចលនាកុម្មុយនិស្តពិភពលោក និងចំពោះមិត្តភក្តិ ជា ភាតរៈផងដែរ។
ដោយឡែក ការដែលបក្សយើងស្វិតស្វាញ់នឹងលិទ្ធិ Mac-Lenin សតិអារម្មណ៍លោក
ប្រធានហូជីមិញ ផ្លាស់ប្តូរថ្មីនៅវៀតណាម ជាសកម្មភាពជាក់ស្តែងដើម្បីការពារ
ចលនាកុម្មុយនិស្តអន្តរជាតិ”។

       នារយៈពេល៤៥ឆ្នាំកន្លងទៅ ក្នុងបណ្តាគោលនយោបាយរបស់ខ្លួន បក្ស
កុម្មុយនិស្តវៀតណាម សុទ្ធតែយកចិត្តទុកដាក់ទៅលើការបង្កើនផែនសាមគ្គី ភាពអន្តរជាតិនិងសាមគ្គីជាមួយប្រទេសទាំងអស់លើពិភពលោក។ រហូតមក ដល់បច្ចុប្បន្ននេះវៀតណាមមានទំនាក់ទំនងកិច្ចការបរទេសជាមួយប្រទេសចំនួន
១៨០ និងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ដែនដី ជាង
០០ទៀតផង។ វៀតណាមក៏បានចូលរួមរាល់វេទិការ អង្គការអន្តរជាតិ ជា
ពិសេស មានការរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់អ.ស.ប។

       បង្កើនសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍

       នាបច្ចុប្បន្ន ស្ថានភាពលើពិភពលោកកំពុងមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ់ ចលនា
កុម្មុយនិស្តនិងកម្មករពិភពលោកមាននិន្នាការថ្មីជាច្រើន ប៉ុន្តែបក្ស កុម្មុយនិស្តវៀត
ណាម នៅមានការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយគោល មាគ៌ាកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការ ពហុភាគី និងពហុ បែបទំនាក់ទំនង ជាមិត្ត
និងដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានការទទួល ខុសត្រូវក្នុងសហគមន៍អន្តរ
ជាតិ។ល។ ទាំងអស់នេះ ជាការអនុវត្តន៍ប្រកបដោយ ច្នៃប្រឌិតតាម មរតសាសន៍
របស់លោកប្រធានហូជីមិញ។ សាស្រ្តចារ្សរង​បណ្ឌិត Pham Ngoc Anh អនុប្រធាន
វិទ្យាស្ថានហូជីមិញនិងបណ្តាអគ្គមគ្គទេស របស់បក្ស(នៃសាលាសភាបណ្ឌិន
យោបាយជាតិហូជីមិញ)បានលើកច្បាស់ថា៖

       “យើងសង្ឃឹមថា ដោយការខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តវៀតណាម
ដ៏ប៉ិនប្រសព ឈរលើគ្រឹះស្ថានចិត្តមេត្តាធម៌និងសច្ចៈធម៌របស់ប្រជាជាតិ យើង
គួរធ្វើយ៉ាងម៉េច ដើម្បីឲ្យជនដែលចង់ប្រឆាំងនឹងយើង យល់ច្បាស់អំពីយើង
ជាង។ ដោយ ឈរលើគ្រឹះស្ថានផលប្រយោជន៍សមស្រប ការសម្របសម្រួល
រវាងបណ្តា ជនជាតិយើងនឹងខំប្រឹងប្រែងកាត់បន្ថយការខ្វែងគំនិតនិង ឲ្យប្រែ
ក្លាយទៅជាទំនាក់ ទំនងសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការប្រកបដោយ
ចីរភាពឡើងវិញ”។

វៀតណាមអនុវត្តន៍ចំណងសាមគ្គីភាពអន្តរជាតិតាមមរតសាសន៍ របស់លោកប្រធានហូជីមិញ - ảnh 2
លោកអ៊ូំហូទៅសាកសួួរសុខទុក្ខកម្មករ

       អនុវត្តបណ្តាំក្នុងមរតសាសន៍របស់លោកប្រធានហូជីមិញ បក្ស ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូល បានប្តេជ្ញា រក្សា បរិយាកាស
សន្តិភាព ជម្រុញឧស្សាភាវូបនីយកម្ម​​ ទំនើបភាវូបនីយកម្ម កាពារ រឹងមាំខឿន
ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី លើកកំពស់តួនាទី របស់ប្រ
ទេសជាតិ។ សាស្រ្តាចារ្យរង បណ្ឌិត Pham Xuan My នៅវិទ្យាស្ថាន សាព័ត៌
មាននិងឃោសនាបានចាត់ទុកថា៖

       “ចំពោះយើង សំខាន់បំផុតគឺធ្វើយ៉ាងម៉េចដើម្បីស្ថេរភាពសេដ្ឋកិច្ច ។ ចង់
ធ្វើដូច្នេះ បក្សយើងត្រូវរឹងមាំ ប្រជាជនត្រូវសាមគ្គីភាព សកម្មឆ្លងកាត់ ការ
លំបាក ដើម្បីស្ថេរភាពអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច”។

       ជាច្បាស់លាស់ថា សតិអារម្មណ៌ដ៏ធំធេងរបស់លោកប្រធានហូជីមិញ អំពី សាមគ្គីភាពអន្តរជាតិថ្លៃថ្លា ដោយឈរលើគ្រឹះស្ថានលិទ្ធិ Mac-Lenin និង ប្រជា
ធិបតេយ្យអន្តរជាតិអធន ត្រូវបានបក្សកុម្មុយនិស្តទទួលបន្តនិងអភិវឌ្ឍន៍ ក្នុង
រយៈពេល៤៥ឆ្នាំកន្លងទៅ។ សតិអារម្មណ៍សាមគ្គីភាពអន្តរជាតិរបស់ លោក
នៅតែជាត្រីវិស័យ ដើម្បីវៀតណាមកាន់តែមានការធ្វើសមាហរណកម្ម និង
អភិវឌ្ឍន៍ឲ្យក្លាយទៅជាដៃគូជឿជាក់របស់បណ្តាប្រទេសលើពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ