វៀតណាមអនុវត្តព្រមៗគ្នានូវបណ្តាដំណោះស្រាយដើម្បីកំណើនសេដ្ឋកិច្ចមានប្រសិទ្ធិភាពនិងចីរភាព

(VOVworld)-ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥ វៀតណាមទទួលបានលទ្ធផល គួរ
ឲ្យចាប់អារម្មណ៌ ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ដើម្បីសម្រេចបានរាល់គោលដៅ​អភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៥នេះ ក៏ដូចជាបង្កសន្ទុះងាយស្រួលសម្រាប់បណ្តាឆ្នាំជា
បន្ត រដ្ឋាភិបាលវៀតណាមបានប្រគល់ភារកិច្ចមួយចំនួន សម្រាប់ក្រសួង ផ្នែក
តំបន់​នានាប្រមូលផ្តុំអនុវត្តន៍។

   កំណែទម្រង់បែបបទរដ្ឋបាល ការកែលំអរបរិយាកាសធ្វើអាជីវកម្ម និងលើក
កំពស់សមត្ថភាពប្រកួតប្រជែងជាតិ ជាបណ្តាកត្តាសំខាន់ ក្នុងការសម្រេចបាន
កំណើនដោយប្រសិទ្ធភាពនិងចីរភាព។ ដោយហេតុនេះ នាពេលខាងមុខក្រសួង
ផ្នែកតំបន់នានាត្រូវប្រមូលផ្តុំដោះ ស្រាយរាល់បញ្ហានៅសេសសល់ក្នុងបណ្តា
វិស័យនេះ។

វៀតណាមអនុវត្តព្រមៗគ្នានូវបណ្តាដំណោះស្រាយដើម្បីកំណើនសេដ្ឋកិច្ចមានប្រសិទ្ធិភាពនិងចីរភាព - ảnh 1
ថ្លែងមតិនៅបណ្តាវេទិការតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រី
 Nguyen Tan Dung សុទ្ធតែសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការ
អភិវឌ្ឍន៍ចីរភាព (រូបថតៈ Chinhphu.vn)

        កែលំអរបរិយាកាសធ្វើអាជីវកម្ម

        ការកែលំអរបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រ
ជែង ជាតិ ជាភារកិច្ចដែលផ្សាភ្ជាប់ស្អិតរមួតជាមួយបណ្តាភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម។ តាមសំណូមពរដែលបានដាក់ចេញ ជាពិសេសក្នុងកាលៈ
ទេសៈដែល ក្នុងយន្តការច្បាប់ យន្តការគោលនយោបាយ បែបបទរដ្ឋបាល
នៅមានការជំពាក់ ជំពិនជាច្រើននោះ ដំណោះស្រាយចាំបាច់ដើម្បីកែលំអរ
បរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមិត្ថភាពប្រគួតប្រជែងជាតិនៅតែ
ជាតិម្រូវការចាំបាច់។ ដោយ ហេតុនេះ ក្រសួងផ្នែកនានា ត្រូវបានចាត់ទុក
នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលដែលត្រូវអនុវត្តន៍ជាប្រចាំ ត្រូវ
នាំចេញ និងគប្បីនាំចេញ គោលដៅ និងដំណោះស្រាយជាក់ស្តែងក្នុងការ
កាត់បន្ថយបែបបទរដ្ឋបាល។ ស្តី អំពីបញ្ហានេះ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “សេចក្តីកំណត់គឺគ្រាន់តែជាឯកសារដែលបានចែងប៉ុណ្ណោះ ប៉ុន្តែ
ការអនុវត្តគឺផ្អែកទៅលើ គណៈចាត់តាំង មនុស្សយើងម្នាក់ៗ។ យើងត្រូវ
ប្រមូលផ្តុំកែទម្រង់បែបបទរដ្ឋ បាល ដើម្បីបង្កើតឡើងបរិយាកាសធ្វើអាជីវ
កម្មងាយស្រួលជាងសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្ម ”។

         ដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មលើកកំពស់
សមត្ថភាពប្រកួតប្រជែងជាតិ

        ឆ្នាំ២០១៥ ជាឆ្នាំមានសារៈសំខាន់ក្នុងការសម្រេចរាល់គោលដៅនៃ
ផែនការ ៥ឆ្នាំ ព្រមទាំងជាបុព្វបទ ដើម្បីដាក់ចេញគោលដៅសេដ្ឋកិច្ចសង្គម
សម្រាប់ ដំណាក់កាលខាងមុខ។​ដោយឈរលើស្មារតីបនេះ បណ្តាក្រសួង
ផ្នែកនានា ត្រូវខំប្រឹងប្រែង​ ក្នុងការដោះស្រាយការលំបាក បង្កលក្ខណៈ
ងាយស្រួលសម្រាប់ អង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម ធ្វើអាជីវកម្ម។​
ដោយសារ នេះជាកត្តាមាន សារៈសំខាន់បំផុត។ ដោះស្រាយការលំបាកគឺ
ត្រូវអនុវត្តព្រមៗគ្នា ប៉ុន្តែ មុនបង្អស់ គឺត្រូវផ្តោតសំខាន់ទៅលើការកែលំអរ
បរិយាកាសវិនិយោគធ្វើអាជីវកម្មជាមុនសិន។លោក Nguyen Tan Dung
បានលើកច្បាស់ថា៖

        “យើងត្រូវអនុវត្តព្រមៗការងារជាច្រើន ប៉ុន្តែផ្តោតសំខាន់ទៅលើការ
កែកែលំអរបរិយា កាសវិនិយោគធ្វើអាជីវកម្ម។ លើសពីនេះទៅទៀត ត្រូវ
កែលំអរបែបបទបង់ពន្ធ គយ ធានារ៉ាប់រង សំណង់ ឬបែបបទបង្កើតអង្គ
ភាពអាជីវកម្មជាដើម”។

        ទន្ទឹមនឹងការដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម វៀត
ណាម ក៏ត្រូវលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ ដើម្បីដល់ឆ្នាំ២០១៥
បណ្តាគោល ដៅអំពីបរិយាកាសធ្វើអាជីវកម្មរបស់វៀតណាមសម្រាចបាន
និងហួសពីកម្រិត មធ្យមរវាងបណ្តាប្រទេសអាស៊ាន-៦។

វៀតណាមអនុវត្តព្រមៗគ្នានូវបណ្តាដំណោះស្រាយដើម្បីកំណើនសេដ្ឋកិច្ចមានប្រសិទ្ធិភាពនិងចីរភាព - ảnh 2
វៀតណាមអនុវត្តព្រមៗគ្នានូវបណ្តាដំណោះស្រាយដើម្បី
កំណើនសេដ្ឋកិច្ច មានប្រសិទ្ធិភាពនិងចីរភាព

        ជម្រុញការធ្វើសមាហរណកម្មអន្តរជាតិ

        ក្នុងឆ្នាំ២០១៥ វៀតណាមនឹងបន្តម្ចាស់ការធ្វើសមាហរណកម្មអន្តរ
ជាតិដ៏ជ្រាល ជ្រៅលើគ្រប់វិស័យដែលយកសេដ្ឋកិច្ចជាស្នូល។ ដើម្បីអនុវត្ត
គោលដៅនេះ នាយករដ្ឋ មន្ត្រីរដ្ឋាភិបាល បានសំណូមពរក្រសួង ផ្នែក តំបន់
នានា​ត្រូវម្ចាស់ការក្នុងការ កសាងផែនការធ្វើសមាហរណកម្មអន្តរជាតិលើ
ផ្នែកនីមួយៗ វិស័យនិមួយៗ ដោយផ្តោតសំខាន់ទៅលើការឆ្លៀតយកឧត្តម
ភាពនៃ បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខា និងចុះហត្ថលេខានាពេលខាងមុខ ដើម្បីជម្រុញការ អភិវឌ្ឍន៍។ ក្នុងដំណើរ
ការនេះ គឺការបើកទូលាយទីផ្សារប្រកួតប្រជែងជាចាំបាច់។ លោកនាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានលើកត្រដែតថា៖

        “យើងត្រូវវិភាគច្បាស់លាស់ថា វិស័យណាត្រូវបោះជំហាន ដើម្បីជម្រុញ
ការផ្លាស់ប្តូរថ្មី លើកកំពស់សមត្ថភាពប្រគួតប្រជែង​ ដើម្បីអភិវឌ្ឍន៍តាមទិស
សេដ្ឋកិច្ចទីផ្សារ។ យើងក៏ត្រូវធ្វើសមាហរណកម្មតាមដំណាក់កាល និងមាន
ការគិតគូរ ពីផលប្រយោជន៍ផង”។

        កែលំអរបរិយាកាសវិនិយោគ កែលំអបែបបទរដ្ឋបាល លើកកំពស់
សមត្ថភាពប្រកួតប្រជែងជាតិ ជាបណ្តាវិស័យមានការជះឥទ្ធិពលទៅវិញទៅ
មក និងជា កត្តាសម្រេចកំណើនចីរភាពនៃខឿនសេដ្ឋកិច្ច។ ការដែលរដ្ឋាភិ
បាលវៀតណាម ជម្រុញការអនុវត្តដ៏ល្អលើវិស័យទាំងអស់នេះ ជាទិសដៅ
សមស្រប រួមចំណែក សម្រេចល្អបំផុតរាល់គោលដៅ​ ភារកិច្ចដែលបាន
ដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ