វៀតណាម-អាមេរិកចែករំលែកទស្សនវិស័យឆ្ពោះទៅអនាគត
ANH HUYEN -  
|
វៀតណាម-អាមេរិកចែករំលែកទស្សនវិស័យឆ្ពោះទៅអនាគត (VOV) |
Vovworld-ឆ្លើយសំនួររបស់អ្នកកាសែតអាមេរិកស្ដីពីទំនាក់ទំនងវៀតណាម-
អាមេរិក អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានលើក
ច្បាស់ថា រយៈពេល៤០ឆ្នាំក្រោយសង្គ្រាម ២០ឆ្នាំប្រក្រតីភាពទំនាក់ទំនង ពីអតីត
សត្រូវនឹងគ្នានោះ វៀតណាមនិងអាមេរិកបានក្លាយទៅជាមិត្តហើយពីឆ្នាំ២០១៣
មកដល់បច្ចុប្បន្ននេះគឺជាដៃគូលើគ្រប់វិស័យ។ នេះជាការបោះជំហានដ៏វែងមួយ
ដែល២០ឆ្នាំមុននេះគ្មានអ្នកណាអាចស្រមើស្រមៃបានឡើយ។ ស្ដីពីការសាកល្បង
ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលោក Nguyen Phu Trong បានចាត់ទុកថា ចំពោះ
ការខុសប្លែករបៀបល្អប្រសិទ្ធិភាពបំផុតគឺភាគីទាំងពីរបន្តសន្ទនាដ៏ស្មោះត្រង់
ស្ថាបនាដើម្បីយល់គ្នាមិនទុកឲ្យការខុសប្លែកនោះបណ្ដាលឧបសគ្គឲ្យការបង្កើន
ទំនាក់ទំនងរួមឡើយ។
រួមដៃកសាងអនាគត
ស្ដីពីគោលដៅនៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនេះ លោកអគ្គលេខាបាន
លើកច្បាស់ថា នៃជាដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកដើមដំបូងរបស់
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមតាមសេចក្តីរបស់រដ្ឋអំណាចអាមេរិកចំនឹង
ឱកាសប្រទេសទាំងពីររំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។ នេះ
ជាដំណាក់កាលល្អដើម្បីវាយតំលៃកំណាត់ផ្លូវកន្លងទៅនិងចែករំលែកទស្សន
វិស័យឆ្ពោះទៅអនាគតរួមដៃកសាងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការស្ថិរភាព
យូរអង្វែងលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក គោរពរបបនយោបាយរបស់គ្នា
ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗនិងរួមចំណែកក្នុងការរក្សា
សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការសម្បូររុងរឿងនៅដំបន់និងលើពិភពលោក។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាមនិងអាមេរិកនឹងផ្លាស់ប្តូរទស្សន
វិស័យអង្វែងកាលអំពីបញ្ហាដំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នាដូចជា
ស្ថានភាពដំបន់អាស៊ី-ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកបញ្ហាបំរ៉ែបំរួល
អាកាសធាតុយន្តការសហប្រិតបត្តិការនយោបាយសេដ្ឋកិច្ចនិងសន្តិសុខដំបន់
សន្តិសុខសុវត្ថិភាពនាវាចរណ៍។
បង្រួញគំលាតការខ្វែងគំនិតនិងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអាមេរិកស្ដីពីបញ្ហាសិទ្ធិមនុស្ស អគ្គលេខា
Nguyen Phu Trong បានអះអាងថាស្ថានភាពជាក់ស្ដែងក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី
កន្លងទៅសិទ្ធិរបស់ប្រជាជនវៀតណាមកាន់តែបានអភិវឌ្ឍន៍កាន់តែបានរដ្ឋវៀត
ណាមធានាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះត្រូវបានបង្ហាញក្នុងរដ្ឋធម្មនុញ្ញច្បាប់
ដែលបានកំណត់ជាក់ស្ដែងដោយគោលនយោបាយដំណើស្រាយអនុវត្តពីមជ្ឈឹម
ដល់ដំបន់។ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកបានមានការយល់ដឹងខុស
គ្នាអំពីសិទ្ធិមនុស្ស។ វៀតណាមនិងអាមេរិកត្រូវបន្តរក្សាកាណាល់សន្ទនាលើ
ស្មារតីបើកចំហរស្មោះត្រង់និងស្ថាបនាដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
បង្រួញការខុសប្លែកគ្នានិងអាជីវកម្មសក្ដានុភាបសហប្រតិបត្តិការខំប្រឹងប្រែងមិន
ទុកឲ្យការខុសប្លែកនោះក្លាយទៅជាការរារាំងចំពោះទំនាក់ទំនងទ្វេភាគី។
ស្ដីពីការសាកល្បងដ៏ធំធេងចំពោះសេដ្ឋកិច្ចវៀតណាមនិងការដែលវៀតណាមចូល
រួមកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក លោក Nguyen Phu Trong បានអះអាងថា កិច្ច
ព្រមព្រៀងអន្តរប៉ាស៊ីហ្វិកមានទ្រង់ទ្រាយធំដោយមានការចូលរួមរបស់ខឿន
សេដ្ឋកិច្ចស្នូលនៅដំបន់និងលើពិភពលោក។វៀតណាមមានជំនឿជាក់និងចូលរួម
យ៉ាងជោគជ័យក្នុងដំណើរការសំខាន់នេះ។
ស្វាគមន៍អាមេរិកបង្កើនតួនាទីនៅដំបន់អាស៊ី-ប៉ាសីហ្វិក
ស្ដីពីតួនាទីរបស់អាមេរិកនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម ដំបន់សមុទ្រខាង
កើតនិយាយដោយឡែក អគ្គលេខាបក្ស Nguyen Phu Trong បានចាត់ទុកថា ជា
មហាអំណាចជួរមុខលើពិភពលោកនិងជាសមាជិកអចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិអាមេរិកមានផលប្រយោជន៍ទន្ទឹមនឹងនោះមានការទទួលខុស
ត្រូវដ៏ធំធេងក្នុងការរក្សាសន្តិភាពស្ថិរភាពលើពិភពលោក ក្នុងនោះមានដំបន់អាស៊ី-
ប៉ាស៊ីហ្វិកផង។ វៀតណាមស្វាគមន៍អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការគោរពការ
អភិវឌ្ឍន៍ទមនាក់ទំនងលើច្រើនវិស័យជាមួយដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ស្ដីពីបញ្ហា
សមុទ្រខាងកើតអគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់ការដែលរដ្ឋាភិបាល
អាមេរិកមានការថ្លែងមតិសកម្មគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)
១៩៨២ គោរពសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (DOC) និងគាំទ្រការឈានទៅក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)
សង្ឃឹមថាអាមេរិកបន្តមានសម្លេងសកម្មភាពសមស្របរួមចំណែកក្នុងការដោះស្រាយ
សន្តិភាពរាល់ជំលោះនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិរួមចំណែក
ធានាសន្តិភាពស្ថិរភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាលើពិភពលោក៕
ANH HUYEN