វៀតណាម-អាមេរិកឡាទិន៖ ដៃគូរថាមពលមានសក្តានុភាព
LE PHUONG -  
(VOV) /  
|
វៀតណាម-អាមេរិកឡាទិន៖ ដៃគូរថាមពលមានសក្តានុភាព |
VOV-ក្នុងវិស័យថាមពល វៀតណាមនិងបណ្ដាប្រទេសអាមេរិកឡាទិន មានផលប្រយោជន៍ដូចគ្នា ជាមួយប្រភពធនធានប្រេងរ៉ែដ៏សម្បូរ។ ចំពោះវៀត
ណាមឧស្សហូបនីយកម្មប្រេងនាបច្ចុប្បន្នជាវិស័យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុត
ជាឧបកណ៍ក្បាលម៉ាស៊ីន សេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាឧបករណ៍លំនឹងម៉ាក្រូ សេដ្ឋកិច្ច របស់រដ្ឋាភិបាល។ ការអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នជាតិ
វៀតណាម ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ បានរួមចំណែកដ៏សំខាន់ ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ក្នុងនិន្នាការ សកម្មធ្វើសមាហរណកម្ម និងខំប្រឹង
ប្រែងអភិវឌ្ឍន៍ Petro Vietnam កំណត់ថា អាមេរិកឡាទិនជាតំបន់មានសក្ដានុភាព
ប្រេង ឧស្ម័នខ្ពស់ជាភូមិសាស្ត្រវិនិយោគសំខាន់និងយុទ្ធសាស្ត្រ។ ក្នុងរយះពេល
ប៉ុន្មានឆ្នាំកន្លងទៅ Petro Vietnam បន្តម្ចាស់ការបង្កើត អភិវឌ្ឍន៍ទំនាក់ទំនងពន្លឿន
កិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូមានឧត្តមភាព។នោះជាបណ្ដាក្រុមហ៊ុន
ប្រេងឧស្ម័នជាតិ នៅអាមេរិកឡាទិន ដូចជា៖ ANARRSA ( អាហ្សង់ទីន )
PETROECUADOR (ECUADOR) CUPET ( គុយប៉ា)…។ល។ អគ្គនាយករង សម្ព័ន្ធ
ក្រុមហ៊ុនជាតិវៀតណាម (Petro Vietnam) Nguyen Quoc Thap សង្កត់ធ្ងន់ថា៖
“កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡា
ទិនក្នុងវិស័យធ្វើអាជីវកម្មប្រេងឧស្ម័នមានបណ្តាសក្តានុភាពនិងយកថា ទស្សន៌ធំធេងនិងមានចរិតលក្ខណៈយូរអង្វែង។ តំបន់អាមេរិកឡាទិនមាន សក្តានុភាពប្រេងឧស្ម័នធំធេង ដូច្នេះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នឹងបើកចេញឲ្យវៀតណាមនូវឱកាសសំខាន់ៗដើម្បីបង្កើនបរិមាណធ្វើ
អាជីវកម្ម នាំមកផលចំណេញឲ្យអ្នកវិនិយោគនិងប្រទេសជាតិ។ កិច្ច សហប្រតិបត្តិការនេះក៏ជាមូលដ្ឋានសំខាន់ ដើម្បី Petro Vietnam ទទួលបានរាល់គោលដៅយុទ្ធសាស្រ្តក្នុងអនាគត រួមចំណែកក្នុងការការពារសន្តិសុខថាមពលយូរអង្វែងឲ្យវៀតណាមផងដែរ”។
ទន្ទឹមនឹងការធ្វើអាជីវកម្មប្រៀបខ្លាំងអំពីប្រេងឧស្ម័នបណ្តាប្រទេស
អាមេរិកឡាទិន កំពុងអនុវត្តផែនការវិនិយោគចូលក្នុងផ្នែក ថាមពលកកើត
ឡើងវិញ។ អាចនិយាយថា ក្នុងរយៈបណ្តាឆ្នាំកន្លងទៅបណ្តាសមិទ្ធិក្នុងវិស័យ
ថាមពលកកើតឡើងវិញរបស់បណ្តាប្រទេសអាមេរិកឡាទិន បានធ្វើឲ្យតំបន់
នេះមានការជះឥទ្ធិពលដ៏ធំទៅលើប្រព័ន្ធហិរញ្ញវត្ថុសកល។ ជាមួយទីតាំង
ភូមិសាស្រ្តងាយស្រួល វៀតណាមត្រូវបានវាយតម្លៃជាប្រទេស មានសក្តានុភាព
ដើម្បីអភិវឌ្ឍន៌ប្រភពថាមពលកកើតឡើងវិញ ដូចជាអគ្គិសនី ខ្យល់ អគ្គិសនី
ព្រះអាទិត្យជាដើម។ ដូច្នេះវៀតណាមត្រូវបានចាត់ទុកជាទីផ្សារវិនិយោគដ៏ល្អ សំរាប់អង្គភាពអាជីវកម្មអាមេរិកឡាទិនវិនិយោគអភិវឌ្ឍន៍ថាមពលកកើតឡើង
វិញ។លោក Joan Jose Aguero នាយកសាខារបស់សម្ព័ន្ធក្រុមហ៊ុន IMPSA
(អាហ្សង់ទិន) ជាវិនិយោគិនមួយរូបក្នុងចំណោមវិនិយោគិនធំបំផុតរបស់ អាមេរិកឡាទិនក្នុងវិស័យថាមពលកកើតឡើងវិញបានឲ្យដឹងថា៖
“នៅវៀតណាមយើងខ្ញុំនឹងឲ្យអនុវត្តរូបសណ្ឋានដែលបានអនុវត្ត ប្រកបដោយជោគជ័យនៅប្រេស៊ីន នោះគឺវិនិយោគនិងអភិវឌ្ឍន៍អគ្គិសនីខ្យល់។
យើងខ្ញុំជ្រើសរើសវៀតណាមដើម្បីអភិវឌ្ឍន៍វិស័យនេះដោយសារកំណើនរបស់ខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាតម្រូវការប្រើប្រាស់អគ្គិសនីនៃប្រទេសនេះ។
ប៉ុន្តែប្រការសំខាន់បំផុតគឺវៀតណាមជាប្រទេសមានសក្ដានុភាពអភិវឌ្ឍន៍អគ្គិសនីខ្យល់ជាច្រើនបំផុតក្នុងដំបន់អាស៊ីអាក្នេយ៍។”
ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសអាមេរិកឡាទិនក្នុងផ្នែកសេដ្ឋកិច្ចមុខព្រួញថាមពល អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Tran Tuan Anh បានសង្កត់ធ្ងន់ថា៖
“ ក្រសួងឧស្សហ -ពាណិជ្ជកម្មវៀតណាមសន្យាគាំទ្រលើកទឹកចិត្តនិងបង្ក
លក្ខណះ ជំរុញទំនាក់ទំនងសហប្រតិបត្តិការឧស្សាហកម្ម កិច្ចសហប្រតិបត្តិការថាមពលប្រេងឧស្ម័នជាមួយប្រទេសអាមេរិកឡាទិនទាំងឡាយសមស្របជា
មួយច្បាប់និងគោលជំហរបើកទ្វា ធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក របស់រដ្ឋាភិបាលវៀតណាម។ ដោយការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ភាគីនានា ជាមួយ
ការធ្វើសកម្មភាពយ៉ាងសកម្ម របស់បណ្ដាអង្គភាពអាជីវកម្ម កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្ដាប្រទេសអាមេរិកឡាទិន ពិសេស ក្នុងវិស័យឧស្សាហកម្ម
និងថាមពល នឹងអភិវឌ្ឍន៍ប្រកបដោយស៊ីជំរៅ។”
តាមរយះវេទិកាវៀតណាម -ឡាទិនអំពីពាណិជ្ជកម្មវិនិយោគបណ្ដាអង្គភាពអាជីវកម្មនៃភាគីទាំងពីរ នឹងបង្កើនថែមទៀត បណ្ដាសកម្មភាពពន្លឿនវិនិយោគ ដើម្បីនាំវៀតណាម និងបណ្ដាប្រទេសអាមេរិកឡាទិន ក្លាយទៅជា បណ្ដាប្រទេស
ខ្លាំងក្លាក្នុងវិស័យថាមពល ក្នុងតំបន់ និងលើឆាក់អន្តរជាតិ សមស្របជាមួយសក្ដានុភាពអំពីថាមពលរបស់ភាគីនិមួយៗ៕
LE PHUONG
-VOV