វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិត្យានុភាពរបស់ខ្លួននៅអង្គការសហ ប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី១៨ ខែធ្នូ នៅក្នុងការបោះឆ្នោតចំណុះសម័យប្រជុំលើកទី៧៣របស់ មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ប្រទេសអាមេរិកនោះ វៀតណាមបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរ ជាតិ អាណត្តិ២០១៩-២០២៥ ដោយមានសម្លេងគាំទ្រជាច្រើន។ នេះជាការកត់ សម្គាល់របស់សហគមន៍អន្តរ ជាតិចំពោះសមិទ្ធផលអភិវឌ្ឍនានារបស់វៀតណាម ជាពិសេសគឺក្នុងការកសាងប្រព័ន្ធច្បាប់ ក៏ដូចជាការខិតខំប្រឹងប្រែងនិងការរួម ចំណែករបស់វៀតណាមក្នុងការកែទម្រង់និងអភិវឌ្ឍអង្គការសហប្រជាជាតិ ផងដែរ។
វៀតណាមអះអាងជាថ្មីម្ដងទៀតនូវកិត្យានុភាពរបស់ខ្លួននៅអង្គការសហ ប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិថ្លែងមតិនៅក្នុងសម័យប្រជុំមួយរបស់អង្គការសហប្រជាជាតិ (រូបថត៖ TTXVN) 


 
ដោយទទួលបានសម្លេងគាំទ្រចំនួន១៥៧ក្នុងចំណោមសម្លេង ឆ្នោតសរុបទាំង១៩៣ វៀតណាមបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលជាយន្តការមួយក្នុងចំណោមយន្តការសំខាន់បំផុតរបស់អង្គការសហប្រជាជាតិ។ ប្រការនេះបានអះអាងនូវកិត្យានុភាពនិងការកត់សម្គាល់របស់សហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាមនៅក្នុងវេទិកាពហុភាគីនានា ផងដែរ។

        ត្រៀមរៀបចំយ៉ាងល្អសម្រាប់ដំណើរការសមាហរណកម្ម

        គណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៦ ហើយដើរតួនាទីដ៏សែនសំខាន់ក្នុងការជំរុញដំណើរការស្ថាបនានិងឯកភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាកាត់បន្ថយឧបសគ្គចំពោះការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិផងដែរ។ ដោយហេតុនេះ ការដែលវៀតណាមក្លាយទៅជាសមាជិកនៃគណៈកម្មាធិការនេះគឺមានអត្ថន័យដ៏ធំធេងចំពោះដំណើរការសមាហរណកម្មនិងតាក់តែងគោលនយោបាយរបស់ប្រទេសជាតិ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានអោយដឹងថា៖

        “បន្ទាប់ពីសម្រេចចិត្តឈរឈ្មោះបោះឆ្នោត យើងបានកសាងខ្លឹមសារ ហើយស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីមុខងារនិងភារកិច្ចរបស់គណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ព្រមទាំងសង្កេតលើស្ថានភាពជាក់ស្ដែងរបស់យើងផ្ទាល់ ក្នុងការអនុវត្តសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ដែលក្នុងនោះមានការសុក្រិតប្រព័ន្ធច្បាប់សេដ្ឋកិច្ច ជាពិសេសគឺច្បាប់ពាណិជ្ជកម្មនិងវិនិយោគ។ ដោយឈរលើមូលដ្ឋាននោះ យើងមានការសម្របសម្រួលរួម មានកិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននានាក្នុងប្រទេស ក៏ដូចជាដំណើរការចលនានៅប្រទេសផ្សេងៗ ផងដែរ”។

        ពីការ ចូលរួមយ៉ាងសកម្មទៅ ភាពម្ចាស់ការ រួមចំណែកកសាងនិងកំណត់បទបញ្ញាត្តិរួម

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានចូលរួមប្រកបដោយជោគជ័យក្នុងស្ថាប័នឯកទេសនានារបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO)។ ហើយដោយ ការជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិអាណត្តិ២០១៩- ២០២២លើកនេះ វៀតណាមបន្តអះអាងនូវតួនាទីនិងឋានៈរបស់ខ្លួនក្នុងបញ្ហាក្ដៅគគុកនានារបស់ពិភពលោក។

        អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung បានសង្កត់ធ្ងន់ថា តាមរយៈយន្តការនេះ វៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងការកសាងប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិអោយបានសមស្របទៅនឹងផលប្រយោជន៍របស់វៀតណាមនិងពិភពលោកប៉ុណ្ណោះទេ ថែមទាំងទាញយកបទពិសោធន៍និងបញ្ញារបស់ពិភពលោក ដើម្បីកែលម្អប្រព័ន្ធច្បាប់សេដ្ឋកិច្ចក្នុងប្រទេស ដើម្បីឆ្លើយតបនឹងដំណើរការសមាហរណកម្មសេដ្ឋកិច្ចក៏ដូចជាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ផងដែរ។ លោក Le Hoai Trung បានអោយដឹងថា៖

        “នេះជាយន្តការសំខាន់ជួរមុខក្នុងការកសាងឯកសារគតិយុត្តក្នុងពាណិជ្ជកម្មអន្តរជាតិ។ ច្បាស់លាស់ថា នេះជាកាលានុវត្តភាព ដើម្បីអោយវៀតណាមបានចូលរួមដោយផ្ទាល់សំដៅរួមចំណែកទៅក្នុងផលប្រយោជន៍រួមផង ហើយធានាផលប្រយោជន៍ដោយឡែករបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិទៀតផង។ ឧទាហរណ៍ថា បញ្ហាដោះស្រាយជម្លោះរវាងវិនិយោគិនជាមួយរដ្ឋនិងរដ្ឋាភិបាលយ៉ាងដូចម្ដ៉េច”។

        ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិនោះ បានអះអាងថា សហគមន៍អន្តរជាតិបានកត់សម្គាល់នូវសមិទ្ធផលរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរថ្មី ក៏ដូចជាកត់សម្គាល់នូវការខិតខំប្រឹងប្រែងកែទម្រង់ និងការសន្យារបស់វៀតណាមក្នុងការកសាងនិងកែលម្អប្រព័ន្ធច្បាប់ពាក់ព័ន្ធដល់ពាណិជ្ជកម្មនិងវិនិយោគ។ លទ្ធផលនេះក៏បានសរអោយឃើញថា ប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម មិនត្រឹមតែក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ