វៀតណាមអះអាងនូវកិច្ចសន្យានិងតួនាទីជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

វៀតណាមអះអាងនូវកិច្ចសន្យានិងតួនាទីជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន - ảnh 1
វៀតណាមអះអាងនូវកិច្ចសន្យានិងតួនាទីជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន (VOV)


        Vovworld-សន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៧នៅក្រុងតូក្យូបានប្រព្រឹត្ត
​ទៅ​ក្នុងកាលៈទេសៈកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនបាននិងកំពុងទទួល​បាន
​លទ្ធផលសំខាន់នានា។ សន្និសីតលើកនេះនឹងពិនិត្យស្ថានភាពសហប្រតិបត្តិការ​
មេគង្គ-ជប៉ុន ពិសេសគឺលទ្ធផលអនុវត្តផែនការសកម្មភាពមេគង្គ-ជប៉ុន​ដំណាក់កាល​​២០១៣-២០១៥និងដាក់ចេញអាទិភាពនាពេលខាងមុខ។

ប្រសិទ្ធិភាពនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

        យន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុនត្រូវបានចាប់ផ្ដើមពីឆ្នាំ២០០៧និង​ដល់
​ឥឡូវនេះយន្តការនេះកាន់តែពង្រីកនូវប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ជប៉ុន​
កំណត់មេគង្គជាដំបន់អាទិភាព ODA សំរាប់ប្រទេសក្នុងអនុដំបន់ទន្លេ​មេគង្គរួមមានកម្ពុជាឡាវម៉ីយ៉ាន់ម៉ាថៃនិងវៀតណាម។ តាមរយៈនោះបង្រួញ​គំលាតអភិវឌ្ឍន៍ក្នុង
អាស៊ាន ជួយឧបត្ថម្ភគោលដៅបង្កើតសហគមន៍អាស៊ាន។

        ក្នុងអំឡុង៨ឆ្នាំកន្លងមក ជប៉ុនបានសកម្មជួយឧបត្ថម្ភប្រភពទុន ODA ដ៏​ធំធេង
ដើម្បីបណ្ដាប្រទេសមេគង្គ ពិសេសគឺកម្ពុជាឡាវម៉ីយ៉ាន់ម៉ានិងវៀត​ណាម​អភិវឌ្ឍន៍
ហេដ្ឋានរចនាសម្ព័ន្ធ។ ជប៉ុនបានលៃទុកចំនួនទុន២០លានដុល្លារ​អាមេរិក​ដើម្បី
បណ្ដាប្រទេស CLMV ដើម្បីអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធរបៀង​សេដ្ឋកិច្ចកើត-លិច
(EWEC) និងរបៀងទីក្រុងហូជីមិញ-ភ្នំពេញ-បាងកក។ ចំនួន​ទុនជំនួយឧបត្ថម្ភអភិវឌ្ឍន៍
ជាផ្លូវការ (ODA) ប្រមាណ៥សែនលានយ៉េនត្រូវបាន​ជប៉ុន​ជួយឧបត្ថម្ភសំរាប់អនុដំបន់
ទន្លេមេគង្គក្នុងដំណាក់កាល២០០៩-២០១២។ ក្នុងដំណាក់កាល២០១៣-២០១៥ ជប៉ុន
បន្តសន្យាលៃទុនទុន ODA ប្រមាណ​៦សែនលានយ៉េនសំរាប់បណ្ដាប្រទេសមេគង្គ
ដើម្បីរួមចំណែកអនុវត្តផែនការ​សកម្មភាពសំរាប់ដំណាក់កាលនេះដែរ។

ការអះអាងនូវតួនាទីសកម្មក្នុងយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន

        ចូលរួមយ៉ាងសកម្មទៅលើសកម្មភាពនៃយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន​
តាំងពីគ្រាដំបូងនៃយន្តការនេះបានបង្កើតនាឆ្នាំ២០០៧។ នៅវៀតណាម​គំរោងការណ៍
ជាច្រើនត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុននាពេលកន្លង
ទៅ។ ពិសេសគឺគំរោងការណ៍កសាងកំពង់ផែទឹកជ្រៅ Lach Huyen ក្រុង Hai Phong
គំរោងការណ៍សាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈមេគង្គ-ជប៉ុនជាដើម។
វៀតណាមការមានការរួមវិភាគទានសំខាន់ជាច្រើន​ក្នុងយន្តការសហប្រតិបត្តិការ
មេគង្គ-ជប៉ុនផងដែរ។ លេចធ្លោគឺការផ្ដើមគំនិតស្ដីពី​ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន
ពហុរបៀបដើម្បីឆ្លៀតប្រើប្រាស់បណ្ដាញ់ទន្លេដែលផ្សាភ្ជាប់និងឧបត្ថម្ភឲ្យការដឹក
ជញ្ជូនផ្លូវគោកនិងនាវាចរណ៍។ អនុរដ្ឋមន្ត្រីការ​បរទេសលោក Bui Thanh Son បានឲ្យ
ដឹងថា៖

“បង្កើនបន្ថែមការតភ្ជាប់ដឹកជញ្ជូនតាមផ្លូវទឹកទន្លេបានកាត់បន្ថយចំណាយ
ឆ្លៀតបានឧត្តមភាពនៃដំបន់គឺមានទន្លេមេគង្គនិងទន្លេផ្សេងៗតភ្ជាប់រវាងបណ្ដា​
ប្រទេស។ តាមរយៈនោះបង្កើនការជួបប្រាស្រ័យទំនិញក៏ដូចជាទេសចរណ៍រវាង
​ប្រទេសនានាក្នុងអនុដំបន់មេគង្គជាមួយគ្នានិងប្រទេសអនុដំបន់មេគង្គជាមួយ​
ប្រទេសក្រៅដំបន់ទៀតផង។”

        វៀតណាមបានទទួលរៀបចំសកម្មភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍន៍​
ទេសចរណ៍ជួបប្រាស្រ័យប្រជាជនរវាងបណ្ដាប្រទេសអនុដំបន់ទន្លេមេគង្គ​និយាយរួម
ជាមួយមេគង្គនិងដៃគូនានាក្នុងនោះមានជប៉ុននិយាយដោយឡែក។ អនុរដ្ឋមន្ត្រី
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍ Le Khanh Hai បានសង្កត់ធ្ងន់ថា៖

“វៀតណាមមានបំណងតភ្ជាប់រវាងបណ្ដាកន្លែទេសចរណ៍វៀតណាមជាមួយ
កន្លែងទេសចរណ៍ក្នុងដំបន់ក៏ដូចជាដៃគូផ្សេងៗ។​ ស្ថាប័នទេសចរណ៦ជាតិ​នៃ​
ប្រទេសអនុដំបន់ទន្លេមេគង្គនានាត្រូវសហការនាំចេញយន្តការគោលនយោបាយ
រួមបង្កលក្ខណៈធ្វើដំណើរយ៉ាងងាយស្រួលជមរុញអង្គភាពអាជីវកម្មចូលរួម​វិនិយោគ
ហេដ្ឋានរចនាសម្ព័ន្ធទេសចរណ៍កសាងនិងផ្សព្វផ្សាយផលិតផលអន្តរ​ដំបន់អន្តរ
ប្រទេស។”

        ការដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់​មេគង្គ-ជប៉ុនលើកទី៧សំដៅរួមចំណែកជំរុញកិច្សហប្រតិបត្តិការមេគង្គ-ជប៉ុន​ដំណាក់កាលខាង
មុខតាមទិសដៅជួយឧបត្ថម្ភសំរាក់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃអនុដំបន់ទន្លេមេគង្គ
និងយាយរួមនិងវៀតណាមនិយាយដោយឡែក។ តាម​រយៈនោះអះអាងកិច្ចសន្យានិង
តួនាទីរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ពង្រឹងទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពជាមួយប្រទេស​អនុដំបន់​ទន្លេមេគង្គនានា បង្កើនទំនុកទុក
ចិត្តដៃគូរយុទ្ធសាស្ត្រស៊ីជម្រៅជាមួយ​ជប៉ុនអភិវដ្ឍន៍កាន់តែលើគ្រប់វិស័យប្រសិទ្ធិភាព
ជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ