វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់លោកអ្នកផ្ទាល់

(VOVworld)-ចំពោះមុខការរីកសាយភាយរបស់សបណ្តាញសង្គមជាច្រើននោះ វិទ្យុ
ផ្សាយសម្លេង ជាប្រភេទកាសែតមួយដ៏យូរអង្វែងបំផុតរបស់មនុស្សលោកកំពុងប្រ
ឈម មុខនឹងការសាកល្បងជាច្រើនដើម្បីភាពគងវង្សនិងការវិវឌ្ឍន៍របស់ខ្លួន។
 ដោយគោលបំណងយក មិត្តអ្នកស្តាប់ជាគោលដៅនោះ ទិវាផ្សាយសម្លេងពិភព
លោកថ្ងៃទី១៣កុម្ភៈឆ្នាំនេះ មានប្រធានបទ “វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់
លោកអ្នកផ្ទាល់”។

វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់លោកអ្នកផ្ទាល់ - ảnh 1

        មិនត្រឹមតែប្រភេទវិទ្យុផ្សាយសម្លេងប៉ុណ្ណោះទេ កាសែតបោះពុម្ភ សម្បីតែ
 ទូរទស្សន៍និងកាសែតអេឡិចត្រូនិកក៏កំពុងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ
 បណ្តាញសង្គមនានាផងដែរ។ នាបច្ចុប្បន្ន លើពិភពលោកមានមនុស្សចំនួន២,៣
ពាន់លាននាក់ប្រើប្រាស់បណ្តាញអិនធើណែតហើយមនុស្សចំនួន១,៣ពាន់លាន
នាក់ប្រើប្រាស់ ទូរស័ព្ទចល័តដើម្បីតភ្ជាប់ជាមួយបណ្តាញសង្គម។ Six Degrees
 ជាណ្តាញសង្គមដំបូងបានបង្កើតនាឆ្នាំ១៩៩៧(បានបិទទៅវិញនាឆ្នាំ២០០១)
 ដែលបានទាញយកនិងបង្ហោះនូវឯកសារ ផ្ទាល់ខ្លួន ដើម្បីណែនាំ ផ្ញើរសាជា
ដើម។ ក្រោយមក មានវត្តមានបណ្តាញសង្គមមួយ ចំនួនដូចជា Wordpress
 MySpace, Facebook, WhatsApp,Twitter, Google+, Youtube ក្នុងនោះ Facebook
 ជាបញ្តាញសង្គមធំបំផុតដោយមានសមាជិក ជិត១,៦ពាន់លាននាក់ បន្ទាប់មក
គឺ Youtube ដោយមានសមាជិកជាង១ពាន់លាន នាក់និង WhatsApp ក៏មានសមា
ជិកជិត១ពាន់លាននាក់ផងដែរ។ បណ្តាញសង្គម ទាំងអស់មានរបៀបទាក់ទង
និងផ្លាស់ប្តូរព័ត៌មានដោយសម្បូរបែប ហេតុដូច្នេះ បាន ក្លាយទៅជាកាណាល់
ផ្សព្វផ្សាយពហុមធ្យោបាយធំបំផុតលើពិភពលោក ដោយវ៉ា ដាច់ប្រភេទសារ
ព័ត៌មានទាំងអស់។ ដោយឡែកនៅវៀតណាម បន្ទាប់ពីតភ្ជាប់ជាផ្លូវ ការជាមួយ
អិនធ្វើណែតសកលលោកនាថ្ងៃទី១៩វិច្ឆិកាឆ្នាំ១៩៩៧នោះ អស់រយៈ ពេល២០
ឆ្នាំ រហូតមកដល់បច្ចុប្បន្ន មានមនុស្សជាង៤០លាននាក់ប្រើប្រាស់អិនធើ ណែត
ហើយក្នុងចំណោមនោះ មានមនុស្ស២០លាននាក់ប្រើប្រាស់បណ្តាញសង្គម
Facebook។

        នាបច្ចុប្បន្ន ការទាក់ទង់ផ្ទាល់ជាមួយព័ត៌មានក៏មានការផ្លាស់ប្តូរថ្មីដែរ។​តាម
នោះ របៀបនិពន្ធកាសែតក៏មានការផ្លាស់ប្តូរដែរ។ ហើយបញ្តាញសង្គមបានក្លាយ
ទៅជាប្រធានបទ ប្រភពព័ត៌មាននិងឯកសារពិគ្រោះយោបល់ ជាពិសេសគឺជា
កាណាល់ផ្សព្វផ្សាយនិងជាប្រភពបំផុសអារម្មណ៍របស់អ្នកកាសែតទៀតផងដែរ។
 ប្រជាជនម្នាក់ៗចេះប្រើអិនធើណែតក៏អាចក្លាយទៅជាអ្នកកាសែតមួយ អ្នករិះគន់
 មួយនិងអ្នកបោះពុម្ភផ្សាយមួយផងដែរ។​ហេតុដូច្នេះ  ប្រសិនបើគ្មានការផ្លាស់ប្តូរ
អំពី ការទាក់ទងផ្ទាល់ជាមួយព័ត៌មាននិងបែបផែនផ្សព្វផ្សាយនោះ ពិតណាស់ថា
 ប្រភេទសារព័ត៌មានប្រពៃណីនឹងជួបប្រទះជាមួយការសាកល្បងជាច្រើនដើម្បី
ភាពគងវង្សនិងការអភិវឌ្ឍន៍។

វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់លោកអ្នកផ្ទាល់ - ảnh 2

        រីឯចំពោះប្រភេទវិទ្យុផ្សាយសម្លេងវិញ មិត្តអ្នកស្តាប់មិនត្រឹមតែជាគោលដៅ
 ឆ្ពោះទៅប៉ុណ្ណោះទេ ថែមទាំងជាមិត្តរួមដំណើរជាមួយបណ្តាកម្មវិធីផ្សាយសម្លេង
 ទៀតផង។ សម្បីតែអ្នកប្រកបការងារខាងផ្សាយសម្លេងនេះឯងក៏ត្រូវពិនិត្យឡើង
 វិញថា តើខ្លួនគួរធ្វើដូចម៉្តេចដើម្បីវិស័យផ្សាយសម្លេងអាចរួមចំណែកទៅក្នុងការ
 តភ្ជាប់ទំនាក់ទំនងរវាងមនុស្សគ្រប់រូប។ ក្នុងប្រវត្តិសាស្ត្រ ប្រភេទផ្សាយសម្លេង
នៅតែ មានតួរនាទីសំខាន់ក្នុងជីវភាពរស់នៅក្នុងសង្គមទំនើប។​ហើយបច្ចុប្បន្ន
ការផ្សាយ សម្លេងនៅតែជាមធ្យោបាយផ្សព្វផ្សាយសកម្ម ជាក់ស្តែងនិងជិតស្និទ្ធ
ជាមួយជីវភាព រស់នៅប្រចាំថ្ងៃ។​តាមរយៈការផ្គត់ផ្គង់ព័ត៌មាននិងកម្មវិធីកំសាន្ត
នានានោះ វិទ្យុផ្សាយ​សម្លេងបានទាក់ទាញការចូលរួមរបស់មហាជនជាច្រើនកុះ
ករ។ ក្លឹបមិត្តអ្នកស្តាប់ និងសហការីក្រៅក្របខ័ណ្ឌបានបង្កើតឡើងសម្រាប់ផ្លាស់
ប្តូរព័ត៌មាន នាំចេញ សំណើរអំពីរាល់បញ្ហាដែលសង្គមកំពុងផ្តោតការយកចិត្ត
ទុកដាក់។

        ម្ចាស់ការទទួលបណ្តាញសង្គម ឆ្លៀតយករាល់ឧត្តមភាពដែលបណ្តាញសង្គម
 នាំមកជូននោះ​អ្នកប្រកបការងារខាងផ្សាយសម្លេងបានមានវិធីសាស្ត្រផ្សព្វផ្សាយព័ត៌
មានដោយគ្រប់រូបភាពមកជាមួយមហាជន។ ទាំងអស់នេះបានបញ្ជាក់នូវការសន្យា
 មានការទទួលខុសត្រូវចំពោះសង្គមរបស់អ្នកកាសែត។ តាមរយៈការផ្ទៀងស្តាប់មិត្ត
 អ្នកស្តាប់និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់គេនោះ វិទ្យុផ្សាយសម្លេងបានឆ្លុះ
បញ្ចាំងនូវទស្សនៈពហុបែបនិងបង្កឱកាសសម្រាប់មនុស្សគ្រប់រូបចូលរួមផ្តល់ យោ​
បល់។ គោលដៅចុងក្រោយគឺដោះស្រាយរាល់ការសាកល្បងក្នុងជីវភាពប្រចាំថ្ងៃ
ដែលយើងទាំងអស់គ្នាកំពុងប្រឈមមុខ។ មានវិទ្យុមួយតាមខ្លួនមានន័យថាយើង
មិនឯកោទេ។ គឺយើងនៅមានមិត្តគួរឲ្យទុកចិត្តមួយក្បែរខ្លួនដើម្បីសំណេះសំណាល។
 ហើយពេលនោះ វិទ្យុផ្សាយសម្លេងក៏ជាសម្លេងរបស់អ្នកផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ