វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOV)_នាថ្ងៃទី៧កញ្ញា វិទ្យុសម្លេងវៀតណាម(VOV) រំលឹកខួបអនុស្សាវរីយ៍​លើក
ទី៧១ទិវាបង្កើត(ថ្ងៃទី៧កញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី៧កញ្ញាឆ្នាំ២០១៦)។ តាំងពី​​ពេល​ចាប់ផ្តើម
ផ្សាយសម្លេងជាលើកដំបូងនាឆ្នាំ១៩៤៥មក  វិទ្យុសម្លេងវៀតណាមបានក្លាយទៅជាមិត្ត
ជិតស្និទ្ធិរបស់ទស្សនិកជនរាប់លាននាក់។ទន្ទឹមនឹងនោះ ក៏ជាប្រភពព័ត៍មាន​សំរាប់មិត្ត
អ្នកស្ដាប់ជាតិនិងអន្តរជាតិជាច្រើនកុះករ។ នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមជាស្ថាប័ន
សារព័ត៍មានពហុមធ្យោបាយជួរមុខរបស់វៀតណាម ទាក់ទាញទស្សនិកជនជាច្រើនក្នុង
ប្រទេសនិងលើទូទាំងពិភពលោក។​

វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ

៧១ឆ្នាំកន្លងទៅ សូរសម្លេង៖​៖”ទីនេះគឺជាសូរសម្លេងវៀតណាម ផ្សាយពីរដ្ឋធានី​ហា
ណូយ រដ្ឋធានីនៃវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ” ហើយដល់ឥឡូវនេះគឺ៖”……
រដ្ឋធានីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម” បានផ្សាភ្ជាប់ជាមួយមិត្តអ្នកស្ដាប់នៅ
ក្នុងនិងក្រៅប្រទេស។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលរួម
ដំណើរជាមួយទស្សនិកជនជាតិនិងអន្តរជាតិ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ វិទ្យុ​សម្លេង
វៀតណាមជានិច្ចកាលរួមដំណើរ ក្នុងការតស៊ូប្រឆាំង សង្គ្រោះជាតិរបស់​ប្រជាជាតិទាំង
មូល រួមដំណើរជាមួយការផ្លាស់ប្តូរថ្មី និងកសាងប្រទេសជាតិដោយបក្សកម្មុយនីស្តវៀត
ណាមបំផុសនិងដឹកនាំ។ វិទ្យុសម្លេងវៀតណាមកំពុងខំប្រឹងប្រែងផ្សព្វផ្សាយទៅលើគ្រប់
តំបន់លើទូទាំងពិភពលោក រួមចំណែកកសាងកម្លាំងសម័យកាល ជាមួយកម្លាំងប្រជា
ជាតិ រួមចំណែកចូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស រក្សា​សន្តិភាពលើពិ
ភពលោក។ ចំពោះមិត្តអ្នកស្ដាប់នៅក្នុងប្រទេស វិទ្យុសម្លេងវៀតណាមជាកាណាល់ផ្សព្វ
ផ្សាយព័ត៍មានសំខាន់ ជូនដំណឹងអំពីបណ្ដាគោលមាគា៍គោលការណ៍ គោលនយោបាយ
របស់បក្ស និងរដ្ឋវៀតណាម លើកទឹកចិត្តប្រជាជនកសាងផែន​មហាសាមគ្គីជាតិ ពង្រីក
សិទ្ធិជាម្ចាស់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក ​Nguyen Van Tong មិត្ត
អ្នកស្ដាប់នៅទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ វិទ្យុសម្លេងវៀតណាមមានការរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍ ក្នុង
​ការតស៊ូប្រឆាំងជួយសង្គ្រោះជាតិ។ នាគ្រានោះ នៅទីណា គេក៏បើកវិទ្យុស្ដាប់ដែរ។ ​នា
បច្ចុប្បន្ន ក៏ដូច្នេះ ប្រសិទ្ធិភាពនៃវិទ្យុសម្លេងវៀតណាមនៅមានឥទ្ធិពលធំធេងណាស់។”

          ចំពោះទស្សនិកជនជាច្រើននាក់ ការស្ដាប់វិទ្យុមិនគ្រាន់តែជាទំលាប់ប៉ុណ្ណោះ​ទេ
 ថែមទាំងជាប្រភពព័ត៍មានលឿននិងសម្បូរបែបទៀតផង។ នាបច្ចុប្បន្ន អាចស្ដាប់​វិទ្យុ
នៅគ្រប់កន្លែង គ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួល នោះគឺជាការចែករំលែក
របស់លោកNguyen Van Toan ​ នៅស្រុក Que Vo ខេត្ត Bac Ninh ៖

          “ ចំពោះអ្នកបើកបរដូចរូបខ្ញុំនេះ ពេលវេលាភាគច្រើនគឺនៅលើឡាន។ចំពោះខ្ញុំ​ 
វិទ្យុសម្លេងជាទីស្ដាប់លេងកំសាន្តផងជាប្រភពព័ត៍មានផង។ មិនគ្រាន់តែទទួលបាន
ព័ត៍​មានប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីកំសាន្ត តូរតន្ត្រីដ៏ពិសេសដោយឡែករបស់វិទ្យុ​សម្លេងវៀតណាមទៀតផង។”

          រួមដំណើរជាមួយប្រទេសជាតិ វិទ្យុសម្លេងវៀតណាម ត្រូវបានពង្រឹងនិងពង្រីក​ជា
និច្ច។​ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន វិទ្យុ​សម្លេង
​វៀតណាមជាស្ថាប័នទូរគមនាគមន៍ខ្លាំងរបស់ប្រទេសវៀតនាម ដោយមាន​កាណាល់
ផ្សាយសម្លេងចំនួន៧ គ្របដណ្ដប់តំបន់ប្រជុំជនជាង៩៧% សមុទ្រខាងកើត និងតំបន់
ជាច្រើនលើទូទាំងពិភពលោក។ វិទ្យុសម្លេងវៀតណាមមានសារព័ត៍មានគ្រប់ប្រភេទ ដូច
ជា៖ ផ្សាយសម្លេង ផ្សាយទូរទស្សន៍ កា​សែតបោះពុម្ភជាក្រដាស់ ​និង​កាសែត Online ។​វិទ្យុសម្លេងវៀតណាមមានស្ថា​ដំណាងនៅក្នុងទូទាំងប្រទេស និង​ស្ថាដំណាងស្ថាប័នប្រចាំនៅ
ឯបរទែសចំនួន១០។

          ៧១ឆ្នាំកន្លងទៅ ចំពោះវិទ្យុសម្លេងវៀតណាម ជាកំណាត់ផ្លូវមួយពោពេញទៅ
ដោយលារលំបាកសាកល្បង។​ក្នុងដំណើការអភិវឌ្ឍន៍នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម
​កំពងពង្រឹងនិងពង្រីកឈានឡើងកំរិតថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ