(VOV)_វៀតណាមមានជនរួមជាតិជាជនជាតិភាគតិចចំនួន១២លាននាក់ រស់នៅ
ក្នុងតំបន់ព្រៃភ្នំ ស្មើនឹង១៣%នៃចំនួនប្រជាជនទាំងមូល។ឆ្នាំ២០១៤ រដ្ឋាភិបាល
វៀតណាមបានចេញផ្សាយកម្មវិធី គោលនយោបាយជាច្រើន ស្ដីពីការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ ក៏ដូចជារៀបចំប្រភពធនធានមនុស្សសំរាប់
តំបន់ទាំងនេះ។។ ឆ្នាំ ២០១៥នេះ រដ្ឋាភិបាលបន្តជ្រើសរើសវិស័យមុខព្រួញដើម្បី
វិនិយោគ សំដៅបង្កការផ្លាស់ប្តូរថ្មីនៅក្នុងឃុំជួបការលំបាកជាពិសេសគឺ លើកស្ទួយ
ជីវភាពរស់នៅសំរាប់ប្រជាជន។
|
ប្រមូលផ្តុំវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច |
ឆ្នាំ ២០១៤ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ព្រៃភ្នំរបស់ជនជាតិភាគ
តិចបានស្ថិរភាពជាទូទៅ និងបានលើកស្ទួយពី១ថ្ងៃទៅ១ថ្ងៃ។ អត្រាគ្រួសារក្រីក្រ
បានថយចុះ២-៤% រីឯនៅស្រុកក្រីក្រគឺថយចុះជាង៤%។ ដើម្បីនាំមកនូវមុខមាត់
ថ្មីសំរាប់បណ្ដាភូមិ ឃុំនៅទីនេះ គ្រប់ក្រសួង ស្ថាប័នបានប្រមូលផ្តុំបណ្ដុះបណ្ដាល
ប្រភពធនធានមនុស្ស កែលំអរហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍
ផលិតកម្ម។
វិនិយោគលើគ្រប់ជ្រុងជ្រោយ
ស្ដីពីគោលនយោបាយ ឆ្នាំ ២០១៤ បណ្ដាគោលនយោបាយថ្មីត្រូវបាននាំ
ចេញ និងលាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធិភាព ជះឥទ្ធិពលយ៉ាងសកម្ម
ធ្វើអោយជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាពក្រីក្រ រួមចំណែកយ៉ាងសកម្ម
ជំរុញខឿនសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងតំបន់អភិវឌ្ឍន៍។ មុខមាត់តំបន់ជនបទនិង
ព្រៃភ្នំបានមានការផ្លាស់ប្តូរថ្មីយ៉ាងច្បាស់លាស់ ជាពិសេសគឺផ្នែកហេដ្ឋារចនា
សម្ព័ន្ធ។ ល្បឿនកំណើនគិតជាមធ្យមរបស់តំបន់ជនជាតិ និងព្រៃភ្នំពី៨ដល់១០%។
ចលនាកសាងជនបទថ្មីក៏កំពុងបានជំរុញខ្លាំងផងដែរ។
ស្ដីពីទុនវិនិយោគ ឆ្នាំ ២០១៤ ទោះបីជានៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែរដ្ឋាភិបាលវៀតណាមនៅបន្តអាទិភាពលៃទុកទឹកប្រាក់ចំនួន៧ ៨០០ ពាន់លាន
ដុង សំរាប់តំបន់ព្រៃភ្នំជនរួមជាតិជាជនជាតិភាគតិច ដោយស្មើនឹង២០%នៃទុន
ជំនួយសរុប ពីថវិការដ្ឋ។ ឆ្នាំ ២០១៥ រដ្ឋសភាវៀតណាមបានអនុម័ត និងនាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលបានប្រគល់ជូនទុនចំនួន៨៩០០ ពាន់លានដុង សំរាប់តំបន់ព្រៃ
ភ្នំនិងតំបន់ជនជាតិភាគតិច កើន១៤% បើប្រៀបនឹងឆ្នាំកន្លងទៅ។ នោះគឺមិនទា
ន់និយាយដល់ប្រភពទុនរបស់បណ្ដាអង្គការអន្តរជាតិ សំរាប់តំបន់ទាំងនេះទៀតផង។
|
ប្រមូលផ្តុំវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច(http://baodientu.chinhphu.vn) |
ជ្រើសរើសវិស័យស្នូលដើម្បីជួយឧបត្ថម្ភ
ដើម្បីបំពេញតម្រូវការអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់តំបន់ព្រៃភ្នំ និងតំ
បន់ជនជាតិភាគតិច ការជ្រើសរើសភារកិច្ចស្នូលជាតម្រូវការចាំបាច់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ថា៖
“ ភារកិច្ចកាត់បន្ថយភាពក្រីក្រនៅជួបការលំបាកជាច្រើន ជាពិសេសគឺការកាត់
បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនរួមជាតិជនជាតិភាគតិច។ ការអនុវត្តកាត់បន្ថយ
ភាពក្រីក្រប្រកបដោយប្រសិទ្ធិភាពនៅលើវិស័យទាំងបីគឺ៖ជួយឧបត្ថម្ភជនក្រីក្រ
ទាក់ទងបណ្ដាសេវាកម្មសង្គមមូលដ្ឋាន អភិវឌ្ឍន៍ផលិតកម្ម កសាងហេដ្ឋារចនា
សម្ព័ន្ធ សេដ្ឋកិច្ច សង្គម នៅក្នុងតំបន់លំបាក។ ក្រៅពីនោះក៏ត្រូវយកចិត្តទុកដាក់
ដល់បណ្ដាដំណោះស្រាយជួយឧបត្ថម្ភ បង្កលក្ខណះអោយជនក្រីក្ររួចផុតពីភាព
ក្រីក្រទៀតផង។”
ក្នុងការងារកាត់បន្ថយភាពក្រីក្រ បណ្ដាក្រសួង ស្ថាប័ន ជាពិសេសគឺគណៈ
កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននៅតំបន់នា
នាបានយកចិត្តទុកដាក់ជាពិសេសដល់ការងារជនជាតិ គឺប្រភពធនធានមនុស្ស។
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham T
hi Hai Chuyen បានអោយដឹងថា៖
“ យើងខ្ញុំនឹងបញ្ជាណែនាំអនុវត្តការបណ្ដុះបណ្ដាល និងរៀបចំ ដើម្បីបំពេញ
អោយបានតម្រូវការបណ្ដុះបណ្ដាលរបស់ជនរួមជាតិជាជនជាតិភាគតិច។”
ដើម្បីដោះស្រាយបញ្ហាដីផលិតកម្មសំរាប់ជនរួមជាតិជាជនជាតិភាគតិច
កសាងហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះអាងថា៖
“ ត្រូវចេញផ្សាយគោលនយោបាយពិសេសដោយឡែកដើម្បីកាត់បន្ថយ
ភាពក្រីក្រប្រកបអោយឆាប់រហ័ស ក្នុងតំបន់ជនរួមជាតិជាជនជាតិភាគតិច។ ជួយ
ឧបត្ថម្ភជាក់ស្ដែងនិងប្រសិទ្ធិភាព ដើម្បីជនរួមជាតិបង្កើនប្រាក់ចំណូល រួចផុតពី
ភាពក្រីក្រ ពីកិច្ចការពារ ថែរក្សា អភិវឌ្ឍន៍ព្រៃ ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ចិញ្ចឹម
សត្វ …លៗ”
កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិជាជនជាតិភាគតិចជានិច្ចកាលជា
ភារកិច្ចសំខាន់ក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ ការដែលរដ្ឋាភិ
បាលបន្តប្រមូលផ្តុំប្រភពកម្លាំងច្រើនជាង យន្តការត្រូវបានកែសម្រួលអោយបាន
សមស្របជាង សកម្មជាង នឹងរួមចំណែកជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគ
តិចរួចផុតពីភាពក្រីក្រីដោយចីរភាព៕