វិបត្តិជំនឿទុកចិត្តលើសកលលោកទាំងមូល
ANH HUYEN -  
(VOV WORLD) /  
ពីការបែកធ្លាយព័ត៌មានរបស់ Edward Snowden
Vovworld-នាថ្ងៃទី៤វិច្ឆិកា កាសែត Guardianរបស់អង់គ្លេសបានដកស្រង់សំដីរបស់
Edward Snowden អតីតបុគ្គលិកទីភ្នាក់ងារចារកិច្ចអាមេរិក (CIA)អោយដឹងថា៖ ដោយ
សារកិច្ចសហប្រតិបត្តិការរបស់អង់គ្លេស ទីភ្នាក់ងារចារកិច្ចរបស់ អាល្លឺម៉ង់ បារាំង
អេស្ប៉ាញ ហូឡង់និងស៊ុយអែត ក៏អនុវត្តចារកិច្ចក្នុងទ្រង់ទ្រាយធំ លើសកលលោក
ទាំងមូលផងដែរ។តាមនោះ ទីភ្នាក់ងារចារកិច្ចអង់គ្លេសដើរតួនាទីស្នូលក្នុងការជួយ
ប្រទេសដទៃដំណើរការសកម្មភាព ស៊ើបការណ៍កាលពីឆ្នាំ២០០៨មក។ការបែកធ្លាយ
នេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសជាច្រើននៅ អឺរ៉ុបមានការខ្វល់ខ្វាយចិត្តពីព្រោះមុន
នោះគេបានរិះគន់កម្មវិធី ស៊ើបការណ៍របស់អាមេរិក។ពុំនោះសោត អាល្លឺម៉ង់និង
ប្រេស៊ីលនៅចងក្រង់សេចក្តីសំរេចចិត្ត១ដោយថ្កោលទោសកម្មវិធីពោលខាងលើ របស់អាមេរិកដើម្បីដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ថ្នាក់ដឹកនាំរបស់
ប្រទេសចំនួន២៨ជាសមាជិកសហភាព អឺរ៉ុបបានមូលមតិជាឯកឆ័ន្ទជាមួយការបង្កើត” រណសិរ្យរួម១ “សំដៅប្រឆាំងនឹងកម្មវិធីស៊ើបការណ៍របស់អាមេរិកទៀតផង។ចំពោះ
ការបង្ហើបថ្មីនេះ ទីភ្នាក់ងារចារកិច្ចអាល្លឺម៉ងបានឡើងសម្តេងមួយ រំពេចដោះសារថា គេត្រឹមតែផ្លាស់ប្តូរបទពិសោធន៌ជាមួយចារកម្មអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនអំពី
បញ្ហាបច្ចេកទេសចារកិច្ចតែប៉ុណ្ណោះ ហើយពួក គេគ្មានធ្វើអ្វីដែលរំលោភច្បាប់ឡើយ។រីឯទីភ្នាក់ងារចារកិច្ចសុយអែតចាត់ទុកថាសកម្មភាពទាំងអស់របស់ពួកគេសុទ្ធតែស្ថិត
ក្នុងក្រប់ខ័ណ្ឌច្បាប់ព្រមទាំងចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីភ្នាក់ងារ
ចារកិច្ចរបស់ប្រទេសនានាជា ការងារធម្មតាទេ។
|
Edward Snowden អតីតបុគ្គលិកទីភ្នាក់ងារចារកិច្ចអាមេរិក (រូបថតVNA) |
ដល់បណ្តាផលប៉ះពាល់
ជាច្បាស់លាស់ថា បណ្តាសកម្មភាពចារកិច្ចដោយធ្វើតាមអំពើចិត្ត និងមានទ្រង់ទ្រាយធំ
កំពុងបង្ករឡើងព្យុះការទូតរវាងអាមេរិកជាមួយប្រទេសមួយ ចំនួនព្រមទាំងបង្កឡើង
ផលវិបាកដែលមិនអាចស្មាន់ដល់។ ជាថ្មីៗនេះសភាអឺរ៉ុបបានអនុម័តផ្អាកកិច្ចព្រមព្រៀង
ចែករំលែកទិន្នន័យហិរញ្ញវត្ថុរបស់អឺរ៉ុប ជាមួយអាមេរិក ដែលសំដៅទៅលើជនសង្ស័យ
ភេរវកម្ម។ EU ក៏បានព្រមានចំពោះបណ្តាកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិង
EU ដែលត្រូវរងការ ខូចខាតធ្ងន់ធ្ងរ ខណៈពេលថ្មីៗនេះ ប្រធានសភាអឺរ៉ុប លោក Martin
Schulz ប្រកាសថា នេះជាពេលវេលាសមស្របដើម្បីបញ្ឈប់និងគិតគូរឲ្យមត់ចត់អំពីរ
បៀបទាក់ទងផ្ទាល់ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងដូចម្តេច។ មិនទាន់ដឹង
ច្បាស់អំពីផលប៉ះពាល់យូរអង្វែងនៃការធ្វើចារកិច្ចនេះនឹងទៅដល់ណាប៉ុន្តែពិតជាធ្វើឲ្យ
យឺតយ៉ាវដំណើរវិវត្តន៌ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីធំបំផុតក្នុងប្រវត្តិ
សាស្រ្តផងដែរ។ រឿងអាស្រូវលួចស្តាប់ព័ត៌មាននេះ នៅមានជះឥទ្ធិពលផ្ទាល់ដល់
កិត្យានុភាពនិងប្រាក់ចំណូលរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មាននាំមុខពិភពលោក
ដូចជា Google និង Apple ព្រមទាំងទាញថយក្រោយការស្តារខឿមសេដ្ឋកិច្ចសកលលោក
ថយចុះទៀតផង។ម៉្យាងទៀតការចោទប្រកាន់ ការរិះគន់និងសកម្មភាព លួចស្តាប់ព័ត៌មាន
តាម ទូរស័ព្ទនៅជាហេតុសំរាប់ពួកជនអាក្រក់បង្កធ្វើសកម្មភាព។នាពេលថ្មីៗនេះ hackerឥណ្ឌូនេស៊ីបានបំផ្លាញទំព័រweb របស់អូស្រ្តាលីចំនួន២០០សំដៅសងសឹកកាដែល អូស្រ្តាលីនិងអាមេរិកក៍ បានអនុវត្តសកម្មភាពចារកិច្ចចំពោះប្រទេសនេះដែរ។
មិនអាចដាក់ផលប្រយោជន៍ជាតិលើទម្លាប់អន្តរជាតិបានឡើយ
ពីបំរែបំរួលពោលខាងលើគេអាចឃើញថា៖ជំនឿទុកចិត្តជាប្រការ១ដែលកំពុងខ្វះក្នុងជីវិត
នយោបាយអន្តរជាតិនាបច្ចុប្បន្ននេះ។អ្នកជំនាញការអាល្លឺម៉ង់ ១រូបដែលស្រាវជ្រាវរាល់
បញ្ហាសន្តិសុខអន្តរជាតិបានពិនិត្យថា៖ជំនឿទុកចិត្តជាសន្ទស្សន៍សំខាន់ក្នុងចំណោម
ទំនាក់ទំនងអន្តរជាតិ។ពេលដែលវាធ្លាក់ចុះសន្ទស្សន៍នេះនឹងបង្កការប្រេះស្រាំងដ៍ធ្ងន់ធ្ងរ
ក្នុងទំនាក់ទំនង៕
ANH HUYEN
-VOV WORLD