វិបត្តិនុយក្លេអ៊ែរនៅអ៊ីរ៉ង់ពិបាករកបានដំណោះស្រាយមានប្រសិទភាព។

(VOVWORLD)-អ៊ីរ៉ង់និងក្រុម​P5+1 ( រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្រ្តៃ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង    )នឹងដំណើរការវង់
ចរចារថ្មី នាពាក់កណ្តាលខែមេសានេះ។គោលដៅនៃការចរចារគឺរិះរកដំណោះ
ស្រាយឲ្យវិបត្តិនុយក្លេអ៊ែនៅ Tehran។ប៉ុន្តែកំលាំងគាបសង្កត់ប​ង្កើតពីបណ្តា
ភាគីមុនការជួបប្រាស្រ័យបាននិងកំពុងគ្របដណ្បស្រ-មោលខ្មៅទោលើលទ្ឋ
ផលចរចារ។

ថ្ងៃទី៤មេសាក្រសួងការបរទេសអ៊ីរ៉ាក់ឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតី
អ៊ីរ៉ង់​ Mahmoud Ahmadinejad បានស្នើរ Baghdadឲ្យទទួលរៀបចំវង់ចរចារនេះ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់​Hoshyar Zebari អះអាងថា​លោកត្រៀមខ្លួនជាស្រេចធ្វើ
អធិបតីសន្និសីទនិងទាក់ទងជាមួយភាគីទាំងឡាយ។សាធារណះមតិអន្តជាតិ
ចាត់ទុកថានោះជាកត្តា១ក្នុងចំណោមកត្តាដែលបង្កើតក្តីសង្ឃឹមឲ្យលទ្ឋផលនៃ
ការចរចារ។ប៉ុន្តែសភាពការន៍នាបច្ចុប្បន្ននេះមិនផ្តល់មកក្តីសង្ឃឹមណា១សំរាប់
មជ្ឈដ្ឋានអ្នកសង្កេតការណ៍ទេ។រវាងអ៊ីរ៉ង់និងបណ្តាបស្ចឹម​ប្រទេសជាពិសេស
អាមេរិកជានិច្ចកាលមានកាយវិការបង្កកំលាំងគាបសង្កត់សំដៅបង្កើតឧត្តមភាព
ពេលដែលភាគីទាំង២ចូលអង្គុយតុចរចារ។នាថ្ងៃទី៣មេសារដ្ឋមន្រ្តីការបរទេស
អាមេរិក  Hillary Clintonបានសំណូមពរឲ្យអ៊ីរ៉ង់នាំចេញការសន្យាជាក់ស្តែងដែល
មានការទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់Tehranក្នុងការចរចារនាពេលខាងមុខ។ថ្លែងមតិក្នុងពិធីទទួលរង្វាន់១នៅវិទ្យាស្ថានយោធា​Virginia លោកស្រី Hillary Clinton
បានឲ្យដឹងថា:វ៉ាស៊ីនតោននឹងរក្សាកំលាំងគាបសង្កត់ទួទៅចំពោះរដ្ឋអំណាចអ៊ីរ៉ង់អនុ
វ​ត្តកញ្ចប់បទដាក់ទណ្ឋកម្មលើគ្រប់ជ្រុងជ្រោយនិងឯកោភាគីចំពោះអ៊ីរ៉ង់ជាមួយសហ
គមន៍អន្តជាតិ។នាចុងខែមិនាកន្លងទៅនេះប្រធានាធិបតី​អាមេរិកBarack Obama បាន
អនុញាតបណ្តុបបណ្តាក់បណ្តាវិធានការដាក់ទណ្ឌកម្មទៅលើផ្នែកប្រេងកាតរបស់
អ៊ីរ៉ង់។តាមនោះអាមេរិអាចអនុវត្តបទដាក់ទណ្ឌកម្មចំពោះធនាគារនិងអង្គការហិរញ្ញ
វត្ថុណាដែលទិញប្រេងកាតពីអ៊ីរោះង។តាមមជ្ឈដ្ឋានអ្នកសង្កេតការថា : ចិន កូរ៉េខាង
ត្បូង​ឥណ្ឌា បារាំង អង់ក្លេស ជាដើមដែលជាអតិថិជនធំរបស់អ៊ីរ៉ង់មុននេះអាចប្រឈម
មុខនឹងបទដាក់ទណ្ឌកម្មប្រសិនបើមិនកាត់បន្ថយបរិមាណប្រេងកាតនាំចូលពីអ៊ីរ៉ង់។
គោលឌៅរបស់អាមេរិកគឹខឿនសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវដុនដាប​មិនអាចស្តារឡើងវិញ
បានឡើយបើសិនឃជាមិនលុបចោលគំនិតអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ។

                                    

វិបត្តិនុយក្លេអ៊ែរនៅអ៊ីរ៉ង់ពិបាករកបានដំណោះស្រាយមានប្រសិទភាព។ - ảnh 1
Image: Internet

ក្នុងពេលនោះ​រដ្ឋអំណាច Tehran ក៏មានអំពើរវាយតបទៅវិញដែរ។​ថ្ងៃទី​៣មេសា ​មេបញ្ជាការកងកំលាំងឆ្មាំការពារបដិវត្តន៏អ៊ីរ៉ង់​ឧត្តមសេនីយ៏​  Massoud Jazayeri ប្រកាស
ថា៖​​ប្រទេសអាមេរីកនិងមិនបានសុវត្ថិភាពចំពោះមុខព្រនង់វាយបកទៅវិញរបស់អ៊ីរ៉ង់
ពេលដែលប្រទេសឥស្លាមនេះត្រូវវាយប្រហារទេ។មុននោះមេដឹកនាំសាសនាឥស្លាម  
Ali Khamenei ចោទប្រកាន់អាមេរីកនឹងប្រទេសសំព័ន្ធមិត្តអឺរ៉ុប​ថា៖បានផ្លាស់ប្តូរ មូលហេតុ
របស់គេដើម្បីធ្វើអន្តរាគមចូលក្នុងអ៊ីរ៉ង់ក្នុងបំណងត្រួតពិនិត្យប្រភពប្រេងរ៉ែដ៏ធំសម្បើម
របស់អ៊ីរ៉ង់។​ សាធារណះមតិព្រួយបារម្មណ៏ថា៖​ “ទឹកចាលខ្លាំងបាក់ទំនប់​” នឹងធ្វើឲ្យ
Tehran មានអំពើរអសកម្ម ដូចជា​បិទទ្វាច្រកសមុទ្រ Hormuz   នឹងមិននាំចេញប្រេងរ៉ែ
ទៀត។​​ ប្រការនេះនិងធ្វើឲ្យតំលៃប្រេងឡើងខ្ពស់រហូតដល់ជះឥទ្ធិពលផ្ទាល់ដល់ការ
ស្តារសេដ្ឋកិច្ចទូទាំងសកលលោក។នាបច្ចុប្បន្នសាធារណះមតិមិនទាន់រកឃើញនូវ
សេចក្តីសង្ឃឹមណា១សំរាប់ការចរចាររវាងអ៊ីរ៉ង់នឹង​ក្រុម​P5+1 នាពេលខាងមុខនេះ
ឡើយ។​វង់ចរចាររវាងភាគីទាំង​២នាខែមករា​ឆ្នាំ​២០១១​​ មិនទទួលបានលទ្ធផលដូច
បំណង​ទេ។ដោយហេតុនេះបណ្តាកាយវិការរៀបផ្លូវដ៏គ្រោះថ្នាក់របស់ភាគីទាំង២​មុនការជួបគ្នាថ្មីនេះ​​បានផ្តល់សញ្ញាអំពីលទ្ធផល១មិនគាប់ចិត្តប៉ុន្មានទេ៕
                           

វិបត្តិនុយក្លេអ៊ែរនៅអ៊ីរ៉ង់ពិបាករកបានដំណោះស្រាយមានប្រសិទភាព។ - ảnh 2
Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ