វិបត្តិប្រាក់បំណុលរបស់ក្រិកមិនទាន់មានថ្នាំព្បាលបានឡើយ។
DOAN THI TRUNG. -  
(VOVWORLD)-ដើម្បីសង្រោះក្រិកគណះកម្មការអឺរ៉ុបEC-
ធនាគារកណ្តាលអឺរ៉ុបECB និងអង្គការមូលនិធិរូបិយ-
វត្ថុអន្តជាតិIMFបានចាប់បង្ខំប្រទេសនេះអនុវត្តវិធានការ
រិតត្បិត។នាថ្ងៃទី១៩កុម្ភះរដ្ឋាភិបាលក្រិកបានអនុម័តលើ
កញ្ចប់វិធានការរិតត្បិតតាមសំណូមពររបស់សហភាពអឺរ៉ុប
(EU) –IMF។តាមនោះក្រិក នឹងកាត់បន្ថយប្រាក់ចំនួន១០០
លានអឺរ៉ូលើវិស័យសុខាភិបាលនិងការពារប្រទេស។ទន្ទឹម
នឹងនោះសន្សំសំចៃប្រាក់ជិត៤៥លានអឺរ៉ូពីការកាត់បន្ថយ
ប្រាក់ខែនិងពី២០ដល់៣០លានអឺរ៉ូពីការកាត់បន្ថយប្រាក់
ចូលនិវត្តន៍។រួមជាមួយនោះគឺជាការបង្កកំលាំងគាបសង្កត់
សំរាប់បណ្តាម្ចាស់ បំណុលឯកជនក្រិកលុបចោលបំណុល
ឲ្យរដ្ឋក្រិកពី២១%ដល់៥០%និងឡើងទៅ៧០%។អាចនិយាយ
បានថានេះជាលក្ខណះតិងតែងបំផុតសំដៅកាត់បន្ថយប្រាក់
បំណុលរបស់ក្រិកពី១៦០%នៃGDPចុះត្រឹមតែ១២០%នាឆ្នាំ
២០២០។ប៉ុន្តែនេះជាគោលដៅប្រហែលជាពិបាកអនុវត្តបាន
ព្រោះថាខ្ទង់ប្រាក់ កម្ចីរបស់ក្រិកគ្រាន់តែគ្រប់គ្រាន់សំដៅសង
ប្រាក់បំណុលតែប៉ុណ្ណោះ។និងក្នុងពេលដែលក្រិកកាន់តែ
អនុវត្តវិធានការសន្សំសំចៃនោះខឿនសសេដ្ឋកិច្ចនៃប្រទេស
នេះកាន់តែជួបការលំបាកដោយសារវិធានការរិតត្បិតក្នុង
បំណងបង្រួញការចំណាយថវិការរដ្ឋហួសកំរិតនិងកាត់បន្ថយ
ប្រាក់បំណុលសាធារណះតែប៉ុណ្ណោះ។វិបត្តិ -ការបាត់អាជីពនិ
ងការខាតបង់ចវិការជាអ្វីៗដែលក្រិកកំពុងត្រូវឆ្លងកាត់។អាច
និយាយបានថាវិធានការរិតត្បិតនិងខ្ទង់ប្រាក់ជំនួយរាប់ពាន់
លានអឺរ៉ូដែលបណ្តាអង្គការហិរញ្ញវត្ថុអឺរ៉ុបនិងIMFផ្តល់ឲ្យក្រិក
ពុំទាន់មានប្រសិទ្ឋភាពនោះវាបានជះឥទ្ឋិពលទៅលើជីវភាព
រស់នៅរបស់ប្រជាជនក្រិកគ្រប់ស្រទាប់និងរុញសង្គមនៃ
ប្រទេសនេះធ្លាក់ទៅក្នុងអស្ថិរភាព។គិតតាំងពីពេល EC-ECB
IMFចូលរួមការដោះស្រាយវិបត្តិនៅក្រិក ប្រាក់ខែរបស់ប្រជា
ពលករបានកាត់បន្ថយជាមធ្យម14,3%។នាថ្ងៃទី១៩កុម្ភះបណ្តា
អង្គការសហជីពបានរៀបចំការធ្វើបាតុកម្មនៅរដ្ឋធានីអាថែន
និងទីក្រុងជាច្រើននៅក្រិកសំដៅប្រឆាំងជំទាស់វិធានការសន្សំ
សំចែនៃរដ្ឋាភិបាល។មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅ
ចំពោះមុខវិមានរដ្ឋសភាសំដៅប្រឆាំងជំទាស់វិធានការ កាត់
បន្ថយការប្រាក់ខែនិងប្រាក់ចូលនិវត្តន៍របស់គេ។ចំពោះមុខ
សភាពការណ៍នេះអ្នកជំនាញការនិងអ្នកនយោបាយជាច្រើន
នាក់បាននិយាយដល់ការដែលក្រិកដកចេញពីសហភាពរូបិយវត្ថុអឹរ៉ុបនិងចាត់ទុកថានេះជាប្រការអាក្រក់បំផុតចំពោះក្រិក
ដើម្បីជួយសង្រ្គោះតំបន់ចាយប្រាក់អឹរ៉ូនិយាយរួមនិង EU
និយាយដោយឡែក៕
|
វិបត្តិប្រាក់បំណុលរបស់ក្រិកពុំទាន់មានថ្នាំព្យាល(Internet). |
DOAN THI TRUNG.