វិបត្តិអន្តោប្រវេសន៍៖ពណ៌អាប់អួរក្នុងផ្ទាំងគំនូពិភពលោក២០១៦
HUYEN -  
(VOV) /  
(VOV)_ឆ្នាំ២០១៦ ទោះបីជាមានដំណោះស្រាយជាច្រើនដើម្បីទប់ទលនឹងចរន្ត
ជនចំណាកស្រុកក្តី ប៉ុន្តែបណ្ដាប្រទេសលោកខាងលិចមិនទាន់មានដំណោះស្រាយរួម
ណាមួយឡើយ។ ទោះបីជាក្នុងស្ថានភាពជាក់ស្ដែង បរិមាណជនចំណាកស្រុកឆ្លងសមុទ្រ
ចូលសហភាព អឺរ៉ុប(EU)ក្នុងឆ្នាំ ២០១៦ បានថយចុះ បើប្រៀបនឹងឆ្នាំ ២០១៥ក្តី ប៉ុន្តែ
បំរ៉ែបំរួលនៃវិបត្តិអន្តោប្រវេសន៍នៅតែកើតមានឡើងសញ្ញាគួរអោយព្រួយបារម្ភ។
|
វិបត្តិអន្តោប្រវេសន៍៖ពណ៌អាប់អួរក្នុងផ្ទាំងគំនូពិភពលោក២០១៦ |
ទោះបីជាបានអនុវត្តវិធីសាស្ត្រជាច្រើនដូចជា៖រឹតបន្តឹងការគ្រប់គ្រងនៅព្រំដែន
បង្កើតក្រុមយាមល្បាតសមុទ្រដើម្បីប្រឆាំងនឹងពួកជួញដូរមនុស្ស ជួបចរចារជាមួយ
ទួរគីដើម្បីរាំងស្កាត់ចរន្តជនចំណាកស្រុក បិទខ្សែផ្លូវ Balkan ខ្សែផ្លូវសំខាន់សំរាប់ការ
ធ្វើចំណាកស្រុកចូលមកអឺរ៉ុបក្តី ប៉ុន្តែ វិបត្តិអន្តោប្រវេសន៍នៅជាបញ្ហាមួយដែលបណ្ដាល
អោយថ្នាក់ដឹកនាំអឺរ៉ុបឈឺក្បាល ហើយដល់នាបច្ចុប្បន្នក៏មិនទាន់មានដំណោះស្រាយ
ណាមួយឡើយ។
បណ្ដាបំរ៉ែបំរួលដ៏គ្រោះថ្នាក់ពីវិបត្តិជនចំណាកស្រុក
តាមស្ថិតិថា៖បរិមាណជនចំណាកស្រុកឆ្លងសមុទ្រចូលទៅអឺរ៉ុបបានថយចុះក្នុង
ឆ្នាំ២០១៦ ប៉ុន្តែបរិមាណមនុស្សស្លាប់នៅលើសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ ២០១៦ មាន
ជាង៥ពាន់នាក់ កើនជិត២៥% បើប្រៀបនឹងឆ្នាំ ២០១៥។
វិបត្តិនៅបន្តកើតមាននៅតំបន់ជុំវិញអឺរ៉ុប ដែលក្នុងនោះជនចំណាកស្រុកភាគ
ច្រើន មកពីស៊ីរី អាហ្វហ្គានីស្ថាននិង អ៊ីរ៉ាក់ ស្មើនឹង៩០%។
មិនទាន់ឯកភាពសកម្មភាព
ក្នុងអំឡុងពេលវិបត្តិអន្តោប្រវេសន៍កំពុងគំរាមកំហែងស្ថិរភាពនៅអឺរ៉ុបនេះ
គឺបណ្ដាថ្នាក់ដឹកនាំនៅបន្តជជែកគ្នាអំពីការទទួលនូវអំរែកពីជនចម្រាក់ស្រុក។
នៅក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អឺរ៉ុបដែលបានប្រព្រឹត្តទៅនាចុងខែវិច្ឆិកា
កន្លងទៅ នៅប៊ែលហ្ស៊ីក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Thomas de Maiziere
បានទទួលស្គាល់ថា៖ EU កំពុងបែកបាក់ និងមានការខ្វែងគំនិតជាច្រើនក្នុង
បញ្ហានេះ។ ចាប់ពីឆ្នាំ ២០១៥ បណ្ដាប្រទេស EU បានឯកភាពថា៖ប្រទេសនិមួយៗ
ត្រូវទទួលបរិមាណជនចំណាកស្រុកមួយចំនួន ប៉ុន្តែ បន្ទាប់ពីការចរចារជាច្រើន
មកភាគីនានានៅតែមិនទាន់ស្វែងរកបានដំណោះស្រាយរួមណាមួយឡើយ។
នៅសល់តែពីរថ្ងៃទៀតពិភពលោកនឹងឈានចូលឆ្នាំថ្មី២០១៧។អឺរ៉ុបទទួលបុណ្យ
ចូលឆ្នាំថ្មី ដោយពោពេញទៅដោយការព្រួយបារម្ភ។អឺរ៉ុបមួយពោពេញទៅដោយការបែកបាក អំពើហឹង្សា និងអស្ថិរភាព។ វិបត្តិជនចំណាកស្រុកបាននិងកំពុងបង្កើត
ឡើងពណ៌ស្រអាប់នៅលើផ្ទាំងគំនូសន្តិសុខពិភពលោក៕
HUYEN
-VOV