វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បង្កសន្ទុះឲ្យការអភិវឌ្ឍន៍ប្រទេសជាតិ។

វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បង្កសន្ទុះឲ្យការអភិវឌ្ឍន៍ប្រទេសជាតិ។ - ảnh 1
សម័យប្រជុំលើកទី៤ពិភាគ្សាអំពីពង្រាងរបាយការណ៍បូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

VOV-គោលដៅនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះគឺធ្វើយ៉ាងម៉េច
កសាងបានក្បាល់ម៉ាស៊ីនរដ្ឋបាលពីថ្នាក់លើចុះថ្នាក់ក្រោម បង្កឲ្យបាន យន្តការសកម្មភាពមួយប្រកបដោយឯកភាពនិងមានប្រសិទ្ធភាព ជាពិត
ប្រាកដ​។​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ក្នុងពេលធ្វើវិសោធនកម្មនាឆ្នាំ​២០០១ បាន កត់សម្គាល់គោលការណ៍កសាងនីតិរដ្ឋសង្គមនិយមប៉ុន្តែ​គោលការណ៍​នេះមិនទាន់បង្ហាញយ៉ាងគ្រប់គ្រាន់និងឯកច័ន្ទក្នុងបណ្ដា​ជំពូក មាត្រា
របស់រដ្ឋធម្មនុញ្ញឡើយ។ បណ្ដាការប្រទើសប្រទាំងនេះបានធ្វើឧបសគ្រ
ដល់ការអនុវត្តត្រូវនឹង​តួនាទី សម័ត្ថកិច្ច ភារកិច្ចរបស់ស្ថាប័នក្នុងក្បាល
ម៉ាស៊ីនរដ្ឋ។​លោក Nguyen Dinh Quyen សមាជិក​សភាក្រុងហាណូយបាន
ចាត់ទុកថា៖
“រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ភាគច្រើនផ្លាស់ប្តូរថ្មីលើគ្រប់វិស័យរបបសេដ្ឋកិច្ច
វប្បធម៍សង្គម សិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ។ រីឯអំពីក្បាលម៉ាស៊ីន
រដ្ឋ ជាសារវន្តនៅរក្សា​តាមរូបសណ្ថានរបស់រដ្ឋធម្មនុញ្ញមុននោះ។ ដូច្នេះ
ត្រូវមានទឹស​ដៅអំពីការធ្វើវិសោធនកម្មក្បាលម៉ាស៊ីនរដ្ឋ។ យើងត្រូវ ដោះស្រាយបានគោលការណ៍​សិទ្ធិអំណាចរដ្ឋចំណុះប្រជាជនមានការ បែងចែកសហការរវាងបណ្ដាស្ថាប័ន​រដ្ឋ​ក្នុង​ការអនុវត្តសិទ្ធិចំនួន៣គឺ និតិបញ្ញាត្តិនីតិប្រតិប័ត្តនិងយុត្តិធម៍។”
ចំពោះបញ្ហាសិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
បានកត់​សម្គាល់យ៉ាងគ្រប់គ្រាន់បណ្ដាសិទ្ធិនិងសេរីភាពសារវន្តរបស់មនុស្ស
ពលរដ្ឋ សម​ស្របនឹងទម្លាប់អន្តរជាតិនិងបណ្ដាសន្ធិសញ្ញាដែលវៀតណាម
បានចុះហត្ថលេខារឺ​ចូលរួម។​ប៉ុន្តែតាមរយៈការបូកសរុបបានសឲ្យឃើញ ថារបៀបបង្ហាញនៅក្នុងការ​កំណត់​ជាច្រើនមិនទាន់វិទ្យាសាស្ត្រ មិនទាន់ បង្ហាញដ៏ត្រឹមត្រូវនូវទំនាក់ទំនងរវាងរដ្ឋនិង​ពលរដ្ឋទេ។​ដើម្បីវិសោធនកម្ម បំពេញបន្ថែមត្រូវការធ្វើឲ្យច្បាស់សិទ្ធិមនុស្សនិងសិទ្ធិ​ពលរដ្ឋ។ រដ្ឋធម្មនុញ្ញ វិសោធនកម្មត្រូវការធ្វើឲ្យច្បាស់ចរិតលក្ខណៈសារវន្តចំនួន៣​ដែលធ្វើឡើង
អត្តចរិតរបស់របបគឺ ចរិតសង្គមនិយម ចរិតប្រជាជននិងចរិតច្បាប់។ លោក
Vu Duc Khien ជាអតីតប្រធានគណៈកម្មាធិការ​ច្បាប់​របស់រដ្ឋសភាលើកមតិថា៖         “មាត្រាទី២របស់រដ្ឋធម្មនុញឆ្នាំ១៩៩២ បានចែងថា សិទ្ធអំណាចរដ្ឋទាំងអស់គឺ ចំណុះប្រជាជនដែលផែនគ្រឹះជាសម្ព័ន្ធវណ្ណៈកម្មករ កសិករ និងជួរបញ្ញាជន។ ខ្ញុំស្នើកែប្រែពាក្សនោះគឺត្រូវនិយាយថាផែនគ្រឹះជាផែនមហាសាមគ្គីបណ្តាជន
ជាតិព្រោះថាបក្សបានបញ្ជាក់ថាផែនមហាសាមគ្គីជនជាតិមានតួនាទីយុទ្ធសាស្រ្ត។ ផែនមហាសាមគ្គីជនជាតិមានចរឹតលក្ខណៈចីរភាពនិងមានការប្រែប្រួលតិចជាង វណ្ណៈកសិករនិងកម្មករ។”       
អំពីរបបសេដ្ឋកិច្ច តាមបណ្តាអ្នកជំនាញការ ពង្រាងច្បាប់រដ្ឋ ធម្មនុញ វិសោធនកម្ម នឹងធ្វើវិសោធនកម្មនិងបំពេញបន្ថែមការកំណត់ សំដៅធានាគោលដៅ អភិវឌ្ឍន៌ ខឿនសេដ្ឋកិច្ចទីផ្សា តាមទឹសដៅ សង្គមនិយម។        
រដ្ឋធម្មនុញឆ្នាំ ១៩៩២ ជាច្បាប់រដ្ឋធម្មនុញទី៤ របស់វៀតណាម។ ការធ្វើវិសោធនកម្ម បំពេញបន្ថែមរដ្ឋធម្មនុញ្ញលើកនេះបន្តរបបភាវូបនីយកម្មដោយទាន់ពេលវេលាបណ្ដា គោលការណ៍ គោលនយោបាយធំធេងដែលបានអនុម័ត្តនៅមហាសន្និបាតលើកទី ១១របស់បក្សកុម្មុយនីស្តវៀតណាមបង្កកំលាំងអភិវឌ្ឍន៍នៃប្រទេសជាតិ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ