(VOV)_វៀតណាមបានឈានចូលឆ្នាំ ២០១៦ជាផ្លូវការ ដោយមានឱកាស និង
ឧបសគ្គជាច្រើន ក្នុងដំណើការធ្វើសមាហរណកម្ម។ នោះគឺការធ្វើសមាហរណកម្ម
ក្នុងសហគមន៍អាស៊ាន ធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល តាមរយៈបណ្ដាបែប
បទសេដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ ក្នុងដំណើការធ្វើ
សមាហរណកម្មនោះ ជាក់ស្ដែងគឺឆ្នាំ២០១៦វិស័យការទូតវៀតណាម បន្តពង្រីក
ឧត្តមភាពឈានទៅមុខ ត្រួសត្រាយផ្លូវនិងបង្កលក្ខណះដើម្បីសហគ្រាសវៀតណាម
ធ្វើសមាហរណកម្ម រួមចំណែករក្សាបរិយាកាសស្ថិរភាពសំរាប់ការអភិវឌ្ឍន៍ប្រទេស
ជាតិ។
|
សកម្មភាពកិច្ចការបរទេសជួយឧបត្ថម្ភប្រទេសជាតិធ្វើសមាហរណកម្ម |
ក្នុងដំណើការសកលភាវូបនីយកម្ម ការពឹងផ្អែកគ្នាទៅវិញទៅមករវាងបណ្ដាប្រ
ទេសកាន់តែខ្ពស់ ការធ្វើសមាហរណកម្មអន្តរជាតិបានក្លាយទៅជាជម្រើសបរានុម័ត
និងជាកក្តាសម្រេច។ ប្រៀបដូចជាអ្នកដឹកនាំនាវាវៀតណាមបោះពួយទៅមហា
សមុទ្រ ផ្នែកការទូតវៀតណាមបានកំណត់ទិសដៅត្រឹមត្រូវ ក្តាប់ជាប់ចរន្តពិភព
លោក ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំមកនូវផលប្រយោជន៍ច្រើនបំផុត
អោយប្រទេសជាតិ។
ខំប្រឹងប្រែងធ្វើសមាហរណកម្មតំបន់ បង្កើតបរិយាកាសស្ថិរភាព
សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការ។ នេះគឺជាព្រឹត្តិការណ៍សំខាន់
របស់ប្រទេសអាស៊ានទាំង១០ នាំមកនូវឱកាស សំរាប់ប្រជាជនចំនួន៦៣០លាន
នាក់ នៃប្រទេសចំនួន១០។ តាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថា៖ នេះជាសមិទ្ធិផលដ៏មានសារសំខាន់
ក្រោយរយៈពេល២០ឆ្នាំវៀតណាមខំប្រឹងប្រែងរួមវិភាគទានចំពោះសហគមន៍
ដោយតួនាទីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ។ សហគមន៍អាស៊ាន
ត្រូវបានបង្កើត នឹងបង្កើនចំណងសាមគ្គីភាព សន្តិភាព ដើម្បីអភិវឌ្ឍន៍៖
“ អំណោយផលបំផុតគឺបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដោយធានា
ប្រជាជនបានរស់នៅប្រកបដោយសន្តិភាព ស្ថិរភាព។ បណ្ដាយន្តការសហប្រតិ
បត្តិការលើគ្រប់វិស័យ នយោបាយ សន្តិសុខ ក៏ធានាប្រជាជននឹងបានរស់នៅក្នុង
បរិយាកាសមិត្តភាព មានយន្តការសហប្រតិបតិ្តការ ដើម្បីដោះស្រាយគ្រប់បញ្ហា
ដែលកើតមានឡើង។អាចនិយាយបានថា៖ សហគមន៍អាស៊ានបានបង្កើតឡើង
នេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនមិនគ្រាន់តែចំពោះមុខប៉ុណ្ណោះទេ ថែម
ទាំងនៅពេលយូរអង្វែងទៀតផង។”
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
សហគមន៍អាស៊ានត្រូវបានបង្កើតហើយ ប៉ុន្តែនាបច្ចុប្បន្ន ចំណេះដឹងរបស់
ប្រជាជន និងសហគ្រាសវៀតណាមចំពោះបញ្ហានេះគឺមិនស្ថិតនៅក្នុងក្រុមឈាន
មុខរបស់អាស៊ានទេ។ តាមលទ្ធផលនៃការស្រាវជ្រាវនាពេលថ្មីៗនេះ ថា៖៦៣%
សហគ្រាសវៀតណាមចាត់ទុកថា៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន ជះឥទ្ធិពលមិន
ច្រើនទៅលើសកម្មភាពផលិតកម្ម អាជីវកម្មរបស់ខ្លួនទេ។ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖
“ ប្រការនេះនឹងបង្កើតឡើងឧបសគ្គធំមួយ ប្រសិនយើងមិនក្តាប់បានឱកាស
ដែលសហគមន៍អាស៊ាននាំមក យើងនឹងបាត់ឱកាស ហើយត្រូវប្រឈមមុខនឹងការ
លំបាកសាកល្បងកាន់តែច្រើន។ ឆ្នាំ ២០១៦ រួមជាមួយបណ្ដាគោលជំហរបង្កើន
ការជួយឧបត្ថម្ភចំពោះអង្គភាពអាជីវកម្ម បើកទូលាយឱកាស ជាមួយដៃគូនានា
ផង និងបង្កើនការឃោសនា អំពីសហគមន៍អាស៊ាន ដើម្បីអង្គភាពអាជីវកម្ម និង
ប្រជាជនយល់ដឹងបន្ថែមអំពីសហគមន៍សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។”
បន្តបំពេញភារកិច្ចឈានទៅមុខនិងត្រួសត្រាយផ្លូវ
ក្នុងឆ្នាំ២០១៥ ក្រសួងការបរទេសនិងស្ថាប័នដំណាងនៅឯបរទេសបាន
សកម្មជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅក្នុងប្រទេសបើកទូលាយទំនាក់ទំនងជា
មួយបណ្ដាដៃគូនៅប្រទេសផ្សេងៗ តាមរយៈរបៀបតភ្ជាប់ព័ត៍មានរវាងអង្គភាព
អាជីវកម្មនៅក្នុងនិងក្រៅប្រទេស វេទិកាវិនិយោគនិងពាណិជ្ជកម្ម។
ក្នុងឆ្នាំ ២០១៥ វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយម៉ាឡេស៊ី
ឡើងកំរិតសហប្រតិបត្តិការយុទ្ធសាស្ត្រ បង្កើនបរិមាណដៃគូយុទ្ធសាស្ត្រឡើងចំ
នួន១៥ ដៃគូលើគ្រប់វិស័យចំនួន១១។ ការកសាងទំនាក់ទំនងនេះនឹងរួមចំណែក
កសាងបរិយាកាសសន្តិភាព និរន្តរភាព ដើម្បីប្រទេសជាតិអភិវឌ្ឍន៍។ ស្ដីពី
គោលជំហររបស់វៀតណាម ក្នុងឆ្នាំ ២០១៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេស លោក Pham Binh Minh បានអះអាងថា៖
“ ក្នុងដំណាក់កាលថ្មី គោលជំហរអំពីធ្វើសមាហរណកម្មអន្តរជាតិរបស់
វៀតណាម ត្រូវបានជំរុញខ្លាំងថែមទៀត។ វៀតណាមបន្តខំប្រឹងប្រែងនាំទំនាក់
ទំនងការទូតអោយស៊ីជំរៅថែមទៀត អភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាដៃគូសំ
ខាន់ៗ និងប្រទេសមិត្តប្រពៃណី។ ក្នុងផ្នែកទំនាក់ទំនងការទូតពហុទិស វៀត
ណាមបន្តរក្សាតួនាទីជាសមាជិកម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ
របស់អាស៊ាន និងសកម្មចូលរួមថែមទៀត ក្នុងបណ្ដាយន្តការពហុភាគីផ្សេងៗទៀត។”
ឆ្នាំ២០១៦ ផ្នែកកិច្ចការបរទេសរបស់វៀតណាមនឹងបន្តអនុវត្តគោលជំហរ
ធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ។ មិនគ្រាន់តែបើកទូលាយទំនាក់ទំនង
ជាមួយប្រទេសនានា វៀតណាមនៅជាសមាជិកមានការទទួលខុសត្រូវ របស់
សហគមន៍អន្តរជាតិ មិនគ្រាន់តែចូលរួមការងារដែលទាក់ទិនដល់ផលប្រយោជន៍
របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមបណ្ដាបញ្ហាផ្សេងៗទៀតរបស់ពិភពលោកទៀតផង៕