(VOVworld)-ក្នុងឆ្នាំ២០១៣ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានការងើបឡើងវិញ
យ៉ាងយឺតយ៉ាវក្តី ប៉ុន្តែវៀតណាមនៅតែសម្រេចបានសមិទ្ធិផលសំខាន់ក្នុងការអភិ
វឌ្ឍន៌សេដ្ឋកិច្ចសង្គម រួមចំណែកក្នុងការអនុវត្តន៍គោលដៅនៃផែនការ ៥ឆ្នាំគឺ
២០១១-២០១៥។ រដ្ឋាភិបាលវៀតណាមមានប្រតិកម្មរហ័សនិងទាន់ពេលវេលា
ក្នុងការរាំងស្កាត់អតិផលរណ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាសុខុមាលភាព
សង្គម។
ក្នុងឆ្នាំ២០១៣ សេដ្ឋកិច្ចសង្គមវៀតណាមមានបំរែបំរួលយ៉ាងសកម្ម។ គោល
ដៅសំខាន់ជាច្រើនត្រូវបានសម្រេច ដូចជារាំងស្កាត់អតិផលរណ និងជម្រុញកំ
ណើន សុខុមាលភាពសង្គម ផលប្រយោជន៍សង្គមក៏ត្រូវបានធានា។
|
សេដ្ឋកិច្ចវៀតណាមមានសញ្ញាងើបឡើងវិញ |
ភាពរហ័សរហួលនិងសកម្មក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច
ចំណុចលេចធ្លោបំផុតក្នុងឆ្នាំ២០១៣គឺ បង្កើនរាល់កត្តាស្ថិរភាពមីក្រូដែល បាន
បង្ហាញច្បាស់លើបញ្ហាត្រួតពិនិត្យអតិផលរណ ស្ថិរភាពទីផ្សារូបិយវត្ថុជាជំហានៗតាម រយៈបណ្តាគោលនយោបាយ។ក្នុងឆ្នាំ២០១៣ ហានិភ័យនៃបណ្តា ប្រព័ន្ធអង្គការឥណ្ណ
ទានមានការថយចុះ រចនាសម្ព័ន្ធឥណ្ឌទានមានការបំរែបំរួលយ៉ាងសកម្ម។ ស្ថិរភាព
ទីផ្សាររូបិយវត្ថុអន្តរជាតិក៏ត្រូវបានវាយតម្លៃខ្ពស់។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋ
កិច្ចពិភពលោកនៅរងផលប៉ះពាល់ពីវិបត្តិ ហិរញ្ញវត្ថុសកលក្តី ក៏ប៉ុន្តែការទាក់ទាញ
FDI របស់វៀតណាមក្នុងឆ្នាំ២០១៣នៅ តែទទួលបាន២០ពាន់លានដុល្លារអាមេរិក កើន៦៥%បើប្រៀបនឹងរយៈពេល ដូចគ្នានាឆ្នាំទៅមិញ។ លោក Huynh Nghia សមា
ជិកសភាមណ្ឌល Da Nang ពិនិត្យថា៖
“តាមការសង្កេតមើលរាល់គោលនយោបាយដែលអនុវត្តន៍តាំងពីដើមឆ្នាំ
២០១៣រហូតដល់ឥឡូវនេះសឲ្យឃើញថា រដ្ឋាភិបាលវៀតណាមមានភាពសកម្ម
ច្នៃប្រឌិត ដឹកនាំ និងច្បាមជាប់នឹងគោលដៅម៉ាក្រូសេដ្ឋកិច្ច អនុវត្តន៍ដំណោះ
ស្រាយជាច្រើន ដើម្បីជំរុញឲ្យខឿនសេដ្ឋកិច្ចងើបឡើងវិញនិងផ្លាស់ប្តូររូបសណ្ដាន
កំណើន។ អាចនិយាយបានថា បើពិនិត្យលើគោលដៅទូទៅតាម សេចក្តីសម្រេច
ចិត្តរបស់រដ្ឋាភិបាលវៀតណាមគឺលទ្ធផលសម្រេចបានក្នុង ឆ្នាំ២០១៣គឺសកម្ម
ណាស់”។
បណ្ឌិតសេដ្ឋកិច្ច Pham Duy Hung ក៏ចាត់ទុកដែរថា៖
“តុល្យភាពមួយចំនួនរបស់ខឿនសេដ្ឋកិច្ចដែលសម្រេចបានលទ្ធផលសកម្ម ដូចជាតុល្យភាពការសន្សំសំចៃសំដៅធានាគោលដៅសន្តិសុខស្បៀងអាហារ ជញ្ជីងពាណិជ្ជកម្មមានការកែលំអនិងការនាំចេញមានកំណើនខ្ពស់។ ទីផ្សារហិរញ្ញ
វត្តុស្ថិរភាពជាង ទីផ្សារក្នុងប្រទេសបន្តអភិវឌ្ឍន៌ ទំនិញនៅសេសសល់ ក្នុងឃ្លាំង
ថយចុះយ៉ាងខ្លាំង។ នេះជាលទ្ធផលនៃដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋ
កិច្ច បង្កើតឡើងតុល្យភាពររវាងរាល់គោលដៅនៃខឿនសេដ្ឋកិច្ច”។
សុខុមាលភាពសង្គមត្រូវបានធានា
ក្នុងឆ្នាំ២០១៣ បណ្តាគោលនយោបាយសុខុមាលភាពសង្គម ផ្តល់ការ អនុ
គ្រោះចំពោះជនមានគុណូបការៈ ប័ណ្ណធានារ៉ាប់រងសង្គមជាដើមត្រូវបានធានា។
វៀតណាមបង្កើតការងារសម្រាប់ពលកររាប់លាននាក់ បញ្ចូនពលករទៅ បរទេស
ជាង៧ម៊ីននាក់ កើនបាន៧,៧%ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។លោក
Le Van Tan សមាជិកសភាមណ្ឌល Ha Nam វាយតម្លៃថា៖
“ទោះបីជាខឿនសេដ្ឋកិច្ចនៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែរដ្ឋនៅតែអាទិភាព
ធានាសុខុមាលភាពសង្គមប្រព័ន្ធធានារ់ាប់រងសង្គមអភិវឌ្ឍន៍ព្រមៗគ្នា ពហុបែប។ល។ កម្មវិធីកសាងជនបទថ្មីត្រូវបានប្រជាជនគាំទ្រ និងបង្កើតបានបណ្ដាការផ្លាស់
ប្តូរយ៉ាងសកម្មជាច្រើននៅតំបន់ផ្សេងៗ”
កិច្ចការបរទេសត្រូវបានជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ
ឆ្នាំ ២០១៣ កិច្ចការបរទេសត្រូវបានកត់សម្គាល់យ់ាងខ្លាំង ដោយរាល់សមិទ្ធិ
លេចធ្លោលើគ្រប់វិស័យ។ លោក Le Van Tan សមាជិសភា មណ្ឌល Ha Nam ( ភាគខាងជើងវៀតណាម)បានថ្លែងថា៖
“ កិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំងលើគ្រប់វិស័យ សន្តិសុខជាតិត្រូវបាន
រក្សាររឹងមាំ។ រដ្ឋបានជំរុញខ្លាំងក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនជំនួបសន្ទនា
យុទ្ធសាស្ត្រ ជាមួយដៃគូសំខាន់នានា។ បាននាំទំនាក់ទំនងជាមួយបណ្ដាដៃគូ
ពិសេសគឺបណ្ដាដៃគូធំៗ ដៃគូប្រពៃណីស៊ីជំរៅជាងទៀត។ ប្រការនេះបានរួមចំ
ណែកសំខាន់ បង្កើតបរិយាកាស និងបង្កលក្ខណះងាយស្រួលដល់ការការពារនិង
អភិវឌ្ឍន៍ប្រទេសជាតិ។”
ទោះបីជាវៀតណាមនៅតែប្រឈមមុខនៅការលំបាក់ជាច្រើនដូចជា អតិផលរណនៅបង្កប់ហានិភ័យ បំណុលខូចនៅខ្ពស់ក្តី ប៉ុន្តែរាល់ស្នាដៃ សកម្ម
ក្នុងឆ្នាំ២០១៣នឹងជាបុព្វបទសំខាន់នឹងជះឥទ្ធិពលសកម្មសម្រាប់ ការអនុវត្តន៍
ផែនការឆ្នាំ២០១៤-២០១៥ខាងមុខ៕