សកម្មលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ

(VOV)_រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាចូលជាធរមានចាប់ពីថ្ងៃទី
 ១មករាឆ្នាំ២០១៤តទៅ។​ ​ក្រោយ​ពេល​ចូលជាធរមានមក ​​គ្រប់ក្រសួងស្ថាប័ន និងតំ
បន់នានាបានលាតត្រដាងអនុវត្តសកម្មភាពជាក់ស្ដែងផ្សេងៗដើម្បីធ្វើអោយជាក់
ស្ដែងភាវូបនីយកម្មខ្លឹមសាររបស់ រដ្ឋធម្មនុញ្ញនេះ។​

        សំណូមពរដែលបានដាក់ចេញក្នុងការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនោះ
គឺការឯកភាព ការអនុវត្តព្រមៗគ្នានិងប្រសិទ្ធិភាព។ ដោយស្មារតីនេះ ពី​ដើមឆ្នាំ
២០១៤មក គ្រប់ក្រសួង ស្ថាប័ននិងតំបន់​នានាបានមាន​​ផែនការជាក់ស្ដែង ដោយ​ប្រមូលផ្តុំចូលក្នុងខ្លឹមសារការងារ​​ឃោសនា​សំខាន់ៗ​ នៃរដ្ឋធម្មនុញ្ញ ពិនិត្យ​ឡើង
វិញរាល់ឯកសារច្បាប់សិក្ខាសាលាអំពីជំនាញ​ស៊ីជំរៅសំរាប់ជួរកម្មាភិបាល
នីតិកម្ម​។

សកម្មលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ - ảnh 1
សកម្មលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ(TTXVN)

          ភារកិច្ចស្នូលក្នុងឆ្នាំរបស់គ្រប់ក្រសួង ស្ថាប័និងតំបន់

          ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញក្នុងជីវភាពរស់នៅត្រូវបានចាត់ទុកជាភារ
កិច្ច១ក្នុងចំណោមភារកិច្ចសំខាន់ជួរមុខរបស់ក្បាលម៉ាស៊ីន​រដ្ឋ។ នៅដើមខែមិនានេះ
 ក្រសួងយុត្តិធម៌ ស្ថាប័នគ្រប់គ្រងរដ្ឋចំពោះការងារ​កសាងនិងអនុវត្តច្បាប់ ​បានរៀប
ចំសន្និសីទ Online ឧទ្ទេសនាម ផ្សព្វផ្សាយ ​អំពី​ខ្លឹមសារស្នូលនៃរដ្ឋធម្មនុញ្ញ សំរាប់
ជួរបារកថា អ្នកឃោសនាច្បាប់របស់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រជាជនខេត្ត
…។ល។

          ជាស្ថាប័នយុត្តិធម៌ មានភារកិច្ចអនុវត្ត និងត្រួតពិនិត្យការអនុវត្តរដ្ឋធម្មនុញ្ញ
 មហាអយ្យការប្រជាជនកំពូលប្រជាជនកំពុងអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើន 
ដើម្បីបំពេញភារកិច្ចនេះ។ ប្រធានមហាអយ្យការប្រជាជន​កំពូល លោក Nguyen Hoa
Binh អោយដឹងថា៖

          “ យើងខ្ញុំបានលាតត្រដាងអនុវត្តទៅដល់គ្រប់កម្មាភិបាល បុគ្គលិក​មន្ត្រី​រដ្ឋការក្នុងផ្នែកយុត្តិធម៌ ​អំពីចំណុចថ្មីនៃរដ្ឋធម្មនុញ្ញ។ ថ្នាក់ដឹកនាំនៃផ្នែក​​ចាត់ទុក
ថា៖នេះគឺជាដំណើការស្វែងយល់ ស្រាវជ្រាវ ​ដោយរបៀបជាច្រើន ដើម្បីកម្មាភិ
បាលប្រតិបត្តិច្បាប់​ម្នាក់ៗយល់ដឹងច្បាស់អំពីរដ្ឋធម្មនុញ្ញនេះ។”

          ក្នុងពេលនោះ នៅបណ្ដាតំបន់ខេត្ត ទីក្រុង បានចេញផែនការលាត​ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ រៀបចំបណ្ដាសន្និសីទOnline ផ្សព្វផ្សាយ​អំពីខ្លឹម​សារនៃរដ្ឋធម្មនុញ្ញ។ នៅខេត្ត Thai Binh ( ភាគខាងជើងវៀតណាម) ​គ្រប់ស្ថា
ប័ន ដំណាងនិងអង្គការនៅក្នុងខេត្ត បានអនុវត្តការ​ពិនិត្យមើល​គ្រប់វិស័យ​ឯក
សារច្បាប់ផ្សេងៗ ​ដែលបាន​ចេញ​ផ្សាយ​។ 

          នៅខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម)​ក្រៅពី​សន្និសីទថ្នាក់ខេត្ត
 ស្ថាប័នអចិន្ត្រៃយ៍ក្រុមប្រឹក្សារប្រជាជន បានរៀបចំសន្និសីទចំនួន១៨នៅតំបន់
នានាដើម្បីលាតត្រដាងអនុវត្តខ្លឹមសាររដ្ឋធម្មនុញ្ញ២០១៣សំរាប់កម្មាភិបាល
ស្នូលនិងបារកថាថ្នាក់ស្រុក។

          ភាពងាយស្រួលនិងការសាកល្បងនៅពេល​លាតត្រដាងអនុវត្តរដ្ឋ
ធម្មនុញ្ញ

          ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ជាការងារដ៏ធំធេង។ ​ក្នុងដំណើ​ការ​អនុវត្តនេះ វៀតណាមត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន ដែលក្នុងនោះ
គឺការយល់ដឹងរបស់ប្រជាជនអំពីច្បាប់មិនទាន់បានខ្ពស់នៅឡើយ។ ​ប្រព័ន្ធច្បាប់
នៅមានកំហិតជាច្រើន ត្រូវធ្វើវិសោធនកម្ម…ល។ លោក Le Minh Thong អនុ
ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាម​ បាន​ចែករំលែកថា៖

          “ ភាពងាយស្រួលបំផុតគឺច្បាប់ឯកសារនេះត្រូវបានប្រជាជនគ្រប់​ស្រទាប់
គាំទ្រ​និងជឿជាក់​។ ការស្រុះចិត្តគំនិតរបសសង្គម​ជា​ភាព​ស្រួល​ធំធេងក្នុងពេល
អនុវត្ត។ ទីពីរគឺការប្តេជ្ញានយោបាយរបស់​បណ្ដាថ្នាក់ដឹកនាំរដ្ឋ ការទទួលខុស
ត្រូវនយោបាយ របស់ស្ថាប័នរដ្ឋចំពោះសង្គមទាំងមូល ក្នុងការអនុវត្ត​រដ្ឋធម្មនុញ្ញ។”

          ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ធ្លាប់សង្កត់​ធ្ងន់ទៅ
លើសារសំខាន់បំផុត ក្រោយពីអនុម័តលើរដ្ឋធម្មនុញ្ញ នោះគឺត្រូវធានារាល់ខ្លឹម
សារនៃរដ្ឋធម្មនុញ្ញត្រូវបានចូលជ្រួតជ្រាបក្នុងជីវភាពរស់នៅ​៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ