សុក្រិតច្បាប់ស្ដីពីការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ក្នុងសម័យកាល​ថ្មី

(VOVWORLD) - ឆ្លើយតបទៅនឹងតម្រូវការនៃស្ថានការណ៍ថ្មីនោះ នៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី ១៥ បានអនុម័តលើគម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។
សុក្រិតច្បាប់ស្ដីពីការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ក្នុងសម័យកាល​ថ្មី - ảnh 1រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra (រូបថត៖ VNA)

នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ក្នុងសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានអនុម័តលើគម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន សំដៅសុក្រិតច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន ក្នុងបរិបទ ដែលវៀតណាមបានបង្កើនសមាហរណកម្មអន្តរជាតិ។ គម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ មានលក្ខណៈពិសេសនៃរបៀបរបបនយោបាយ និងច្បាប់របស់វៀតណាម ស្របតាមទស្សនៈរបស់បក្ស ក៏ដូចជាសតិអារម្មណ៍របស់លោកប្រធានហូជីមិញស្តីពីប្រជាធិបតេយ្យសង្គមនិយម ធានាអំណាចរដ្ឋរបស់ប្រជាជន។

សុក្រិតច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន

ក្នុងប៉ុន្មានឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ សារាចរលេខ ៣០-CT/TW ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩៨ របស់ការិយាល័យនយោបាយបានចែងថា ការពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅមូលដ្ឋានគឺជាតត្តាគន្លឺះដ៏សំខាន់ក្នុងការកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ បន្ទាប់ពីរយៈពេលជិត ២៥ ឆ្នាំនៃការអនុវត្តសារាចរមក បរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងក្នុងប្រទេស និងអន្តរជាតិមានការផ្លាស់ប្ដូរជាច្រើន ដោយតម្រូវឲ្យសុក្រិតច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ តាមនោះ តម្រូវការធ្វើសមាហរណកម្មអន្តរជាតិ បានតម្រូវឲ្យវៀតណាមបន្តជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលរដ្ឋ សុក្រិតប្រព័ន្ធច្បាប់ ពង្រឹងប្រព័ន្ធនយោបាយ ព្រមទាំងធានាការពង្រីកប្រជាធិបតេយ្យ ពង្រឹងឯករាជ្យភាព ភាពម្ចាស់ការ ដើម្បីរក្សាស្ថិរភាពនយោបាយយ៉ាងរឹងមាំ និងលើកកំពស់ឋានៈនៅលើឆាកអន្តរជាតិ។ទន្ទឹមនឹងការអភិវឌ្ឈន៍លក្ខខ័ណ្ឌសេដ្ឋកិច្ច និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង កម្រិតបញ្ញារបស់ប្រជាជនត្រូវបានលើកកម្ពស់គួរឲ្យកត់សម្គាល់ ការយល់ដឹងអំពីការទទួលខុសត្រូវសហគមន៍ត្រូវបានពង្រឹង បានដាក់ចេញតម្រូវការកាន់តែខ្ពស់អំពីការធានាសិទ្ធិប្រជាធិបតេយ្យ និងបង្កើតបុព្វបទជួយសម្រួលដល់ដំណើរការអនុវត្តន៍ជាក់ស្ដែងរាល់សិទ្ធិ ប្រជាធិបតេយ្យរបស់ប្រជាជន។

ឆ្លើយតបទៅនឹងតម្រូវការនៃស្ថានការណ៍ថ្មីនោះ នៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី ១៥ បានអនុម័តលើគម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ នៅពេលបង្ហាញរបាយការណ៍គម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាននៅចំពោះមុខរដ្ឋសភានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra បានអះអាងថា គម្រោងច្បាប់នេះត្រូវបានតាក់តែងឡើងតាមទិសដៅសុក្រិតច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន សំដៅធានាអំណាចរដ្ឋជារបស់ប្រជាជន ព្រមទាំងបន្តអះអាងពីលក្ខណៈនៃរដ្ឋវៀតណាមគឺជា នីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន អំណាចទាំងអស់របស់រដ្ឋគឺជារបស់ប្រជាជន ហើយប្រជាជនជាម្ចាស់ប្រទេសជាតិ។

ចំណុចថ្មីថ្មោងនៃគម្រោងច្បាប់អនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋាន

សុក្រិតច្បាប់ស្ដីពីការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ក្នុងសម័យកាល​ថ្មី - ảnh 2រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានអនុម័តលើគម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន

គម្រោងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន មាន ៧ ជំពូក ជាមួយ ៧៤ មាត្រា ដែលមានបទប្បញ្ញត្តិជាក់លាក់ស្តីពី៖ ការអនុវត្តប្រជាធិបតេយ្យនៅឃុំ សង្កាត់ និងទីរួមស្រុក; ការអនុវត្តប្រជាធិបតេយ្យនៅស្ថាប័ន និងអង្គភាព; ការអនុវត្តប្រជាធិបតេយ្យនៅសហគ្រាស; ការទទួលខុសត្រូវក្នុងការរៀបចំ អនុវត្តន៍ច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ គម្រោងច្បាប់នេះក៏មានចំណុចថ្មី ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅឃុំ សង្កាត់ ទីរួមស្រុក រួមមាន៖ការពង្រីកវិសាលភាពនៃការបញ្ចេញព័ត៌មាននៅថ្នាក់ឃុំ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការទទួលបានព័ត៌មាន និងច្បាប់បច្ចុប្បន្ន; ធ្វើពិពិធកម្មទម្រង់ផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ឃុំ និង ពង្រីកប្រជាធិបតេយ្យដោយផ្ទាល់នៅថ្នាក់ឃុំ តាមទិសដៅបំពេញបន្ថែមបញ្ហាដែលប្រជាពលរដ្ឋពិភាក្សា និងសម្រេចដោយផ្ទាល់ជាដើម។

គម្រោងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានក៏មានចំណុចថ្មីស្តីពីការអនុវត្តប្រជាធិបតេយ្យនៅតាមស្ថាប័ន និងអង្គភាព រួមមាន៖ ប្រកាសព័ត៌មានជាសាធារណៈ ដែលជាសេចក្ដីជូនដំណឹងតាមរយៈប្រព័ន្ធព័ត៌មានផ្ទៃក្នុង ឬបង្ហោះនៅលើឡគេហទំព័រ ព័ត៌មានរបស់ស្ថាប័ន និងអង្គភាព និងអង្គភាព។ ទាក់ទងនឹងការទទួលខុសត្រូវរៀបចំការអនុវត្ត ប្រជាធិបតេយ្យនៅមូលដ្ឋាននោះ គម្រោងច្បាប់បានចែងយ៉ាងច្បាស់លាស់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ប្រធានស្ថាប័ន អង្គភាព និងនិយោជកក្នុងការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន; កំណត់លទ្ធផលនៃការអនុវត្តប្រជាធិបតេយ្យនៅស្ថាប័ន និងអង្គភាព គឺជាមូលដ្ឋានសម្រាប់វាយតម្លៃ និងរៀបចំណាត់ថ្នាក់គុណភាពកម្មាភិបាល ការលើកសរសើរ វិន័យ វាយតម្លៃ និងរៀបចំណាត់ថ្នាក់គុណភាពចំពោះបក្ខជន ចំពោះប្រធានស្ថាប័ន និងអង្គភាព។

ការដែលរដ្ឋសភាបានអនុម័តលើគម្រោងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានគឺស្របតាមគោលការណ៍ពង្រីក យ៉ាងទូលំទូលាយប្រជាធិបតេយ្យសង្គមជាមួយពាក្យស្លោក "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនឃ្លាំមើល ប្រជាជនអាស្រ័យផល" តាម ស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស ព្រមទាំងអនុវត្តន៍ជាក់ស្ដែងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ដោយឈរលើមូលដ្ឋាននោះ រួមចំណែកក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ