(VOV)_សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានស្ដិពីការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) បានបិទបញ្ចប់នាថ្ងៃទី១មិនា ក្រោយរយៈ ពេល៣ថ្ងៃប្រជុំនៅម៉ាឡេស៊ី។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានឯកភាពអនុវត្តដំណើ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ចប់ការចរចារស្ដីពីកិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ( RCEF) នាចុងឆ្នាំ២០១៥នេះ។ ប្រការគួរអោយចាប់អារម្មណ៍ នោះគឺវៀតណាមជាប្រទេស១ក្នុងចំណោមប្រទេស
ឈានមុខក្នុងការអនុវត្តនិងសម្រេចការសន្យានានាស្ដីពីការកសាងសហគមន៍
អាស៊ាន។
|
សុក្រិតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ទាំងមូល |
សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានប្រសូត្រឡើងបន្ទាប់ពីសេចក្ដីថ្លែង
ការណ៍៖ ចក្ខុវិស័យអាស៊ានដល់២០២០ ដែលបានចុះហត្ថលេខានាឆ្នាំ ១៩៩៧
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទិវាបង្កើតអាស៊ាន។ គោល
ដៅសំខាន់របស់ AEC នោះគឺបង្កើតទីផ្សាររួម១ក្នុងអាស៊ានទាំងមូល នាចុងឆ្នាំ
២០១៥ ដែលក្នុងនោះ ទំនិញ សេវាកម្ម ទុនវិនិយោគ និងពលករអាចធ្វើដំណើរ
ដោយសេរី។ចំពោះវៀតណាមក្រោយពីចូលរួម AEC អាចជួយអោយវៀតណាម
កើនបន្ថែម GDP ៣,៥%ទៀត។
ចូលរួមយ៉ាងសកម្មនិងម្ចាស់ការ
ឆ្នាំ ២០១៥ ត្រូវបានចាត់ទុកជាឆ្នាំគន្លឹះចំពោះការកសាងសហគមន៍អាស៊ាន។ រហូតមកដល់ពេលនេះ អាស៊ានកំពុងប្រែក្លាយគោលដៅ AEC ក្លាយទៅជាការពិតនាចុងឆ្នាំ ២០១៥ ដោយមានបរិមាណកិច្ចការចំនួន៩០%ត្រូវបានសម្រេចរួមហើយ។
នាបច្ចុប្បន្ននេះរហូតមកដល់ពេលនេះ វៀតណាមត្រូវបានវាយតំលៃជាប្រទេស
១ក្នុងប្រទេសចំនួន៤ ដែលបានសម្រេចការសន្យានានា ក្នុងដំណើការកសាង AEC
ដ៏ល្អប្រសើរ។ លោក Le Trieu Dung នាយករង នាយកដ្ឋានគោលនយោបាយពាណិ
ជ្ជកម្មអន្តរព្រំដែននៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានអោយដឹងថា៖
“ ការចូលរួមយ៉ាងសកម្មរបស់វៀតណាម ត្រូវបានបង្ហាញនៅក្នុងការផ្តួចផ្តើម
គំនិតជាច្រើនអំពីភាពងាយស្រួលពាណិជ្ជកម្មជាមួយប្រទេសអាស៊ាននានានាំមក
នូវ ផលប្រយោជន៍សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម។”
ឆ្លៀតយកឱកាស ឆ្លងកាត់ការលំបាកសាកល្បង
អ្នកជំនាញការខាងសេដ្ឋកិច្ចជាច្រើននាក់បានអះអាងថា៖ ការសកម្ម ម្ចាស់ ការ ចូលរួម AEC នឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម។ នោះគឺកំ
ណើនសេដ្ឋកិច្ចលឿនជាង បង្កើតការងារធ្វើច្រើនជាង ទាក់ទាញទុនវិនិយោគពីបរទេសខ្លាំងជាង …លៗ ក្នុងស្ថានភាពជាក់ស្ដែង ការបង្កើត AEC នេះ នឹងជួយខឿនសេដ្ឋកិច្ចវៀតណាមអះអាងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាជាងពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ក្រោពីឱកាសទាំងនេះ វៀតណាមក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងមិនតូចតាចដែរ។ លោក Le Trieu Dung បានអោយដឹងថែមទៀតថា៖
“ វៀតណាមកំពុងចូលរួមយ៉ាងសកម្ម និងម្ចាស់ការ។ ប៉ុន្តែ ក្នុងដំណើការនេះ
ការសាកល្បងធំនោះគឺដំណើការប្រកួតប្រជែង។ បានជា ស្ថាប័នរដ្ឋត្រូវបង្កើតបរិយាកាសអាជីវកម្មងាយស្រួលជាង។ បណ្ដាអង្គភាពអាជីវកម្មត្រូវស្វែងយល់ដើម្បីមានយុទ្ធសាស្ត្រធ្វើអាជីវកម្មក្នុងរយៈពេលវែង និងសមស្រប ឆ្លៀតយក
គ្រប់ឱកាស។”
ការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល
រហូតមកដល់ពេលនេះ បណ្ដាស្ថាប័នមានសមត្ថកិច្ចនិងអង្គភាពអាជីវ កម្
មវៀត ណាមបានមានការត្រៀមអោយការចូលរួម AEC ប្រកបដោយប្រសិទ្ធិភាព។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Nguyen Cam Tu បាន
អះអាងថា៖
“ ទី១ យើងត្រូវខំប្រឹងប្រែង សុក្រិតរាល់ដំណោះស្រាយ និងវិធានការ ដែលបានលើកឡើងក្នុងផែនការមេនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទីពីរ
យើងបន្តអនុវត្តល្អនូវរាល់ការសន្យាក្នុងអាស៊ាន ការសន្យាក្នុងអង្គការពាណិ ជ្ជកម្មពិភពលោក (WTO) …លៗ តាមនោះ វៀតណាមបង្កើតគ្រឹះដ្ឋានរឹងមាំ
ដើម្បីបន្តធ្វើសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចសកលប្រកបដោយជោគ
ជ័យ និងទូលំទូលាយជាង។”
ដោយឃើញច្បាស់នូវរាល់ឱកាសនិងការលំបាកសាកល្បង វៀតណាម
បានបង្កើតយុទ្ធសាស្ត្រច្បាស់លាស់ ចូលរួមយ៉ាងសកម្មនិងម្ចាសការជាង ក្នុង
ដំណើការកសាង AEC ។ ឆ្នាំ ២០១៥ នឹងគូសសញ្ញាអភិវឌ្ឍន៍ថ្មី ក្នុងការធ្វើស
មាហរណ កម្មសេដ្ឋកិច្ចអាស៊ានរបស់វៀតណាមជាពិតប្រាកដ៕