សេចក្ដីសម្រេចិត្តលេខ១៣របស់រដ្ឋាភិបាលអំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្មចាប់ផ្តើមមានប្រសិទ្ធភាព
(VOVWORLD) /  
ជាមួយទឹកប្រាក់ចំនួន ២៩ ០០០ ពាន់លានដុង ខ្លឹមសារចំនួន ៩ និងដំណោះ
ស្រាយ ចំនួន ២២ ដែលបានអនុវត្ត សេចក្ដីសម្រេចចិត្ត លេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយផលិតកម្ម អាជីវកម្ម ជួយឧបត្ថម្ភទីផ្សារ កំពុង បណ្ដាផ្នែក ស្ថាប័នគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសអនុវត្ត។ ការប្រាក់ត្រូវបានថយ ចុះ គោលនយោបាយពន្យាពេលបង់ពន្ធរបស់រដ្ឋ បានរួមចំណែកដោះស្រាយ ការ លំបាកមួយចំនួនអោយអង្គភាពអាជីវកម្ម។ នេះគឺជា បណ្ដាលទ្ធផលសកម្មដែល
បាន បណ្ដាអង្គភាពអាជីវកម្ម និងអ្នកជំនាញការសេដ្ឋកិច្ចកត់សម្គាល់ ពីការអនុវត្ត
សេចក្ដី សម្រេចចិត្ត លេខ ១៣ របស់រដ្ឋាភិបាល។ បទសរសេរ ៖ សេចក្ដីសម្រេចិត្ត
លេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាពរបស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមនឹងផ្គត់ផ្គង់ បន្ថែមព័ត៍មាន អោយលោកអ្នកនាងអំពីបញ្ហានេះ។
|
សេចក្ដីសម្រេចិត្ត លេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាព(http://bee.net.vn/) |
អនុវត្តសេចក្ដីសម្រេច របស់រដ្ឋាភិបាល ផ្នែកធនាគារ បានអនុវត្តយន្តការ គោលនយោបាយជាច្រើន ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មនិងទីផ្សារ។ ក្នុងត្រី
មាស ទីពីរ ឆ្នាំ ២០១២ ធនាគារជាតិ វៀតណាមបានមានបណ្ដាសេចក្ដីសម្រេចកែ
សម្រួលតំលៃការប្រាក់អតិបរិមាបញ្ញើរចុះ ៩ % ក្នុងមួយឆ្នាំ កំរិតការប្រាក់អោយកំចី ចុះ ពី ១៥ % - ១៦ % ក្នុងមួយឆ្នាំ…ជាដើម។ តាមលោក Vu Nhu Thang ប្រធានវិទ្យា ស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយ ហិរញ្ញវត្ថុ ថា បណ្ដាកញ្ចប់ជួយឧបត្ថម្ភប្រ
មូលផ្តុំទៅលើពន្ធ ដូចជា៖ លើកលែងពន្ធ កាត់បន្ថយពន្ធចំណូលអង្គភាពអាជិវកម្ម…
។ល។ សម្ដែងនូវការរួមសហការព្រម្ៗគ្នា រវាងបណ្ដាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់រដ្ឋ និងរដ្ឋាភិបាល ពិសេសគឺគោលនយោបាយសារពើព័ន្ធ និងគោល
នយោបាយរូបីយវត្ថុ។ លោក Nguyen Trong Kien អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន
នៃសម្ព័ន្ធក្រុមហ៊ុន Thach Ban បានអោយដឹងថា៖ ការប្រមូលផ្តុំទៅលើ ការកាត់
បន្ថយពន្ធចំណូល អង្គភាពអាជីវកម្ម ឬ ពន្យាពេលបង់ពន្ធ VAT បានជះឥទ្ធិពល
ផ្ទាល់ទៅលើ អង្គភាពអាជីវកម្មនិមួយៗមិនទាន់ច្រើនទេ។ ប៉ុន្តែ និយាយរួមបាន
មានការជះឥទ្ធិពលបន្តបន្ទាប់ទៅដល់អង្គភាពអាជីវកម្មជាច្រើន ក៏ដូចជា ខឿន
សេដ្ឋកិច្ច។ លោក Nguyen Trong Kien បានលើកច្បាស់ថា៖
“ពិតប្រាកដជាមានប្រសិទ្ធភាព។ ប៉ុន្តែយើងខ្ញុំយកចិត្តទុកដាក់ជាច្រើន
ជាង ដល់បណ្តាការជួយឧបត្ថម្ភផ្សេងទៀតដែលទាក់ទិនដល់គោលនយោបាយ។
នោះគឺ ពុន្ធប្រាក់ចំណូលអង្គភាពអាជីវកម្ម។ យើងខ្ញុំកំពុងរង់ចាំទៅលើចំណេញនិង
ពន្ធ VAT នាពេលខាងមុខអាចបន្ថយចុះ ៥% ។ នោះគឺទើបជាគោលនយោបាយ
ជាក់ស្តែង។”
|
សេចក្ដីសម្រេចិត្តលេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាព (http://bee.net.vn/) |
ក្នុងកញ្ចប់ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពជាជីវកម្មរបស់រដ្ឋាភិបាល គួរឲ្យ
យកចិត្តទុកដាក់គឺការពន្យាពេលបង់ពន្ធ VAT និងចាត់ទុកថា អង្គភាពអាជីវកម្ម ត្រូវបានខ្ចីទុនដោយការប្រាក់ស្មើ0% ក្នុងរយៈពេល ៦ខែដើម្បីមានទុនរក្សា ផលិតធ្វើ
អាជីវកម្ម។ តាមលោក Do Duc Oanh អគ្គលេខាធិការសម្ព័ន្ធស៊ីម៉ង់ វៀតណាមចាត់
ទុកថា៖ ការអនុវត្តដំណោះស្រាយរបស់រដ្ឋាភិបាលបានជួយឲ្យបណ្តាអង្គភាពអាជីវកម្មទទួលបានផលចំណេញពេលបានខ្ចីប្រាក់ដោយមានការប្រាក់ ១៥%។ លោក Nguyen
Duc Kien អនុប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាបានអោយដឹងថា៖
“អង្គភាពអាជីវកម្មនីមួយៗត្រូវកសាងយុទ្ធសាស្រ្តស្រូបយកប្រាក់ទុនដោយ
ខ្លួនឯង។ បញ្ហាគួរអោយយកចិត្តទុកដាក់បំផុតនាសព្វថ្ងៃគឺ អង្គភាពអាជីវកម្មត្រូវ
កំណត់ទិស ដៅទីផ្សាររបស់ខ្លួន និងត្រូវរៀបចំឡើងវិញក្បាលម៉ាស៊ីនឲ្យសមស្រប
ជាមួយ ស្ថានភាពនិងសន្សំសំចៃប្រាក់ចំណាយ។”
របាយការជាថ្មីៗនេះរបស់ក្រុមហ៊ុនរបាយការណ៌វៀតណាម (Vietnam Report)ដែលស្រាវជ្រាវមណ្ឌលអង្គភាពអាជីវកម្មបានពិនិត្យថា ក្រុមដំណោះ ស្រាយរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចចំនួន១២ ដែលបានលើកឡើងក្នុង គំរោងការណ៌រៀបចំឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម ។ពិសេស គឺសេចក្តីសម្រេចចិតកតលេខ
១៣ របស់រដ្ឋាភិបាលស្តីអំពីការដោះស្រាយការលំបាក ឲ្យផលិតកម្ម អាជីវកម្ម។ ជួយឧបត្ថម្ភទីផ្សារគឺជាចាំបាច់ ណាស់ និងឆ្លើយតបតំរូវការ ក្នុងការរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនាសព្វថ្ងៃ៕
-VOVWORLD