សេចក្ដីស្រឡាញ់បានជួយកសាងឡើងប្រទេសវៀតណាមស្ថិតស្ថិរជានិច្ចនិរន្តរ៍

(VOVWORLD) - ក្ដីមេត្តាករុណា ការចែករំលែកនិងក្ដីស្រឡាញ់គឺជាលក្ខណៈសម្បត្តិ ដែលបានបង្កើតឡើងប្រទេសវៀតណាមដោយស្ថិតស្ថរគងវង្សជានិច្ច ហើយនោះ ក៏ជាកត្តាដ៏សែនសំខាន់ដើម្បីជួយប្រជាជនវៀត ណាមជំនះពុះពារលើការលំបាកឧបសគ្គរាប់មិនអស់ ហើយយកឈ្នះគួរឲ្យចាប់អារម្មណ៍លើរលក Covid-19 ចំនួន ២លើក ក្នុងឆ្នាំជូត ទោស័ក កន្លងទៅផងដែរ។

A: សូមគោរពជម្រាបសួរលោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ខ្ញុំបាទ Hung Anh។

B: និងខ្ញុំ Van Hoa សូមជម្រាបសួរមិត្តអ្នកស្ដាប់គ្រប់គ្នា។

A: សូមស្វាគមន៍លោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់កម្មវិធីផ្សាយសម្លេងចុងក្រោយនៃឆ្នាំ ជូត ទោស័ក តាមច័ន្ទគតិ។ បុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ពិតជាជិតដល់ហើយ។

B: បាទ! បុណ្យតេតពិតជាជិតដល់ហើយ បានជាក្នុងកម្មវិធីផ្សាយសម្លេងថ្ងៃនេះ គ្មានប្រធានបទណាមួយគួរឲ្យទាក់ទាញជាងប្រធានបទស្ដីពីបុណ្យតេតប្រពៃណីរបស់ប្រជាជាតិវៀតណាមនោះឡើយតើមែនអត់?

A: មែនហើយ យើងនឹងនិយាយអំពីបុណ្យតេតដ៏ពិសេសមួយ។ នោះគឺបុណ្យតេតនៃការចែករំលែកសេចក្ដីស្រឡាញ់ បុណ្យតេតសុវត្ថិភាព បុណ្យតេតនៃសេចក្ដីសប្បុរស នៃទំនួលខុសត្រូវ ដែលជាប្រការបានបង្កើតឡើងស្មារតីនិងកេរ្តិ៍ឈ្មោះវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 រួមជាមួយមនុស្សលោកទាំងមូល។

A: ក្ដីមេត្តាករុណា ការចែករំលែកនិងក្ដីស្រឡាញ់គឺជាលក្ខណៈសម្បត្តិដែលបានបង្កើតឡើងប្រទេស វៀតណាមដោយស្ថិតស្ថរគងវង្សជានិច្ច ហើយនោះក៏ជាកត្តាដ៏សែនសំខាន់ដើម្បីជួយប្រជាជនវៀត ណាមជំនះពុះពារលើការលំបាកឧបសគ្គរាប់មិនអស់ ហើយយកឈ្នះគួរឲ្យចាប់អារម្មណ៍លើរលក Covid-19 ចំនួន២លើក ក្នុងឆ្នាំជូត ទោស័ក កន្លងទៅផងដែរ។

A: ប្រការនេះបានបំផុសគំនិតសម្រាប់យើងខ្ញុំអនុវត្តកម្មវិធីផ្សាយសម្លេងថ្ងៃនេះក្រោមមូលបទ “សេចក្ដីស្រឡាញ់ដែលកសាងឡើងប្រទេសវៀតណាម ស្ថិតស្ថិរ ជានិច្ចនិរន្តរ៍”។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់។ 

សេចក្ដីស្រឡាញ់បានជួយកសាងឡើងប្រទេសវៀតណាមស្ថិតស្ថិរជានិច្ចនិរន្តរ៍ - ảnh 1ពិធីការិនី Cao Thanh Ha។

ស្ទូឌីយោនៃកម្មវិធីផ្សាយសម្លេងជាភាសាអង់គ្លេស វិទ្យុសម្លេងវៀតណាម នៅលេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានបន្ថែមសម្លេងអានរបស់ពិធីការិនី Cao Thanh Ha។ នាងទើបតែវិលត្រឡប់មកកម្មវិធីភាសាអង់គ្លេសវិញ ក្រោយរយៈពេលធ្វើការនៅវិទ្យុផ្សាយសម្លេងអន្តរជាតិ (KBS) របស់កូរ៉េខាងត្បូង។ វិលត្រឡប់មកផ្ទះវិញក្រោយរយៈពេល១ឆ្នាំធ្វើការនៅឯបរទេសក្នុងបរិបទនៃការផ្ទុះជម្ងឺ Covid-19 ហេតុដូច្នេះ បុណ្យតេតឆ្នាំនេះចំពោះរូបនាងផ្ទាល់ពិតជាមានអត្ថន័យពិសេសណាស់។ អ្នកស្រី Cao Thanh Ha បានរៀបរាប់ថា៖ “ចំពោះនាងខ្ញុំ បុណ្យតេតឆ្នាំនេះគឺពិសេសណាស់ ដោយសារក្រោយពីការលំបាកជាច្រើន ចុងក្រោយនាងខ្ញុំក៏បានវិលត្រឡប់មកផ្ទះវិញ ដើម្បីទទួលអំណរបុណ្យតេតជាមួយក្រុមគ្រួសារ។ នាងខ្ញុំមានអារម្មណ៍កាន់តែស្រឡាញ់ពេលវេលាជាមួយគ្រួសារ ហើយមានអារម្មណ៍ថា គ្មានអ្វីដែលសុភមង្គលជាងការទទួលអំណរបុណ្យតេតនៅស្រុកកំណើតនោះឡើយ”។

សេចក្ដីស្រឡាញ់បានជួយកសាងឡើងប្រទេសវៀតណាមស្ថិតស្ថិរជានិច្ចនិរន្តរ៍ - ảnh 2លោកស្រី Kim Yoon-ji សហការិនីនៃកម្មវិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូង។


នៅទីស្នាក់ការនៃគណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេតនេះ លោកស្រី Kim Yoon-ji សហការិនីនៃកម្មវិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូង នៅតែធ្វើការដោយឧស្សាហ៍ព្យាយាមជាមួយបណ្ដាអ្នកផ្សាយសម្លេងវៀតណាម ដើម្បីផលិតកម្មវិធីផ្សាយសម្លេងជាភាសា កូរ៉េខាងត្បូងរបស់វិទ្យុសម្លេងវៀតណាម។ ដោយសារតែជម្ងឺ Covid-19 ឆ្នាំនេះជាលើកដំបូងដែលលោកស្រី Kim Yoon-ji រួមជាមួយក្រុមគ្រួសារទទួលបុណ្យតេតនៅវៀតណាម។ លោកស្រីបានឲ្យដឹងថា៖

“នាងខ្ញុំមានអារម្មណ៍នឹងនរចិត្តហើយគ្មានបារម្ភនោះទេ។ ខ្ញុំមានឱកាសធ្វើការនៅវិទ្យុសម្លេងវៀត ណាម ហើយជួបមិត្តរួមការងារដ៏មានសណ្ដានចិត្ត ដែលតែងតែជួយគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនាដូចគ្រួសារតែមួយអញ្ចឹង។ ហេតុដូច្នេះ ខ្ញុំដឹងគុណច្រើនណាស់ហើយពេញចិត្តចំពោះជីវភាពនៅទីនេះ”។

សេចក្ដីស្រឡាញ់បានជួយកសាងឡើងប្រទេសវៀតណាមស្ថិតស្ថិរជានិច្ចនិរន្តរ៍ - ảnh 3លោកស្រី Truong Tu Thuy

ចំណែកឯ លោកស្រី Truong Tu Thuy ដែលធ្លាប់ជាអ្នកផ្សាយវិទ្យុនៃកម្មវិធីផ្សាយសម្លេងជាភាសា ឥណ្ឌូនេស៊ី ត្រូវទទួលបុណ្យតេតនៅប្រទេសឥណ្ឌូនេស៊ីវិញ។ លោកស្រីបានជួបប្រទះនឹងការលំបាកជាច្រើនក្នុងឆ្នាំនេះ ដោយសារត្រូវធ្វើដំណើរទៅវិញទៅមករវាងវៀតណាមនិងឥណ្ឌូនេស៊ី ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 ដើម្បីដោះស្រាយការងារគ្រួសារ។ សំណាងល្អណាស់ដែលលោកស្រីបានឆ្លងកាត់ការលំបាកទាំងអស់ប្រកបដោយសុវត្ថិភាព។ ក្នុងប៉ូន្មានថ្ងៃជិតដលបុណ្យតេតនៅឥណ្ឌូនេស៊ី លោកស្រី Tu Thuy បានវេចនំអន្សមនិងតុបតែងស្ពកផ្លែឈើ៥ប្រភេទដើម្បីនឹករលឹកដល់បុណ្យតេតវៀតណាម។

សេចក្ដីស្រឡាញ់បានជួយកសាងឡើងប្រទេសវៀតណាមស្ថិតស្ថិរជានិច្ចនិរន្តរ៍ - ảnh 4លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Nguyen Lan Hieu។

ច្រើនថ្ងៃមុននឹងបុណ្យតេតឆ្នាំ២០២១ លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Nguyen Lan Hieu នាយកមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ មានផែនការទទួលបុណ្យតេតយ៉ាងកក់ក្ដៅរួមជាមួយក្រុមគ្រួសារ។ ប៉ុន្តែផែនការនេះមិនអាចក្លាយទៅជាការពិតបានទេ ដោយសារស្ថានភាពជម្ងឺរាតត្បាតកំពុងស្មុគស្មាញឡើង។ ឥឡូវនេះ លោក Nguyen Lan Hieu និងវេជ្ជបណ្ឌិតផ្សេងជាច្រើនទៀតរបស់វៀតណាម កំពុងបន្តអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅខ្សែត្រៀមជួរមុខ ដើម្បីបុណ្យតេតដ៏សុខសាន្តត្រាណជូនប្រជាជនគ្រប់រូប។ 

A: លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ច្បាស់ណាស់ថា ជម្ងឺ Covid-19 បានបង្កឡើងការលំបាកយ៉ាងខ្លាំងចំពោះប្រជាជនវៀតណាមនិងសហគមន៍ពិភពលោកក្នុងអំឡុងឆ្នាំកន្លងមក។

B: ប៉ុន្តែជម្ងឺ Covid-19 ក៏ធ្វើឲ្យលេចឡើងនូវរឿងរ៉ាវស្ដីពីការស្រឡាញ់ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងសហគមន៍ជនបរទេសនៅវៀតណាមផងដែរ។

“មានរឿងរ៉ាវគួរឲ្យរំជួលចិត្តជាច្រើនក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត ហើយនៅពេលមើលទៅរឿងរ៉ាវនោះ បានធ្វើឲ្យយើងមានក្ដីសង្ឃឹមបន្ថែមទៀត។ ជីវភាពរស់នៅនេះស្រស់ស្អាតណាស់ នៅពេលដែលយើងចេះស្រឡាញ់និងយោគយល់គ្នា”។ អ្នកស្រី Cao Thanh Ha យល់ឃើញប្រការនេះ នៅពេលនាងវិលត្រឡប់មកប្រទេសវិញតាមជើងហោះហើរជួយសង្គ្រោះរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង។ នៅលើជើងហោះហើរនេះ មានកុមារប្រមាណ២០នាក់ ដែលជាកូនៗរបស់គ្រួសារពលករវៀតណាមនៅកូរ៉េខាងត្បូង ប៉ុន្តែប្អូនៗ មិនធ្វើដំណើរជាមួយឪពុកម្ដាយនោះទេ។ ឪពុកម្ដាយបានបញ្ជូនកូនៗទៅតាមអ្នកដែលមានសំណាងល្អឡើងយន្តហោះជួយសង្គ្រោះនោះ ដោយស្នើសុំឲ្យពួកគេជូនប្អូនៗវិលត្រឡប់មករស់នៅជាមួយលោកតាលោកយាយនៅវៀតណាមវិញ ដើម្បីវៀសវាងជម្ងឺរាតត្បាត។ អ្នកស្រី Cao Thanh Ha បានចែករំលែកថា៖

 “ជនវៀតណាមនៅតាមជើងហោះហើរនោះ បានជួយប្អូនៗអស់ពីចិត្ត ដោយទទួលបីចាប់ ហើយថែទាំប្អូនៗ ក្នុងអំឡុងពេលហោះហើរ។ ទោះបីជាមិនមែនជាទំនាក់ទំនងសាច់សារលោហិតក៏ដោយ ប៉ុន្តែនេះជាសេចក្ដីស្រឡាញ់រវាងជនរួមជាតិជាមួយគ្នា។ ខ្ញុំមានអារម្មណ៍កោតសរសើរហើយគោរពខ្លាំងណាស់ចំពោះអ្នកមានទឹកចិត្តខ្ពង់ខ្ពស់ទាំងនោះ។ រឿងរ៉ាវនេះក៏ជួយខ្ញុំមានទស្សនៈវិស័យវិជ្ជមានចំពោះជីវភាពរស់នៅផងដែរ។ ទោះបីជាជម្ងឺរាតត្បាតបណ្ដាលឲ្យយើងបាត់បង់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ ហើយបង្កឡើងវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែខ្ញុំគិតថា បើយើងចេះជួយយកអាសារគ្នាយើងនឹងយកឈ្នះទាំងអស់គ្នា”។

ក៏បានវិលត្រឡប់មកវៀតណាមវិញកាលពីខែកក្កដាឆ្នាំ២០២០ តាមជើងហោះហើរជួយសង្គ្រោះរបស់រដ្ឋាភិបាលសម្រាប់ជនវៀតណាមនៅឥណ្ឌូនេស៊ីដែរលោកស្រី Truong Tu Thuy បានធ្វើចត្តាឡីស័ក រយៈពេល២សប្ដាហ៍នៅកងពលតូច ២៩២ យោធភូមិភាគលេខ៩ ទីក្រុង Can Tho។ ចំពោះរូបលោកស្រីផ្ទាល់នោះគឺប៉ុន្មានថ្ងៃពោរពេញទៅដោយសេចក្ដីស្រឡាញ់ដែលមិនអាចបំភ្លេចបានឡើយ។ លោកស្រី Tu Thuy បានរៀបរាប់ថា៖

“រូបភាពយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម បម្រើបងប្អូនជនរួមជាតិនៅក្នុងតំបន់ចត្តាឡីស័ក ឬក៏រូបភាពយុទ្ធជនអាវស ស្ម័គ្រចិត្តទៅកាន់តំបន់ដែលជម្ងឺCovid-19 កំពុងញាំញីយ៉ាងខ្លាំង ដើម្បីព្យាបាលជូនជនរួមជាតិនោះ បានបង្ហាញយ៉ាងច្បាស់លាស់នូវទឹកចិត្តមេត្តាករុណារបស់ប្រជាជាតិ វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត។ នោះគឺជាការលះបង់ខ្លួនឯងដើម្បីការរស់រានរបស់ជនរួមជាតិ ជាប្រពៃណីជួយយកអាសារគ្នាទៅវិញទៅមកដែលជីដូនជីតាយើងបានបន្សល់ទុកមក”។

ចាប់ផ្តើមរស់នៅនិងធ្វើការនៅប្រទេសវៀតណាមនាឆ្នាំ ២០២០ លោកស្រី  Kim Yoon-Ji ជាដំបូងឡើយមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង សូម្បីតែមានភាព ភ័យខ្លាចទៀតផង នៅពេលដែលជំងឺរាតត្បាតកូវីដ១៩បានផ្ទុះឡើង។ ប៉ុន្តែលោក ស្រីរូបនេះបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមរាល់វិធានការណ៍បង្ការជំងឺរាតត្បាត ដែលរដ្ឋាភិបាលវៀតណាម បានដាក់ចេញ ដូចជាការស្នាក់នៅក្នុងផ្ទះបើគ្មានការងារចាំបាច់ ព្រមទាំងរក្សាគម្លាតសង្គម និងរឹតត្បិតការធ្វើដំណើរ ក៏ដូចជាជៀសវាងពីការប្រមូលផ្តុំមនុស្សជាច្រើនជាដើមផងដែរ។ ការដែលប្រទេសវៀតណាម គ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងប្តូរផ្តាច់ សូម្បីតែបិទចក្រកទ្វារព្រំដែន ក៏ជួយផ្តល់ជំនឿទុកចិត្តលើលោកស្រីរូបនេះថា ប្រទេសវៀតណាមមានសុវត្ថិភាពជាងកន្លែង ណាទាំងអស់។ លោកស្រី  Kim Yoon-Ji បានបន្ថែមទៀតថា៖

«ជាបឋម អាចនិយាយបានថាចំនួនករណីឆ្លងជំងឺកូវីដ១៩នៅវៀតណាមមិនមានច្រើនដូចបណ្តាប្រទេសដទៃទៀតលើពិភពលោកទេ។ ទោះបីជានៅតែមានករណីឆ្លងក៏ដោយ ប៉ុន្តែខ្ញុំឃើញថាករណីឆ្លងជំងឺរាត្បាតភាគច្រើនមកពីប្រជាជនដែលរស់នៅបរទេសវិលត្រឡប់មកវៀតណាមវិញតែប៉ុណ្ណោះ។ ការដែលប្រជាជន តែងតែមានមនសិការក្នុងការគោរពយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការជំងឺរាតត្បាត ដែលរដ្ឋាភិបាលបានដាក់ចេញ បានធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាពនិងផាសុកភាពនៅពេលរស់នៅក្នុងប្រទេសវៀតណាមនាបច្ចុប្បន្ននេះតែម្តង»។

រីឯនៅខ្សែត្រៀមជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំជូត ទោស័ក ២០២០ លោកគ្រូពេទ្យ Nguyen Lan Hieu គឺជាអ្នកដែលបានឃើញច្បាស់ដោយផ្ទាល់ភ្នែកនូវ រឿងរ៉ាវដ៏ល្អបំផុតនៃសេចក្តីស្រឡាញ់ក្នុងការជួយឧបត្ថម្ភ ការចែករំលែកការលំបាក និងការព្រួយបារម្ភ ក៏ដូចជាការលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើជំងឺរាតត្បាតរបស់ប្រជាជនវៀតណាមផងដែរ។ សម្រាប់រូបលោកផ្ទាល់ក៏ធ្លាប់មានបទពិសោធន៍យ៉ាងពេញលេញអំពី   ក្តីស្រឡាញ់របស់ជនរួមជាតិ ដែលបានផ្តល់ជូនចំពោះរូបលោកក្រោយពីពេលខិតខំប្រឹងប្រែងជួយសង្គ្រោះនិងព្យាបាលឲ្យអ្នកជំងឺដែរ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖

«ខ្ញុំគិតថាការរីករាលដាលនៃជំងឺរាតត្បាត បានកើតមានឡើងគឺជារឿងដែលគ្មាននរណាម្នាក់ចង់បាននោះទេ ប៉ុន្តែដោយសារជំងឺរាតត្បាតសកលនេះ វាបានក្លាយទៅជាមូលហេតុ ដែលធ្វើឲ្យយើងយល់ច្បាស់អំពីសេចក្តីស្រឡាញ់រវាងមនុស្សនិងមនុស្សដ៏ធំធេងណាស់។ ជាពិសេស ប្រការនេះបានបញ្ជាក់ថាប្រជាជនវៀតណាមពិតជាមានចំណងសាមគ្គីភាពនិងមេត្តាធម៍ជាធ្លុងមួយយ៉ាងធំ   ក្រៃលែងណាស់។ ក្នុងជីវិតធម្មតា យើងគ្រាន់តែមើលឃើញថា មានការចែករំលែកតិចតួចណាស់ ជាពិសេសគឺមនុស្សខ្លះគ្រាន់តែមានការបារម្ភពីរឿងបុគ្គល ដោយគ្មានការយកចិត្តទុកដាក់អំពីនយោបាយ ក៏ដូចជាគ្មានការចាប់អារម្មណ៍អំពីអ្នកដទៃនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលជំងឺរាតត្បាត សង្គ្រាម ក៏ដូចជាមានការឈ្លានពានពីពួកបរទេសចូលមកវាយប្រហារយើង ពេលនោះ ប្រជាជនគ្រប់ៗគ្នាក៏មានអារម្មណ៍ចំលែកណាស់។ ពួកគេផ្លាស់ប្តូរ បើកដួងចិត្តរបស់ខ្លួន និងរឹតបន្តឹងចំណងសាមគ្គីភាពជាមួយគ្នាយ៉ាងខ្លាំងក្លាផងដែរ។ ខ្ញុំមានអារម្មណ៍យ៉ាងច្បាស់អំពីទឹកចិត្តរបស់ប្រជាជនវៀតណាម ក្នុងអំឡុងពេលដែលជំងឺរាតត្បាតនេះបានផ្ទុះឡើង»។

A.  លោកអ្នកនាងជាទីមេត្រី! ពិធីបុណ្យតេត ឆ្នាំឆ្លូវត្រីស័ក ២០២១ ពិតជាពិសេស ណាស់ ពីព្រោះមនុស្សគ្រប់រូបសុទ្ធសឹងតែធ្លាប់បានឆ្លងកាត់ថ្ងៃដ៏លំបាក ដើម្បី ទទួលអំណរបុណ្យតេតលើកនេះ។ លើសពីនេះទៅទៀត ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យមនុស្សជាច្រើន មិនទទួលបានក្តីសប្បាយរីករាយជាមួយសាច់ញាតិ និងក្រុមគ្រួសាររបស់គេ ជាពិសេសគឺ គ្រូពេទ្យនៅខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

B. នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ១៩កំពុងតែវិវត្តន៍យ៉ាងស្មុគស្មាញនៅទូទាំង ពិភពលោក និងនៅប្រទេសវៀតណាម។ ក្តីសប្បាយរីក្រាយក្នុងការទទួលអំណរ បុណ្យចូលឆ្នាំប្រពៃណីរបស់ប្រជាជនវៀតណាម រួមបញ្ចូលទាំងអត្ថន័យថាមានសុវត្ថិភាពក្នុងការបង្ការជំងឺរាតត្បាតសម្រាប់ប្រជាជនវៀតណាមផង និងក្នុងសហគមន៍ពិភពលោកផងដែរ។ ប្រជាជនវៀតណាមនឹងសរសេររឿងរ៉ាវបន្តទៀតអំពីការស្រឡាញ់គ្នាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ ជាមួយសហគមន៍អន្តរជាតិក្នុងឆ្នាំឆ្លូវ ត្រីស័ក ២០២១ នេះ។

លោកគ្រូពេទ្យ Nguyen Lan Hieu បានព្យួរជាបណ្តោះអាសន្ននូវការងារ រៀបចំបុណ្យតេតជាមួយសមាជិកគ្រួសាររបស់លោក ដើម្បីទៅបំពេញភារកិច្ចនៅឯមន្ទីរពេទ្យជាមួយនឹងមិត្តរួមការងាររបស់លោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ លោកក៏បានឲ្យដឹងថា ការឆ្លងរីករាលដាលជំងឺក្នុងសហគមន៍មិនមានគ្រោះថ្នាក់ខ្លាំងជាងការឆ្លងរាលដាលជំងឺនេះនៅក្នុងមន្ទីរពេទ្យនោះទេ។ ហេតុដូច្នេះក្រុមគ្រូពេទ្យវៀតណាម រួមទាំងរូបលោកផ្ទាល់ នឹងបន្តលើកកំពស់ស្មារតីទទួលខុសត្រូវយ៉ាងខ្ពស់ក្នុងការការពារខ្លួន និងការពារសហគមន៍ទាំងមូលផងដែរ។ លោកបានចែករំលែកថា៖

«សម្រាប់បុណ្យតេសលើកនេះ ខ្ញុំគិតថាមានអារម្មណ៍ប្លែកៗមែនទែន។ នោះគឺជាអារម្មណ៍មោទនភាពចំពោះប្រទេសវៀតណាម។ ប្រជាជនរបស់យើង នៅគ្រប់ទីកន្លែងនៅលើផែនដីនេះក៏មានអារម្មណ៍បែបនេះដែរ។ រាល់ជើងហោះ ហើរដែលបញ្ជូនប្រជាជនវៀតណាមពីបរទេសវិលត្រឡប់មកស្រុកកំណើតវិញ សុទ្ធតែជាជើងហោះហើរពោរពេញទៅដោយសេចក្តីស្រឡាញ់។ រដ្ឋាភិបាល និងប្រជាជនត្រូវតែជំនះពុះពារលើគ្រប់ការលំបាកនិងឧបសគ្គរាប់មិនអស់ ដើម្បីអនុវត្តឲ្យបានជើងហោះហើរទាំងនោះប្រព្រឹត្តទៅយ៉ាងរលូនដូចបេបនេះតែម្តង។ នាបច្ចុប្បន្ន មានប្រជាជនវៀតណាមនៅឯបរទេសរាប់ពាន់នាក់ទៀត ដែលមិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីទទួលអំណរបុណ្យតេតនេះ។ ខ្ញុំមានបំណងចង់ចែករំលែកជាមួយអាណិកជន និងសាច់ញាតិរបស់គេទាំងអស់នៅក្នុងប្រទេស ដែលមិនអាចជួបជុំគ្រួសាររបស់ខ្លួនបានទេ។ យើងសង្ឃឹមថាជំងឺរាតត្បាតនឹងត្រូវបានទប់ស្កាត់ជារៀងរហូត ហើយបុណ្យឆ្នាំថ្មីបន្តទៀតនឹងជាការជួបជុំគ្នាពោរពេញទៅដោយក្តីសប្បាយរីករាយ ជាងបុណ្យតេតលើកនេះផងដែរ»។

ចំណែកឯអ្នកនាង  Cao Thanh Ha វិញ អ្នកនាងរូបនេះបានវិលត្រឡប់ទៅការងារជាប្រចាំនៅក្នុងផ្នែកកម្មវិធីភាសាអង់គ្លេសរបស់ខ្លួន ដូចអ្វីមុនពេលដែលអ្នកនាងបានទៅបំពេញបេសកកម្មជាអ្នកជំនាញផ្នែកកែសម្រួលនៅប្រទេសកូរ៉េ ខាងត្បូង។ អ្នកនាង  Cao Thanh Ha បានចែករំលែក៖

«នាងខ្ញុំឃើញថា អ្វីៗទាំងអស់នៅតែចលនាជាដដែលៗ។ ទោះបីជាជំងឺរាត ត្បាតនេះអាចធ្វើឱ្យការងារខ្លះជួបប្រទះការលំបាកក៏ដោយ ប៉ុន្តែយើងនៅតែបោះ ជំហានឆ្ពោះទៅមុខជាពុំខានឡើយ។ រូបនាងខ្ញុំជាផ្ទាល់ អាចត្រូវបានគេចាត់ទុកថាជាអ្នកតំណាងឲ្យជំនាន់យុវជនវ័យក្មេង ហើយនាងខ្ញុំមិនមានអ្វីកង្វល់នៅឡើយ ហេតុដូច្នេះយើងខ្ញុំនឹងបន្តធ្វើការងារឲ្យបានល្អបំផុតដែរ។ ម្យ៉ាងវិញទៀតនាងខ្ញុំគិតថា បើនិយាយជាទូទៅគឺយុវជនគ្រប់ជំនាន់របស់វៀតណាមក៏ធ្វើដូច     អញ្ចឹងដែរ ដោយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីឆ្ពោះទៅមុខផងដែរ»។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញជនជាតិកូរ៉េខាងត្បូង លោកស្រី Kim Yoon-Ji នៅតែរួមដំណើរជាមួយសហការីជនជាតិវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី ផលិតកម្មវិធីផ្សាយសំឡេងជាភាសាកូរ៉េខាងត្បូងជាប្រចាំថ្ងៃតាមរយៈវិទ្យុសំឡេងវៀតណាម។ លោកស្រី  Kim Yoon-Ji បានចែករំលែកជាមួយមិត្តភក្តិរបស់ខ្លួននូវចំណាប់អារម្មណ៍ជាច្រើនអំពីប្រទេសនិងប្រជាជនវៀតណាម។ លោកស្រីបានសំណេះសំណាលថា៖

«ប្រាកដជាខ្ញុំនឹងនិយាយរឿងដ៏ល្អបំផុតអំពីប្រទេសមិត្តវៀតណាមជាក់ជាពុំខាន។ ខ្ញុំមានមិត្តភក្តិជិតស្និទ្ធជនជាតិកូរ៉េខាងត្បូងមួយចំនួនហេតុដូច្នេះខ្ញុំបបួលពួកគេ គួរតែធ្វើដំណើរកំសាន្តនៅប្រទេសវៀតណាម បន្ទាប់មកឈាងចូលលេងផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើម្ហូបដ៏ឆ្ងាញ់ៗ និងនាំពួកគេទៅដើរលេងនៅគោលដៅទេសចរណ៍ និងរមណីយដ្ឋានដ៏គួរឱ្យទាក់ទាញបំផុតផងដែរ។ ខ្ញុំមានអារម្មណ៍ថា វៀតណាមជាប្រទេសមួយដ៏អស្ចារ្យសម្រាប់រូបខ្ញុំ ហើយក៏ចាត់ទុកថានេះគឺជា ស្រុកកំណើតទី២សម្រាប់ខ្ញុំផងដែរ។ ខ្ញុំនឹងប្រាប់មិត្តភក្តិ និងសាច់ញាតិទាំងអស់របស់ខ្ញុំថា គួរតែមកលេងកំសាន្តនៅវៀតណាម និងមកលេងផ្ទះរបស់ខ្ញុំទៀតផង»!

A. លោកអ្នកនាងទើបតែស្តាប់បទយកការណ៍ក្រោមចំណងជើងថា « សេចក្តី ស្រឡាញ់ដែលកសាងប្រទេសវៀតណាមជានិច្ចនិរន្តន៍ ក្នុងកម្មវិធីផ្សាយសំឡេង ពិសេសនៅថ្ងៃទី ៣០ (តាមប្រតិទិនចន្ទគតិ) នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។

B. ឆ្នាំជូត ទោស័ក ២០២០ ជិតឆ្លងផុតទៅ ហើយឆ្នាំឆ្លូវត្រីស័ក ២០២១ កំពុងរំកិលខិតជិតមកដល់។ ការជួបជុំគ្នាជាមួយគ្រួសារប្រសិនបើអាចធ្វើទៅបាន ក៏ដូចជាការយកចិត្តទុកដាក់ និងការចែករំលែកសេចក្តីស្រឡាញ់ជាមួយប្រជាជនដែលមានស្ថានភាពលំបាកក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុងឱកាសបុណ្យតេតលើកនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះវប្បធម៌ ដើម្បីជួយឲ្យប្រជាជនវៀតណាមបោះជំហានឈានទៅមុខយ៉ាងរឹងមាំនៅក្នុងឆ្នាំក្រោយបន្តទៀតផងដែរ។

A. យើងខ្ញុំក្នុងនាមជាអ្នកធ្វើកម្មវិធីផ្សាយសំឡេងពិសេសក្រោមចំណងជើងថា « សេចក្តីស្រឡាញ់ដែលកសាងប្រទេសវៀតណាមជានិច្ចនិរន្តន៍  សូមជូនពរមិត្ត អ្នកស្តាប់ជាទីគោរពរាប់អាន ទទួលបាននូវអំណរនិទាឃរដូវប្រកបដោយអត្ថន័យជាមួយនឹងក្តីស្រឡាញ់ជាច្រើនផងដែរ។

B. សូមគោរពជំរាបសួរ និងសូមជួបគ្នានៅពេលក្រោយ!៕

ប្រតិកម្មទៅវិញ

ផ្សេងៗ