សេចក្តីថ្លែងការណ៍ក្រុងហាណូយ៖ចាប់ផ្ដើមឲ្យគោលដៅដ៏ខ្ពង់ខ្ពស់

សេចក្តីថ្លែងការណ៍ក្រុងហាណូយ៖ចាប់ផ្ដើមឲ្យគោលដៅដ៏ខ្ពង់ខ្ពស់ - ảnh 1
ប្រមុខអង្គការ IPU លោក Saber Choudhury 
(Image: thanhnien.vn)


Vovworld-សេចក្តីថ្លែងការណ៍ក្រុងហាណូយបានអះអាងនូវឆន្ទះយ៉ាងខ្លាំងក្លា​របស់
 IPU គឺយកប្រជាជនជាស្នូល ដោយផ្អែកទៅលើការអនុវត្តសិទ្ធិមនុស្សទាំងអស់ សន្យា
បង្កើនតួនាទីជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព។

សេចក្តីថ្លែងការណ៍ក្រុងហាណូយត្រូវបាននាំចេញក្នុងកាលៈទេសៈពិភពលោក
កំពុងបូកសរុបការអនុវត្តគោលដៅសហសវត្សនិងត្រៀមរៀបចំសេចក្តីសំរេចចិត្តអំពី
​កម្មវិធីអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥ ដែលគ្រោងដាក់ជូនសន្និសីទ​កំពូល​
នៃមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំនេះ
 ធ្វើជាមូលដ្ឋានសំរាប់ការលើកសំណើររាល់គោលដៅអភិវឌ្ឍន៍ដ៏ចីរភាពថ្មីនៃសហគ
មន៍អន្តរជាតិ។

សេចក្តីថ្លែងការណ៍ក្រុងហាណូយ៖ចាប់ផ្ដើមឲ្យគោលដៅដ៏ខ្ពង់ខ្ពស់ - ảnh 2
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (Image: VNA)


ពាក្យសម្ដីនិងទង្វើស្របគ្នា

        អាចអះអាងថា សេចក្តីថ្លែងការណ៍ក្រុងហាណូយបានគូសសម្គាល់និន្ននាការ​
ថ្មីក្នុងសកម្មភាពរបស់ IPU។ នោះគឺយកចិត្តទុកដាក់ដល់ការស្វែងរកដំណោះ
​ស្រាយ​សក្តិសិទ្ធដើម្បីប្រែក្លាយកិច្ចសន្យាទៅជាសកម្មភាពជាក់ស្ដែង។ ប្រការ
​នេះ​ត្រូវបានអ្នកប្រមុខអង្គការ IPU លោក Saber Choudhury អះអាងដូច្នេះ។

        “នៅបណ្ដាមហាសន្និបាតមុននេះ យើងខ្ញុំទើបនិយាយដល់បញ្ហានិងផែនការ​
គួបផ្សំតែប៉ុណ្ណោះទេ។ ប៉ុន្តែនៅសម័យប្រជុំលើកនេះនៅក្រុងហាណូយយើងខ្ញុំប្រមូលផ្ដុំ
ទៅលើដំណោះស្រាយអនុវត្តមិនត្រឹមតែលើក​ឡើងបញ្ហាប៉ុណ្ណោះទេ។ ខ្ញុំចាត់ទុកថា
សេចក្តីថ្លែងការណ៍ក្រុងហាណូយជារបត់កត់​សម្គាល់​ការផ្លាស់ប្តូរអំពិការយល់ដឹង
ជាបេតិកភ័ណ្ឌរបស់ IPU ជាការរួមចំណែក​របស់​វៀតណាមសំរាប់ពិភពលោកទាំងមូល។”

        ជាក់ស្ដែងគឺរហុតក្នុងសម័យប្រជុំ គោលដៅអភិវឌ្ឍន៍ដ៏ចីរភាព-ប្រែក្លាយ
​ពាក្យសម្ដីទៅជាសកម្មភាព ជាប្រធានបទដោយវៀតណាមលើកឡើងជា
​ប្រធានបទសំខាន់កំណត់ឲ្យការពិភាគ្សាទាំងអស់របស់ IPU។ ការអភិវឌ្ឍន៍​
ដ៏​ចីរភាពជាបំណងប្រាថ្នារបស់ប្រទេសទាំងអស់។ ជាពិសេសពិភពលោក
មិន​អាច​អភិវឌ្ឍន៍ដ៏ចីរភាពប្រសិនបើគ្មានសន្តិភាពសមភាពរវាងបណ្ដា
ប្រទេស មិន​គោរព​ច្បាប់អន្តរជាតិឡើយ។ ប្រការនេះក៏ត្រូវបានអះអាងដ៏
ច្បាស់លាស់ក្នុង​សេចក្តីថ្លែងការណ៍ហាណូយ។ សមាជិកសភាពហូឡង់
លោក Hans Franken បានចាត់ទុកថា៖

        “សិទ្ធិស្វ័យសំរេចរបស់បណ្ដាប្រជាជាតិគឺសំខាន់ណាស់។ ប្រជាជាតិ​
នីមួយៗសុទ្ធតែមានសិទ្ធិស្វ័យសំរេចជោគវាសនារបស់ខ្លួន បើធ្វើផ្ទុយគឺរំ
លោភ​ទៅ​លើសិទ្ធិមនុស្ស។ ​ច្បាប់អន្តរជាតិជានិច្ចកាលជាមូលដ្ឋានសំខាន់
ដើម្បី​ដោះស្រាយជមលោះដែនដីរវាងប្រទេសនានា។ បណ្ដាប្រទេសត្រូវ
គោរព​និងធ្វើ​តាមអនុសញ្ញាអន្តរជាតិ។”

សេចក្តីថ្លែងការណ៍ក្រុងហាណូយ៖ចាប់ផ្ដើមឲ្យគោលដៅដ៏ខ្ពង់ខ្ពស់ - ảnh 3
បណ្ដាសមាជិកសមាជិការសភានៅមហាសន្និបាត IPU លើក​ទី​ ១៣២ (Image: VOV)


ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព

        ឆ្នាំ២០១៥ជាដំណាក់កាល IPU កំពុងជំរុញកម្មវិធីសកម្មភាពរបស់ខ្លួន
ឲ្យ​សមស្របនឹងកម្មវិធីសកម្មភាពដែលអង្គការសហប្រជាជាតិដាក់ចេញ
ក្នុងអំឡុង១៥ឆ្នាំខាងមុខ។ រាល់លទ្ធផលសំខាន់បំផុតនៃមហាសន្និបាតបាន
បង្ហាញតាម​រយៈសេចក្តីថ្លែងការណ៍ហាណូយ គឺជាឯកសារមួយបង្ហាញ
បំណងនិងកិច្ចសន្យា​របស់ IPU និងសភាជាសមាជិកនានាក្នុងការកសាង
និងជំរុញអនុវត្តគោលដៅ​អភិវឌ្ឍន៍ដ៏ចីរភាព SDGs ដែលអង្គការសហប្រជា
ជាតិកំពុងកសាងដល់ឆ្នាំ​២០៣០។ សេចក្តីថ្លែងការណ៍ហាណូយនឹងបាន
ផ្ញើរជូនសន្និសីទកំពូលនៃ​មហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា
ខាងមុខ។ លោកស្រី Annette King សមាជិការសភាណូវែលហ្សេឡង់បាន
សង្កត់ធ្ងន់ថា៖

        “ខ្ញុំចាត់ទុកថា នេះជាជំហានចាប់ផ្ដើមដើម្បីខំប្រឹងប្រែងសំរាប់គោល
ដៅ​អភិវឌ្ឍន៍ដ៏ចីរភាព។ សេចក្តីថ្លែងការណ៍ហាណូយជាលទ្ធផលនៃការ
ធ្វើការ​ម៉ត់ចត់របស់សមាជិកសភាមកពីរដ្ឋសភាជាសមាជិកជាង១០០
ប្រទេស ទទួល​បានការយល់ដឹងរួមអំពីការអភិវឌ្ឍន៍ដ៏ចីរភាព។”

សេចក្តីថ្លែងការណ៍ហាណូយដោយមានខ្លឹមសារកិច្ចសន្យាសកម្មភាព
សមស្របទាំងស្រុងនឹងបំណងនិងគោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម។
ក្រោយ​រយៈពេល៣៦ឆ្នាំចូលរួមសហភាពអន្តរសភាពិភពលោក IPU ជា
លើកដំបូង​ដែលវៀតណាមក្លាយទៅជាប្រទេសម្ចាស់ផ្ទះដើម្បីស្វាគមន៍
អ្នកនិតិបញ្ញត្តិនិងជាតំណាងរបស់ប្រជាជននៅគ្រប់ទ្វីបលើពិភពលោក។
 ក្នុងចរន្តហូរនៃពិភព​លោក​ផុលផុសមួយព្រឹត្តិការណ៍ការទូតដ៏ធំធេង
ប្រមូលផ្ដុំសមាជិកសភាមកពីបណ្ដា​រដ្ឋសភាជាសមាជិកដើម្បីឆ្ពោះទៅ
ប្រធានបទរួមមួយនិងទទួលបានលទ្ធផលដូចនឹងបំណងជាជោគជ័យដ៏
ធំធេង បើកចេញកំណាត់ផ្លូវថ្មីនៃអង្គការសហភាពអន្តរ​សភាធំបំផុត
លើពិភពលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ