(VOVworld)-នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ នៅរដ្ឋធានីហាណូយ លោកប្រធានហូជី មិញបានថ្លែងសេចក្តីប្រកាសឯករាជ្យ ប្រកាសជាឱឡារិកជាមួយពិភពលោកអំពី ការចាប់បដិសន្ធិរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋសង្គមនិយម ជារដ្ឋ
របស់វណ្ណៈកម្ម កម្មករ កសិករដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុង ៧០ឆ្នាំកន្លង
ទៅ សេចក្តី ប្រកាសឯករាជ្យបានអះអាងនូវសិទ្ធិសម្រេចដោយខ្លួនឯង និងសិទ្ធិ
បានរស់នៅ សមស្របច្បាប់របស់ជនជាតិវៀតណាម នៅរក្សាបាននូវតម្លៃប្រវត្តិ
សាស្ត្រនិង សម័យកាលដ៏ជ្រាលជ្រៅ។
សេចក្តីប្រកាសឯករាជ្យឥតសាបសូន្យដោយលោកប្រធានហូជីមិញចងក្រង និងថ្លែងចំពោះជនរួមជាតិវៀតណាមទាំងអស់ មិនត្រឹមតែបង្ហាញនូវទស្សនវិស័យ យុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់បក្សកុម្មុនិស្តវៀតណាមនិងលោកប្រធានហូជីមិញ
ប៉ុណ្ណោះទេ ថែមទាំងជាឯកសារវីរភាពប្រកាសជាមួយពិភពលោកថា ប្រទេស វៀតណាមមានសិទ្ធិសេរីភាពនិងឯករាជ្យដូចប្រទេសដទៃ ជាក្រិតក្រមដែលមិន អាចប្រែប្រួលបាននៃប្រវត្តិសាស្ត្រនិងមនុស្សជាតិជឿនលឿនលើពិភពលោក។ សេចក្តីប្រកាសឯករាជ្យមិនត្រឹមតែអះអាងនូវសេរីភាព ឯករាជ្យ ម្ចាស់ការរបស់ ជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងអះអាងនូវសុឆន្ទៈ ប្តេជ្ញាចិត្តរបស់ប្រជាជាតិ
ទាំងមូល ដែលត្រៀមខ្លួនជាស្រេចពលីដើម្បីការពារឯករាជ្យរបស់មាតុប្រទេស។
ឯកសារគតិយុត្តិសម័យទំនើប
សេចក្តីប្រកាសឯករាជ្យជាឯកសារស្របច្បាប់ មិនត្រឹមតែប្រកាសជាមួយ ប្រជាពលរដ្ឋវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រកាសជាមួយពិភពលោកស្គាល់ អំពីខឿនឯករាជ្យជាតិរបស់វៀតណាមជាពិតប្រាកដ ជាក្រិតក្រមគង់វង្សរបស់ ប្រទេសស្រឡាញ់សន្តិភាពមួយ។ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស នៃបណ្ឌិតសភានយោបាយជាតិ ហូជីមិញបានសង្កត់ធ្ងន់ថា៖
“ក្នុងសេចក្តីប្រកាសឯករាជ្យ លោកប្រធានហូជីមិញបានអះអាងថា
ការតស៊ូ ដណ្តើមឯករាជ្យរបស់ជនជាតិវៀតណាមគឺត្រឹមត្រូវ។ សេចក្តីប្រកាស
ឯករាជ្យនេះ បានសង្កត់ធ្ងន់ទៅលើការពិតជាក់ស្តែងថា ការតស៊ូបដិវត្តន៍
ដោយបក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញដឹកនាំ រណសិរ្ស
មាតុភូមិវៀតមិញដឹកនាំ ដែលដណ្តើមបានឯករាជ្យជាពិតប្រាកដ”។
បន្តរាល់តម្លៃរបស់មនុស្សលោក
ក្នុងសេចក្តីប្រកាសឯករាជ្យនាថ្ងៃទី២កញ្ញា លោកប្រធានហូជីមិញ
បានដក ស្រង់សេចក្តីប្រកាសឯករាជ្យរបស់អាមេរិកនាឆ្នាំ១៧៧៦ និងសេចក្តី
ប្រកាសសិទ្ធិ មនុស្ស និងសិទ្ធិពលរដ្ឋរបស់បារាំងនាឆ្នាំ១៩៧១ ដើម្បីអះអាងនូវ
សិទ្ធិមនុស្ស របស់វៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Thang អតីត
ប្រធានដេបាឌឺ ម៉ងសតិអារម្មលោកប្រធានហូជីមិញ បណ្ឌិតសភានយោបាយ
ជាតិហូជីមិញបានលើកច្បាស់ថា៖
“ក្នុងសេចក្តីប្រកាសឯករាជ្យ លោកប្រធានហូជីមិញបានលើកច្បាស់នូវ សិទ្ធិសំខាន់ៗរបស់មនុស្សដែលប្រជាជនវៀតណាមបានទទួល ប៉ុន្តែត្រូវពួក
ចក្រពត្តិនិយម អាណានិគមជាន់ឈ្លី។ ដូច្នេះ យើងត្រូវធ្វើបដិវត្តន៍ ដើម្បី ដណ្តើមបានសិទ្ធិរបស់មនុស្សគឺសិទ្ធិបានរស់នៅ សិទ្ធិសេរី សុភមង្គល់ បំណង ប្រាថ្នារស់នៅរបស់ជនវៀតណាមក៏ដូចជារបស់ជាតិវៀតណាមទាំងមូលផងដែរ”
ការលើកកំពស់សិទ្ធិរបស់មនុស្សទៅកាន់សិទ្ធិរបស់ជាតិជាការច្នៃប្រឌិត របស់លោកប្រធានហូជីមិញ មិនត្រឹមតែមានអត្ថន័យចំពោះវៀតណាមប៉ុណ្ណោះ
ទេ ថែមទាំងចំពោះជនជាតិនានាដែលត្រូវគេជិះជាន់សង្កត់សង្កិនលើពិភព
លោកទៀតផង។ នេះក៏ជា ការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ
ចូលក្នុងឃ្លាំងសតិអារម្មរបស់មនុស្សលោកផងដែរ។ បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវសិទ្ធិ មនុស្សនៃបណ្ឌិតសភានយោបាយ
ជាតិហូជីមិញបានឲ្យដឹងថា៖
“ការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញលើវិស័យនយោបាយ
សង្គម នោះជាការអភិវឌ្ឍន៍សតិអារម្មអំពីសិទ្ធិបុគ្គល ឲ្យក្លាយទៅជាសិទ្ធិរបស់ ប្រជាជាតិក្នុងសេចក្តីប្រកាសឯករាជ្យ។ ប្រការនេះសំខាន់ណាស់”។
មានតម្លៃជាអមតៈ
ការចាប់បដិសន្ធិ “សេចក្តីប្រកាសឯករាជ្យ” ជាការគូសសញ្ញាដ៏ត្រចះត្រ
ចង់ក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិវៀតណាម។ ឯកសារនេះនៅមានតម្លៃអមតៈ
កំណត់ទិសដៅសម្រាប់កា អភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនា
បច្ចុប្បន្ន “សិទ្ធិបានរស់នៅ សេរី ភាព សមភាព សប្បុរសជន” ក្នុងសេចក្តីប្រកាស
ឯករាជ្យមុននេះ៧០ឆ្នាំនៅតែ ជាត្រីវិស័យសម្រាប់ជនជាតិវៀតណាមទាំងមូល បន្តការតស៊ូកសាងនិងការពារ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុ
ប្រទេស៕