សេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ធានាសិទ្ធិនិងផលប្រយោធន៍របស់ប្រជាជន
HONG VAN -  
(VOV WORLD) /  
(VOVworld)_ក្នុងការយកមតិរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ចំពោះពង្រាងធ្វើវិ
សោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បណ្ដាខ្លឹមសារទទួលបានការយកចិត្តទុកដាក់របស់ អ្នកបើឆ្នោតជាច្រើនបំផុត គឺ៖ បណ្ដាការកំណត់អំពីសេដ្ឋកិច្ច បរិស្ថាន និងកម្មសិទ្ធិដីធ្លី។
|
សេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ធានាសិទ្ធិនិងផលប្រយោធន៍របស់ប្រជាជន(internet) |
ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលទទួលបានការស្រុះចិត្តគំនិតរបស់សាធា
រណះមតិ គឺការកំណត់អំពីបណ្ដាសមាសភាពសេដ្ឋកិច្ច។ ក្នុងរយះពេលប៉ុន្មាន ឆ្នាំកន្លង
ទៅ ក្នុងបេលដែលសេដ្ឋកិច្ចរដ្ឋជួបការលំបាក គឺវិស័យសេដ្ឋកិច្ចឯកជន និងបណ្ដា សមា សភាពសេដ្ឋកិច្ចផ្សេងៗអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមវិភាគទានយ៉ាងធំធេញសំរាប់ខឿនសេ
ដ្ឋកិច្ច។ ដូច្នេះ ការដែលសេច្ចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ស្ដីពីសម
ភាព របស់បណ្ដាសមាសភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌកិត្តិយុតមួយ នឹងបង្កើតឡើងការ
ផ្លាស់ប្តូរ ថ្មីល្អជាង សំរាប់ប្រទេសជាតិ បង្កើតភោគទ្រាព្យ ការងារធ្វើជាច្រើនជាងទៀត
រួមវិភាគ ទានជាច្រើនថែមទៀតចូលក្នុងថវិការដ្ឋ។ សាស្ត្រាចាររង បណ្ឌិត Dinh Dung
Sy កម្មាភិបាលនៃនាយកដ្ឋានច្បាប់ ខុទ្ទកាល័យរដ្ឋាភិបាលវៀតនាម បានចាត់ទុកថា÷ ការកំណត់ដូច្នេះ គឺសមស្របទៅនឹងទស្សនះរបស់បក្សកុម្មុយនិស្តវៀតណាម÷
“ ក្នុងទស្សនះរបស់បក្ស រាប់ទាំងកម្មវិធីនយោបាយ និងគោលមាគា៍អភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមរបស់បក្ស ក្នុងបណ្ដាសេចក្ដីសម្រេចចិត្ត និងឯកសារនានា នៃមហាសន្និបាត លើកទី ១១ សុទ្ធតែបានកត់ត្រាច្បាស់ថា÷ ទទួលស្គាល់ ការស្ថិតស្ថេរយូរអង្វែង រួមជាមួយការអភិវឌ្ឍន៍ និងសមភាព របស់បណ្ដាសមាសភាពសេដ្ឋកិច្ច។”
ស្តីពីបញ្ហាកម្មសិទ្ឋិដីធ្លី មតិជាច្រើនចាត់ទុកថា៖ការកំណត់កិត្តិយុតស្តីពី កម្មសិទ្ឋិ របស់ប្រជាជនទាំងមូលអំពីដីធ្លី គឺសមស្របទៅនឹងសំណូមពរអភិវឌ្ឃន៍សេដ្ឋកិច្ចទី
ផ្សារ តាមទិសដៅសង្គមនិយម។រដ្ឋជាតំណាង ម្ចាស់កម្មសិទ្ធិ និងតាងនាមប្រជាជន
ទាំងមូល គ្រប់គ្រងនិងបែងចែកដីធ្លីឲ្យសមស្រប។ការកំណត់កិត្តិយុតស្តីពី កម្មសិទ្ឋិ
របស់ ប្រជាជនទាំងមូលអំពីដីធ្លីទាំងនេះរួមចំណែកក្នុងការរក្សារស្ថិរភាពខាងទំនាក់
ទំនងដីធ្លី នយោបាយសង្គមនិងជាបុព្វបទសំខាន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។មហា
បរិញ្ញា Le Duyen Haអនុប្រធានការិយាល័យរដ្ឋនិងច្បាប់នៃសាលានយោបាយខេត្ត
Dac Lac ភាគកណ្តាលវៀតណាមមានមតិថា៖
“ ការកំណត់កម្មសិទ្ឋិដីធ្លីជា កម្មសិទ្ឋិរបស់ប្រជាជនទាំងមូលគឺសំហេតុសំផល ទាំងស្រុងនិងរដ្ឋជាដំណាងរបស់ម្ចាស់កម្មសិទ្ឋិ។ប៉ុន្តែប្រការគួរឲ្យយកចិត្តទុកដាក់គឺ កម្មសិទ្ឋិរបស់ប្រជាជនទាំងមូលនឹងបានអនុវត្តយ៉ាងម៉េច ក្នុងការពិតជាកស្តែង “។
សេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ក៏រួមចំណែកលើកកំពស់ ការ
ទទួល សុខត្រូវរបស់បុគ្គល អង្គភាពអាជីវកម្ម ក្នុងកិច្ចការពារបរិស្ថាន។ ជូលនិវត្ត នៅ
ទីក្រុង Yen Bai លោកស្រី Pham Thi Ha ចែករំលែកថា៖
“ សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ បានលើកច្បាស់ថា÷មនុស្សមានសិទ្ធិ រស់នៅក្នុងបរិស្ថានបរិសុទ្ធ និងក៏កំណត់ច្បាស់នូវសិទ្ធិនិងកាតព្វកិច្ចរបស់សង្គម និង ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការការពារបរិស្ថាន។ ខ្ញុំឃើញថា នេះគឺជាបណ្ដាចំណុចថ្មីទាន់ ពេលវេលា និងក្ដាប់ជាប់ស្ថានភាពជាក់ស្ដែង។”
ការកែទម្រង ឬបំពេញបន្ថែម បណ្ដាការកំណត់ថ្មីជំវិញខ្លឹមសារអំពីវិស័យ÷ សេដ្ឋ
កិច្ច បរិស្ថាន ដីធ្លី ក្នុងសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បានកំពុង ទទួលបានប្រតិកម្មសកម្មជាច្រើនរបស់ប្រជាជន។ ប្រការនេះបានសរអោយឃើញ នូវសេចក្ដីសង្ឃឹម ការយកចិត្តទុកដាក់របស់ប្រជាជនធអំពីរាល់ខ្លឹមសារ របស់ឯកសារ
សំខាន់នេះ។ ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ថា÷សេចក្ដី ព្រាងធ្វើវិសោធន កម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ដើម្បីធានា សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន៕
HONG VAN
-VOV WORLD