(VOV)_នាថ្ងៃទី៤មេសា ក្រិកបានចាប់ផ្តើមបញ្ជូនជនចំណាកស្រុកទៅកាន់
តួរគីតាមកិច្ចព្រមព្រៀងរវាង EU និងតួរគី ក្នុងខែមិនាឆ្នាំ២០១៦។ កិច្ចព្រមព្រៀង
នេះនឹងកាត់បន្ថយកម្លាំងសម្ពាធន៍ទៅលើចរន្តជនចំណាកស្រុកកំពុងហូរចូល
បណ្ដាប្រទេសអឺរ៉ុបខាងលិច។ កិច្ចព្រមព្រៀងនេះមានប្រសិទ្ធិភាពដល់ពេលណា
គឺជាសំនួរធំមួយកំពុងកើតមានឡើង ក្នុងពេលដែលការព្រួយបារម្ភអំពីរលកជន
ចំណាកស្រុកថ្មីតាមផ្លូវសមុទ្រទៅកាន់អ៊ីតាលីកំពុងកើតមានឡើង។
|
សេចក្តីសង្ឃឹមអំពីអ្វីក្នុងកិច្ចព្រមព្រៀងធ្វើនិប្រវេសន៍ EU - តួរគី? |
តាមកិច្ចព្រមព្រៀងដែលទទួលបាន រវាង EU និងតួរគី គឺជនចំណាកស្រុកនៅ
ក្រិក ចាប់ពីថ្ងៃទី២០មិនា នឹងបានធ្វើនិប្រវេសន៍មកតួរគីវិញ។ ប្តូរទៅវិញ បណ្ដាប្រ
ទេស EU នឹងទទួលជនស៊ីរីសមស្របពីតួរគីតាមរូបមន្តមួយប្តូរមួយ។ គោលដៅ
របស់កិច្ចព្រមព្រៀងនេះគឺបិទទ្វារ ឆ្លងសមុទ្រ Aegean ជាតំបន់សមុទ្ររវាងក្រិកនិង
តួរគី ដែលបានទទួលជនចំណាកស្រុកជាងមួយលាននាក់មកកាន់ទ្វីបអឺរ៉ុប នាឆ្នាំ
២០១៥។
ត្រៀមខ្លួនជាស្រេចដើម្បីទទួលយក
នាថ្ងៃទី៤មេសា ជើងហោះហើរដើមដំបូងបានដឹកជញ្ជូនជនស៊ីរីពីតួរគី បាន
ចុះចត់នៅព្រលានយន្តហោះ Hannover (អាល្លឺម៉ង់) ប្រកបដោយជោគជ័យ។ កាយ
វិការនេះត្រូវបានប្រព្រឹត្តទៅក្នុងពេលដែល នាវាដឹកជញ្ជូនជនចំណាក់ស្រុកខុស
ច្បាប់ចំនួន២០០នាក់ វិលត្រឡប់មកតួរគីវិញ តាមកិច្ចព្រមព្រៀងរវាង EU និងតួរគី ។
ក្នុងវគ្គទទួលដើមដំបូងនេះ ជនស៊ីរីចំនួន៤២នាក់ បានបញ្ជូនទៅកាន់អាល្លឺម៉ង់
តាមយន្តហោះ។ នេះគឺជាជនចំណាកស្រុកដើមដំបូងស្របច្បាប់ ដែលបានបញ្ជូន
ពីតួរគីទៅកាន់ EU ។
តាមផែនការ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ មេសា ជនចំណាកស្រុកចំនួន ៧៥០
នាក់ ពីក្រិកបានបញ្ជូនត្រឡប់មកតួរគីវិញ។ ក្នុងលើកដំបូងនេះ ប្រទេសអឺរ៉ុបនិ
មួយៗ នឹងទទួលមនុស្សចំនួន ១៦០០នាក់ បន្ទាប់នោះ អាល្លឺម៉ង់ អាចទទួលបន្ថែម
មនុស្សចំនួន១៣៥០០នាក់ទៀតផង។
មុននេះ ដើម្បីត្រៀមរៀបចំអោយការអនុវត្តកិច្ចព្រមព្រៀងនេះ តួរគីបានកសាង
មជ្ឈមណ្ឌលចុះឈ្មោះ ទទួលជនចំណាកស្រុកពីក្រិក។ មជ្ឈមណ្ឌលទាំងពីរនេះ
សុទ្ធតែស្ថិតនៅលើដីគោក ខេត្ត izmir ភាគខាងលិចប្រទេសតួរគី។
កិច្ចព្រមព្រៀងនេះអាចកាត់បន្ថយសម្ពាធជនចំណាកស្រុក
កិច្ចព្រមព្រៀងរវាង EU និងតួរគី ស្ដីអំពីការដោះស្រាយវិបត្តិជនចំណាកស្រុក
ទទួលបានថ្ងៃទី២០មិនា កន្លងទៅ នឹងជួយដោះស្រាយស្ថានភាពជនចំណាកស្រុក
កំពុង៖” ជាប់គាំង” បង្កើតឡើងកម្លាំងសម្ពាធដ៏ធ្ងន់ធ្ងរនៅលើប្រទេសអឺរ៉ុបនានា។
ប៉ុន្តែ នាបច្ចុប្បន្ននៅមានការមន្ទិលសង្ស័យជាច្រើន អំពីប្រសិទ្ធិភាពនៃកិច្ចព្រម
ព្រៀងនេះដែរ។
ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀង EU និងតួរគី នៅបង្កើតឡើងការព្រួយបារម្ភអំពី
រលកជនចំណាកស្រុកថ្មីទៅកាន់អ៊ីតាលីតាមផ្លូវសមុទ្រ មេឌីទែរ៉ាណេទៀតផង។
ចាប់ពីពេល EU និងតួរគី ទទួលបានកិច្ចព្រមព្រៀងមក បរិមាណមនុស្សទៅកាន់
កំពងផែសមុទ្រអ៊ីតាលី តាមរយៈសមុទ្រមេឌីទែរ៉ាណេ បានកើនឡើងជាទ្វេដង
បើប្រៀបនឹងបរិមាណមនុស្សទៅកាន់ក្រិកតាមសមុទ្រ Aegean ពីតួរគីដែរ។ ក្រ
សួងមហាផ្ទៃអ៊ីតាលីបានប៉ាន់ស្មានថា៖ប្រទេសនេះត្រូវទទួលជនចំណាកស្រុក
ចំនួន២៧ហ្មឺននាក់ក្នុងឆ្នាំ ២០១៦ ខ្ពស់ជាង២,៥ដង បើប្រៀបនឹងឆ្នាំ ២០១៥។
នាបច្ចុប្បន្ន មិនអាចអះអាងបានប្រសិទ្ធិភាពជាក់ស្ដែងរបស់កិច្ចព្រមព្រៀងនេះទេ។
ហើយជាពិតប្រាកដថា អឺរ៉ុបត្រូវចំណាយពេលវេលាច្រើនថែមទៀត ដើម្បីដោះ
ស្រាយបញ្ហាជនចំណាកស្រុកនេះដែរ៕