សញ្ញាចំណាំនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
HONG VAN -  
(VOV WORLD) /  
(VOV World)_ ក្រោយរយះពេលជាង១ខែធ្វើការសម័យប្រជុំលើកទី៥រដ្ឋសភា វៀតណាមនីតិកាលទី១៣ បានសម្រេចខ្លឹមសារសំខាន់ជាច្រើន បន្តអះអាងនូវ
តួនាទី ថានះ របស់ស្ថាប័នដំណាងខ្ពស់បំផុត របស់ប្រជាជន។
|
សម័យប្រជុំលើកទី៥រដ្ឋសភា វៀតណាមនីតិកាលទី១៣(TTXVN) |
ខ្លឹមសារ១ក្នុងចំណោមខ្លឹមសារសំខាន់ៗ ដែលបានអនុវត្តនៅក្នុងសម័យប្រជុំ
លើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី១៣ ត្រូវនិយាយដល់ដែល រដ្ឋសភារៀបចំ
ការបោះ ឆ្នោតទំនុកចិត្តចំពោះដំណែងចំនួន៤៧ ដោយរដ្ឋសភា ជ្រើសតាំងឬអនុ
ម័ត្ត។ នេះគឺជាការផ្លាស់ប្តូរថ្មីដ៏សែនសំខាន់ ក្នុងជីវភាពនយោបាយរបស់ប្រទេស
ជាតិ លើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន តាមរយះការអនុវត្តសិទ្ធិឃ្លាំមើល របស់រដ្ឋសភា ចំពោះបណ្ដាកម្មាភិបាលស្នូលរបស់បក្ស និងរដ្ឋ។ លោកស្រី Chau
Thi Thu Nga សមាជិកាសភាមណ្ឌលទីក្រុង Ha Noi បានអោយដឹងថា÷
“ សមាជិក សមាជិកាសភា បានសម្រេចភារកិច្ច របស់ខ្លួនគឺតាងនាមអោយ អ្នកបោះឆ្នោតវាយតំលៃអំពិបណ្ដាអ្នកកាន់ដំណែង ដោយរដ្ឋសភាជ្រើសតាំងឬ
អនុម័ត្ត ជាមួយកំរិតទំនុកទុកចិត្តចំនួន៣។ ខ្ញុំចាត់ទុកថា÷ នេះគឺជាការវាយតំលៃ
ដើម្បី យើងធ្វើយ់ាងម៉េច សម្រេចភារកិច្ចប្រកបដោយល្អប្រសើជាង ដើម្បីសមស្រប ជាអ្នកដំណាងរបស់ប្រជាជន។”
ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី ៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ រដ្ឋ សភាបានលៃទុកពេលវេលា ដើម្បីផ្តល់មតិចំពោះសេចក្ដីពង្រាងធ្វើវិសោធនកម្ម
រដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២។ បណ្ដាដំណាងសភាបានឯកភាពជាមួយរបាយការណ៍ អធិប្បាយ ទទួលយកចូលក្នុង សេចក្ដីពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២។ ស្ដីពីបញ្ហានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បាន
វាយតំលៃថា÷
“ បណ្ដាសមាជិក សមាជិកាវាយតំលៃខ្ពស់ចំពោះការរៀបចំយកមតិប្រជាជន
ចំពោះ សេចក្ដីពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និងចាត់ទុកថា÷ ការងារ នេះ បានអនុវត្តយ៉ាងឆាប់ៗ ជាក់ស្ដែងគឺជាវគ្គជីវភាពនយោបាយដ៏ជ្រាលជ្រៅ និង
ទូលំទូលាយ។ បន្ទាប់ពីសម័យប្រជុំលើកនេះ គណះកម្មការពង្រាងធ្វើវិសោធនកម្ម
រដ្ឋធម្ម នុញ្ញ ឆ្នាំ ១៩៩២ នឹងបន្តបូកសរុបមតិ ដើម្បីសុក្រិត ដាក់ជូនរដ្ឋសភា ក្នុង
សម័យប្រជុំលើកទី៦ ជាមួយគោលបំណងមានច្បាប់រដ្ឋធម្មនុញ្ញប្រកបដោយគុណ
ភាព។”
ស្ដីពីសេដ្ឋកិច្ច សង្គម រដ្ឋសភាបានលៃទុកពេលវេលាជាច្រើនដើម្បីវិភាគ វាយ តំលៃ រាល់របាយការណ៍បំពេញបន្ថែម របស់រដ្ឋាភិបាលអំពីលទ្ធផលអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋ ឆ្នាំ២០១២ ស្ថានភាពផែនការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គម និងថវិការដ្ឋ ក្នុងរយះពេល ប៉ុន្មានខែដើមឆ្នាំ ២០១៣។
រួមជាមួយបណ្ដារបៀបវារះសំខាន់ៗ នេះគឺជាលើកដំបូង ដែលកិច្ចប្រជំចំនួន
៩ របស់រដ្ឋសភា ត្រូវបានផ្សាយផ្ទាល់ នៅលើទូរទស្សន៍ និងវិទ្យុជាតិ ដើម្បី អ្នក បោះឆ្នោតក្នុងទូទាំងប្រទេសតាមដាន។
សម័យប្រជុំលើកទី ៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ ត្រូវបានបិទក្រោយ
រយះពេលជាង១ខែធ្វើការ ប៉ុន្តែ នៅមានសូររងំជាច្រើន អំពីសម័យប្រជុំមួយប្រកប ដោយជោគជ័យ និងមានការផ្លាស់ប្តូរថ្មីជាច្រើន។ នេះគឺជាកត្ថាសំខាន់ ជាកំលាំ ចលករដើម្បីស្ថាប័នអំណាចខ្ពស់បំផុតនេះ បំពេញភារកិច្ចប្រកបដោយល្អប្រសើ នាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕
HONG VAN
-VOV WORLD