សញ្ញាតានតឹងថ្មីលើឧបទ្វីបកូរ៉េ

 (VOVworld)-ឧបទ្វីបកូរ៉េក្នុងប៉ុន្មានថ្ងៃចុងឆ្នាំនេះមានសភាពក្តៅឡើងៗដោយសារ
មានព័ត៌មានថ្លែងថា៖សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ ត្រៀមរៀបចំ
បាញ់​បង្ហោះកាំជ្រួចចម្ងាយឆ្ងាយផ្ទុកផ្កាយរណប១សម្រាប់បំរើនៅវិស័យឃ្លាំមើល
ការវិវត្តនៃផែនដី ។ ខណៈពេលដែលបណ្តាការខំប្រឹងប្រែងចាប់ផ្តើមឡើងវិញ
កិច្ចចរចារ៦ភាគីស្តីអំពីបញ្ហាគ្មាននុយ ក្លេអ៊ែរលើឧបទ្វីបកូរ៉េកំពុងទាល់ច្រកគឺកាយ
វិការនេះអាចផ្ទុៈ អណ្តាតភ្លើងទំនាស់គ្នាដែលនៅងុំតាំងពីរយូរមកនៅតំបន់អាស៊ី
បូព៌ានេះ ធ្វើឲ្យទំនាក់ទំនងរវាងព្យុងយ៉ាងជាមួយសេអុននិងវ៉ាស៊ីងតោនកាន់តែ
តានតឹងឡើងៗ។

សញ្ញាតានតឹងថ្មីលើឧបទ្វីបកូរ៉េ - ảnh 1
សញ្ញាតានតឹងថ្មីលើឧបទ្វីបកូរ៉េ
(រូបថតៈ Internet)

       ក្នុងព្រឹត្តការណ៌ថ្មីបំផុត១ឲ្យដឹងថា នាថ្ងៃទី៥ធ្នូ រដ្ឋាភិបាលកូរ៉េខាងត្បូង​បាន
អះអាងថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបានសម្រេចការដំឡើង
កាំជ្រូច៣ជាន់ឡើងឃឿនបាញ់បង្ហោះ និងកំពុងដំណើការការចាក់បំពេញឥន្ទនៈ
មុនពេលដំណើរការបាញ់បង្ហោះកាំជ្រួច។​កន្លែងបាញ់បង្ហោះ Tongchang-riនៅ
ភាគពាយ័ព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានឹតកូរេ។មុននោះ ទីភ្នាក់
ងារសាព័ត៌មាននៃប្រទេសនេះ KCNA បានប្រកាសថា ប្រទេសនេះបាញ់បង្ហោះ
កំាជ្រួចចម្ងាយឆ្ងាយ១ផ្ទុក ផ្កាយរណបក្នុងចន្លោះថ្ងៃ ទី១០ ដល់ថ្ងៃទី២២ធ្នូដើម្បី
រំលឹកខួប១ឆ្នំានៃមរណៈភាពរបស់អតីតប្រធាន Kim Jong-Il។ព្យុងយ៉ាងអះអាង
ថា នេះជាផ្កាយរណបបំរើគោលដៅសន្តិភាព សំដៅអភិវឌ្ឍន៌វិទ្យាសាស្រ្តបច្ចេក
ទេសនិងការបាញ់បង្ហោះនេះ ស្ថិតក្នុងផែនការរបស់សាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានឹតកូរេ ដើម្បីកសាងប្រទេសរឹងមាំនិងរុងរឿងមួយ។

       ប៉ុន្តែក៏ដូចជាការបាញ់បង្ហោះកាំជ្រួចនាខែមេសាឆ្នាំនេះកាយវិការនេះរបស់​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏ត្រូវប្រឈមមុខនឹងការរិះគន់យ៉ាង
ខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ អាមេរិកនិងកូរ៉េខាងត្បូងបានចាត់ទុកថានោះ
​ជា​ការសាកល្បងកាំជ្រួចដែលត្រូវហាមឃាត់ដោយវិធានការកំណត់​របស់អ.ស.
ប។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បាន​អំពាវ​នាវព្យុង
យាំងពិនិត្យ​ឡើង​វិញការសំរេចនិងបញ្ឈប់រាល់សកម្មភាព​ទាក់ទិន​ដល់​កម្មវិធីកាំ
ជ្រួចចម្ងាយ។​ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ IAEA Yukiya
Amano បានចាត់ទុកថា​ការដែលព្យុងយ៉ាងអនុវត្តផែនការនេះអាច​ជះឥទ្ធិពល​អសកម្មដល់ការខំប្រឹងប្រែង​អន្តរជាតិ​គឺគ្មាននុយក្លេអ៊ែឧបទ្វីបកូរ៉េ។ រាប់ទាំង​សម្ព័ន្ធមិត្តសំខាន់របស់សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េគឺចិន
ក៏បង្កើនកំលាំងគាបសង្កត់ការទូតដោយការដែល​អ្នក​នាំពាក្យក្រសួងការបរ
ទេសចិន Hung Lei បានព្រមានព្យុងយ៉ាងត្រូវធ្វើ​សកម្មភាព​យ៉ាង​ម៉ត់ចត់និង
មិនធ្វើឲ្យសភាពការណ៍ក្នុងដំបន់កើតតានតឹងថែមទៀត។

សញ្ញាតានតឹងថ្មីលើឧបទ្វីបកូរ៉េ - ảnh 2
កន្លែងបាញ់បង្ហោះកាំជ្រួចរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានឹតកូរ៉េ(រូបថតៈ Internet)

        មិនត្រឹមតែមានសេចក្តីប្រកាសប៉ុណ្ណោះទេ ថែមទាំងក្នុងប៉ុន្មានថ្ងៃកន្លងទៅ
ប្រតិកម្ម​របស់​ជប៉ុន​កូរ៉េខាងត្បូងអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងពេល
ដែលកងទ័ពនៃ​បណ្ដា​ប្រទេស​នេះបានចាប់ផ្ដើមដាក់ពង្រាយអាវុធយោធាទំនើប
នៅដំបន់។ កងទ័ព​កូរ៉េខាងត្បូងនា​ថ្ងៃ​ទី៥ធ្នូបានព្រមមានថាគេបានដាក់ពង្រាយ
ប្រព័ន្ធ Radar ព្រមមានកាំជ្រួចថ្មីជាមួយ​គោលដៅ​ការពារដែនដីនៃប្រទេសនេះ។ កូរ៉េខាងត្បូងក៏កំពុង​គិតគូ​ដាក់ពង្រាយប្រព័ន្ធបំផ្លាញ់​កាំជ្រួច PAC-2 ផងដែរ។ ក្នុងពេលនោះជប៉ុនបាន​ដឹក​កាំជ្រួច Patriot ទៅកាន់​មូលដ្ឋានសឹក Okinawa។ អាមេរិកបានដាក់ពង្រាយ​នៅ​ទីតាំងទ័ពជើងអាកាស Okinawa យន្តហោះសើប
ការយុទ្ធសាស្ត្រ​អេលិចត្រូនិក​ផងដែរ។

        រាល់បំរែបំរួលនៃភាពតានតឹងនៅដំបន់នេះបានបណ្ដាលឲ្យមានការព្រួយ
បារម្មណ៍​ចំពោះ​សហគមន៍អន្តរជាតិ។ ដល់ឥឡូវនេះមិនទាន់មានសញ្ញាណាឲ្យ
ឃើញថា​ព្យុងយាំងនឹង​បោះចោលផែនការរបស់ខ្លួនឡើយ។ ច្បាស់ណាស់ថា
រយៈពេល​ដ៏​ខ្លីនៃការបាញ់​បង្ហោះ​កាំជ្រួចចំនួន២លើករបស់សាធារណៈរដ្ឋប្រជា
ធិបតេយ្យ​ប្រជាមានិតកូរ៉េបានបង្ហាញថា​រាល់ការខំប្រឹងប្រែងការទូតគ្មាននុយ
ក្លេអ៊ែលើឧបទ្វីប​កូរ៉េកំពុងស្ថិតក្នុងភាពទាល់ច្រក។ មិន​ទាន់​​ដឹងថាផលវិបាកនៃ
រឿងហេតុកើតឡើងនឹងទៅដល់​ទីណា​ឡើយប៉ុន្តែវាអាចលប់ចោលរាល់​ការ​ខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េដែលបណ្ដាភាគី
ខំប្រឹងប្រែងកសាងក្នុងរយៈពេលកន្លងទៅ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ