សញ្ញាថ្មីក្នុងទំនាក់ទំនងអាមេរិក-គុយបា

(VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama  កំពុង​បំពេញ​ដំណើរទស្សន
កិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី២១មិនា។ ដំណើរទស្សនកិច្ចលើកនេះរបស់អ្នក
ប្រមុខរដ្ឋអាមេរិកនៅគុយបាកំពុងបើកចេញសេចក្ដីសង្ឃឹមអំពីការបញ្ចប់ការប្រឈម
មុខគ្នារវាងភាគីទាំងពីរ រួមចំណែកកំណត់គោលនយោ​បាយកិច្ចការបរទេសរបស់រដ្ឋ
អំណាចថ្មីនៅអាមេរិក ចំពោះប្រទេសកោះនេះ។

សញ្ញាថ្មីក្នុងទំនាក់ទំនងអាមេរិក-គុយបា - ảnh 1
សញ្ញាថ្មីក្នុងទំនាក់ទំនងអាមេរិក-គុយបា


ក្រោយរយៈពេល៨៨ឆ្នាំ ចាប់ពីឆ្នាំ ១៩២៨មក នេះគឺជាលើកដំបូង ប្រធានាធិប
តីអាមេរិក ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Barack Obama បានជួបសន្ទនាជាមួយប្រមុខរដ្ឋគុបាលោក Raul Castro
ពិភាក្សាជាមួយអង្គភាពអាជីវកម្មគុយបា មានបទថ្លែងមតិផ្ទាល់នៅលើទួរទស្សន៍
គុយបា និងចូលរួមការប្រកួតបេស្បលមិត្តភាពរវាងក្រុម Tampa Bay Ray របស់អា
មេរិក និងក្រុមជំរើសជាតិគុយបា។

          ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ

        យន្តហោះរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama ត្រូវបាន​ប្រជាជន
គុយបាស្វាគមន៍ដោយការញញឹម ទះដៃ និងបាក់ដាអបអរ។ គុយបាបាន​ពង្រាយ
កងកម្លាំងសន្តិសុខយ៉ាងក្រាស់ក្រែល នៅគ្រប់ទីកន្លែងនៅរដ្ឋធានី ហើយក្នុងពេល
នោះ កម្មករខំប្រឹងប្រែង​តែងលំអរ​អោយទីក្រុង។ មនោសញ្ជេតនារបស់ប្រជាជន
​គុយបាចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោក ​ Barack Obama ​គឺសប្បាយ
រីករាយផង និងប្រុងប្រយ័ត្នផង។ មនុស្សជាច្រើនមានគោលបំណងថា៖ការមានវត្ត
មានរបស់លោក​ Barack Obama នឹងជួយអោយខឿនសេដ្ឋកិច្ចប្រទេសនេះ​រួចផុតពី
ស្ថានភាពហ៊ុព័ទ្ធនិងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។

          ដើម្បីត្រៀមរៀបចំអោយដំណើរទស្សនកិច្ចលើកនេះ ក្នុងរយៈពេលកន្លងទៅ
 វ៉ាស៊ីនតោននិង La Habana បានមានជំហានសកម្មជាច្រើន។ ដូច្នេះ ដំណើរ​ទស្សន
កិច្ចលើកនេះរបស់ប្រធានាធិបតីអាមេរិក ត្រូវបានចាត់ទុកជាការបោះជំហានខ្លាំង
លុបចោលរាល់របងពាណិជ្ជកម្ម ជួបប្រាស្រ័យ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រ
ទេសទាំងពីរ។

          ទំនាក់ទំនងអាមេរិកនិងគុយបាកក់ក្តៅឡើងៗ នាំមកនូវផលប្រយោជន៍សំ
រាប់ភាគីទាំងពីរ សមស្របជាមួយនិន្នការរបស់សម័យកាល និងបំពេញគោលបំ
ណងរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអ្នកស្នេហារសន្តិភាពលើពិភពលោក។ 

          នៅមានការខុសប្លែកពីគ្នាមួយចំនួន

        យ៉ាងណាមិញ បណ្ដាផលប្រយោជន៍នេះមិនមែនមានន័យថា៖គុយបានិងអា
មេរិកនឹងទាត់ចោលបណ្ដាការខុសប្លែកគ្នានានានៅសេសសល់។ ប្រធានាធិបតី
លោក Barack Obama ដោយមានទស្សនះសកម្ម ក្នុងទំនាក់ទំនងជាមួយគុយបា
 បើប្រៀបនឹង​អ្នកប្រមុខនៅអាណត្តិមុនៗ ក៏បានប្រកាសថា៖​គោលនយោបាយថ្មី
​របស់លោក​ចំពោះប្រទេសកោះ Caribe នេះមិនមែនជាការផ្លាស់ប្តូរអំពីគោលដៅ
ទេ ​គឺផ្លាស់​ប្តូរអំពីរបៀបអនុវត្តតែប៉ុណ្ណោះ។ រីឯ រដ្ឋាភិបាលគុយបាជានិច្ចកាល
សង្កត់ធ្ងន់ថា៖មិនលុបចោលឧត្តមគតិឬគោលការណ៍ណាមួយរបស់បដិវត្តន៍ 
ដែលបានប្រជាជនគុយបាបូជាដើម្បីកសាងនិងរក្សា។ មុននឹងដំណើរទស្សនកិច្ច
របស់ប្រធានាធិបតីលោក Barack Obama ការសែតប្រចាំថ្ងៃ “ Granma” ស្ថាប័ន
សារព័ត៍មានរបស់​បក្សកុម្មុយនីស្តគុយបា បានចេញផ្សាយអត្ថបទដោយអះអាង
ថា៖ La Habana ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងទ្វេភាគីជាមួយវ៉ាស៊ីនតោន 
និងបន្តរក្សាគោលមាគា៍សង្គមនិយមរបស់ខ្លួនដែរ។ គុយបាក៏បានអះអាងច្បាស់
លាសថា៖ដើម្បីប្រក្រតីទំនាក់ទំនង វ៉ាស៊ីនតោនត្រូវលុបចោលបទហ៊ុំព័ទ្ធទាំង
ស្រុង អំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មចំពោះ​ La Habana ក៏ដូចជាប្រគល់
សងវិញ​ឈូងសមុទ្រ​ Guantanamo ផ្នែកដែនដីដែលអាមេរិកកំពុងទន្ទ្រានកាន់កាប់
ដោយខុសច្បាប់។

          ដូច្នេះ អ្នកជំនាញការជាច្រើនបានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើកនេះ
​របស់ប្រធានាធិបតីលោក Barack Obama នឹងបង្កើតឡើងគោលនយោបាយថ្មី
​សកម្មជាង ចំពោះគុយបានិយាយដោយឡែក និងតំបន់អាមេរិកឡាទិននិយាយ
​រួម។ ភាគីទាំងពីរត្រូវចំណាយពេលវេលាជាច្រើនថែមទៀតដើម្បីបំពេញចំណុច
​​ខុសប្លែកគ្នា។ បណ្ដាការផ្លាស់ប្តូរថ្មី ក្នុងគោលមាគា៍កិច្ចការបរទេសរបស់រដ្ឋអំ
ណាចប្រធានាធិបតីលោក Barack Obama ចំពោះគុយបានិងតំបន់អាមេរិកឡា​
ទិន​ អាចបានបន្តរក្សាឬផ្លាស់ប្តូរថ្មីទឿត គឺត្រូវផ្អែកទៅលើការកាន់ដំណែងរបស់
​គណបក្សណា ក្នុងអាណត្តិជាបន្ត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ