សញ្ញាសំគាល់ពិសេសក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា
VOV -  
(VOVWORLD) -ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រ កម្ពុជាតាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ប្រកប ដោយជោគជ័យ ទទួលបាន គោលដៅដែលបានដាក់ចេញ ជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រ បើកចេញសម័យកាល ថ្មីកាន់តែស៊ីជម្រៅថែមទៀតក្នុងទំនាក់ទំនង វៀតណាម-កម្ពុជា។
ដំណើរទស្សនកិច្ចនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យ ជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រ បើកចេញសម័យកាល ថ្មីកាន់តែស៊ីជម្រៅថែមទៀតក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា |
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានប្រព្រឹត្តទៅចំនឹងឱកាសដែលប្រទេសទាំងពីរកំពុង អនុវត្តសកម្មភាពជាក់ស្តែងជាច្រើន សំដៅរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត។តាមនោះ ដំណើរទស្សនកិច្ចនេះ ជាឱកាសសម្រាប់ភាគីទាំងពីរ ក្រឡែកមើលឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រអស់រយៈពេល ៥០ឆ្នាំកន្លងទៅ និង អះអាងនូវសមិទ្ធិផលទទួលបាន ដកចេញបទពិសោធន៍ និងកំណត់ទិសដៅសម្រាប់ ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
សម្រេចគោលដៅដែលបានដាក់ចេញក្នុងកម្រិតខ្ពស់
ក្នុងរយៈពេល៣ថ្ងៃស្នាក់នៅកម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញមានជំនួបធ្វើការចំនួន២០ ដែលក្នុងនោះ លោកអគ្គលេខាបក្សបានអញ្ជើញ ចូលគាល់និងជួបធ្វើព្រះរាជសវនាការព្រះមហាក្សត្រកម្ពុជា ចូលគាល់សម្តេចព្រះ មហាក្សត្រី រួមទាំងជួបសវនការជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជំនួបទាំងអស់នេះបានប្រព្រឹត្តទៅក្នុង បរិយាកាសស្មោះសរបញ្ហាទាំងអស់សុទ្ធតែបានលើកយកមកពិភាក្សាយ៉ាងទូលំ ទូលាយ។ ធ្វើការវាយតម្លៃអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ប្រធានគណៈកម្មា ធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan បានឲ្យដឹងថា៖
“ភាគីទាំងពីរសុទ្ធតែអះអាងពីសារៈសំខាន់ពិសេសនៃការបង្កើតទំនាក់ទំនងការ ទូតរវាងប្រទេសទាំងពីរកាលពី៥០ឆ្នាំមុននេះ។ ភាគីទាំងពីរបានឯកភាពថា ឆ្លងកាត់ កំណាត់ផ្លូវប្រវត្តិសាស្ត្រ៥០ឆ្នាំនោះ ទំនាក់ទំនងមិត្តភាព អ្នកជិតខាងល្អរវាងប្រទេស ទាំងពីរ មិនត្រឹមតែឆ្លងផុតរាល់ឧបសគ្គប៉ុណ្ណោះទេ ថែមទាំងទទួលបានលទ្ធផលធំ ធេងលើគ្រប់វិស័យ។ ភាគីទាំងពីរ សុទ្ធតែឃើញច្បាស់ថា ការជួយឧបត្ថម្ភគ្នាទៅវិញ ទៅមកនាប៉ុន្មានឆ្នាំកន្លងទៅជាភក្តីភាពក្នុងទំនាក់ទំនងអ្នកជិតខាងល្អ ជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ និងជាកត្តាសំខាន់មិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ ដែលត្រូវពង្រឹង ពង្រីកនិងមរតកសម្រាប់ជំនាន់ក្រោយៗផងដែរ”។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាលើកដំបូងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមកម្ពុជាក្រោមការធ្វើកសិណសាក្សីរបស់អគ្គ លេខាបក្សវៀតណាម នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារមួយ ចំនួន ក្នុងនោះមានក្របខ័ណ្ឌកិច្ចព្រមព្រៀងរួមស្តីពីការតភ្ជាប់រវាងខឿនសេដ្ឋកិច្ច ទាំងពីរ សម្រាប់បង្កលក្ខណៈងាយស្រួលក្នុងការជួបប្រាស្រ័យពាណិជ្ជកម្មទ្វេភាគី នាពេលខាងមុខ។ លោក Hoang Binh Quan បានគូសបញ្ជាក់ទៀតថា៖
“ក្នុងបណ្តាកម្មវត្ថុសហប្រតិបត្តិការនោះ តាមពិតទៅភាគីទាំងពីរបានមានការ តភ្ជាប់សេដ្ឋកិច្ចស្រាប់ហើយ។ ប៉ុន្តែនេះជាការចុះហត្ថលេខាតភ្ជាប់សេដ្ឋកិច្ចទ្វេភាគី ជាផ្លូវការ។ ការចុះហត្ថលេខានេះ មានកម្រិតប្រវត្តិសាស្ត្រខ្ពស់ជាង បង្កើតលក្ខណៈ ងាយស្រួលសម្រាប់រាល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ច។ ខ្ញុំជឿជាក់ថា នេះជាកត្តាសំខាន់ បើកចេញសមិទ្ធិផលសេដ្ឋកិច្ចធំធេងជាងរវាងប្រទេសទាំងពីរ នាពេលខាងមុខ”។
លើសពីពិធីការធម្មតា
លើសពីពិធីការធម្មតា មនោសញ្ជេតនាដ៏ស្មោះសរ ជាអ្វីៗដែលលោកអគ្គលេខា បក្សនិងគណៈប្រតិភូវៀតណាមទទួលបានក្នុងរយៈពេលស្នាក់នៅកម្ពុជា។ ស៊ំ សុផល និស្សិតមួយនាក់មកពីសាកលវិទ្យាល័យព្រះស៊ីហនុរាជ បានសំណេះ សំណាលថា៖
“ខ្ញុំត្រេកអរនិងមោទនៈដោយសារប្រទេសជាតិកសាងបានចំណងសាមគ្គីភាព ជាមួយវៀតណាម។ ចំណងមិត្តភាពនេះបានជួយឲ្យប្រទេសយើងទាំងពីរមានសន្តិ ភាព ស្ថិរភាពនិងមានការរីកចំរើនទៅមុខ។ ប្រទេសជិតខាងគប្បីពឹងផ្អែកលើគ្នាទើប ទទួលបានភាពចម្រុងចម្រើនជានិរន្តរភាព”។
ក្នុងរយៈពេលស្នាក់នៅកម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបើកសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពវៀតណាម-កម្ពុជានៅខេត្ត ព្រះសីហនុផងដែរ។ ដោយលទ្ធផលទទួលបានយ៉ាងល្អប្រសើរលើគ្រប់វិស័យនោះ ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានបើកចេញសម័យកាលថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពជានិច្ច៕
VOV