សញ្ញាសន្តិភាពនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -ស្ថានភាពនៅលើឧបទ្វីបកូរ៉េក្នុងប៉ុន្មានខែដើមឆ្នាំ២០១៨ បានបង្វិល១៨០ ដឺក្រេ បើប្រៀបនឹងភាពតានតឹងឡើងជណ្ដើរក្នុងអំឡុងឆ្នាំ២០១៧។ សញ្ញាវិជ្ជមានបានកើតមានឡើងជាបន្តបន្ទាប់ ហើយនាពេលថ្មីៗនេះគឺការដែលប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី៨ មីនា បានបញ្ជាក់ថា ខ្លួនត្រៀមជាស្រេចជួបមុខមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងជំនួបកំពូលជាលើកដំបូង។ រាល់បម្រែបម្រួលនេះគឺជាសញ្ញាវិជ្ជមានសំរាប់សន្តិភាពនៅឧបទ្វីបកូរ៉េ ប៉ុន្តែនៅមានការលំបាកសាកល្បងមិនតិចតួចសំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មសេចក្ដីថ្លែងការណ៍របស់ភាគីនានា។

ឆ្នាំ២០១៧ជាឆ្នាំពោរពេញទៅដោយភាពតានតឹងរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន ដោយវិលវល់គ្នានទីបញ្ចប់ “ការបាញ់សាកល្បងកាំជ្រួច - គំរាមកំហែងបំផុសសង្គ្រាម - រឹតបន្តឹងបទដាក់ទណ្ឌកម្ម”។ ដល់ឆ្នាំ ២០១៨ ក្នុងសារជូនពរឆ្នាំថ្មីសកល មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបង្ហាញសុឆន្ទៈចូលរួមកិច្ចសន្ទនាជាមួយសេអ៊ូល។ ហើយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានក្ដាប់ជាប់ឱកាសនេះ ដើម្បីកែលំអទំនាក់ទំនងអន្តរកូរ៉េ តាមនោះស្វែងរកវិធីដើរតួនាទីជាអ្នកសម្រុះសម្រួលរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន។

សញ្ញាសន្តិភាពនៅលើឧបទ្វីបកូរ៉េ - ảnh 1ផែនទីឧបទ្វីបកួរ៉េ

        បម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើល

        ក្រោយពីព្រឹត្តិការណ៍ដែលគណៈប្រតិភូជាន់ខ្ពស់ចំនួនពីររបស់កូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមពិធីបើកនិងពិធីបិទបញ្ចប់មហោស្រពកីឡារដូវរងារ PyeongChang ២០១៨នោះ ការដែលប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើងវិញ នាថ្ងៃទី៥ មីនា កន្លងទៅ បានក្លាយទៅជាជំហានលោតផ្លោះមួយ ដែលធ្វើឲ្យផ្លាស់ប្ដូរសភាពការណ៍។ កិច្ចព្រមព្រៀងមានទម្ងន់ធ្ងន់មួយ ត្រូវបានសម្រេច។ ចំណុចគួរឲ្យកត់សម្គាល់គឺជាការសន្យាស្ដីពីភាពផ្សះផ្សានិងសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាំចេញ។ នេះជាលើកដំបូង ដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ជួបសន្ទនាជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ហើយសម្ដែងឆន្ទៈដ៏រឹងមាំក្នុងការជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសរសេរទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការបង្រួបបង្រួមកូរ៉េទាំងពីរភាគ។ ក្រៅពីនោះ ព្យុងយ៉ាងបានសន្យាថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងអាវុធ

ធម្មតាផ្សេងៗទៀតដើម្បីវាយប្រហារទៅលើកូរ៉េខាងត្បូង។ ក្រៅពីនោះ ព្យុងយ៉ាងបានបង្ហាញការត្រៀមខ្លួនជាស្រេចជួបសន្ទនាដ៏ស្មោះត្រង់ជាមួយអាមេរិកស្ដីពីវិធានការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីប

កូរ៉េនិងស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីផងដែរ។ នេះជាការផ្លាស់

ប្ដូរទស្សនៈដ៏ច្បាស់លាស់របស់លោក Kim Jong-un ក្រោយពីព្យុង

យ៉ាងបានអះអាងជាច្រើនលើកច្រើនសាថា កម្មវិធីនុយក្លេអ៊ែរមិនអាច

ជាប្រធានបទនៃជំនួបចរចាណាមួយឡើយ។

        ទន្ទឹមនឹងនោះ ការដែលប្រធានាធិបតីអាមេរិកយល់ស្របជួប

សន្ទនាដោយផ្ទាល់ជាមួយលោក Kim Jong-un ត្រូវបានចាត់ទុកជា

របត់ធំមួយ។ នេះនឹងជាជំនួបដែលត្រូវបានទន្ទឹងរង់ចាំ សំដៅជំរុញ

សន្តិភាពនិងផ្សះផ្សាលើឧបទ្វីបកូរ៉េ។

        នៅមានការស្ទាក់ស្ទើរ

ទោះបីព័ត៌មានស្ដីពីការរីកចម្រើននៅលើឧបទ្វីបកូរ៉េត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្ដីប៉ុន្តែកូរ៉េខាងជើងនៅតែប្រុងប្រយ័ត្នក្នុងការបញ្ចេញព័ត៌មានស្ដីពីជំនួបកំពូលជាមួយកូរ៉េខាងត្បូងនិងអាមេរិក។ ភ័ស្តុតាងគឺសារព័ត៌មានជាផ្លូវការរបស់កូរ៉េខាងជើង មិនទាន់ផ្សព្វ

ផ្សាយអ្វីមួយស្ដីពីព្រឹត្តិការណ៍ខាងលើនៅឡើយ។

        លើសពីនេះទៅទៀត កាសែត Rodong Sinmun – ជាស្ថាប័ន

បញ្ចេញមតិរបស់បក្សការងារកូរ៉េខាងជើង បានចុះផ្សាយអត្ថបទ

សរសេរ ដែលសង្កត់ធ្ងន់ថា លទ្ធភាពកំញើញដោយនុយក្លេអ៊ែររបស់

កូរ៉េខាងជើងគឺប្រការចាំបាច់ដើម្បីស្វ័យការពារប្រឆាំងនឹងការគំរាម

កំហែងពីអាមេរិក ហើយបញ្ជាក់ថា នេះមិនមែនជាបញ្ហាដើម្បីលើក

យកទៅជជែកវែកញែកទេ។

        ក្រៅពីនោះ រដ្ឋអំណាចអាមេរិកបានសង្កត់ធ្ងន់ថា ប្រធានាធិបតី

លោក Donald Trump ត្រឹមតែចូលរួមជំនួបកំពូលអាមេរិក-កូរ៉េខាង

ជើង ក្នុងករណីដែលព្យុងយ៉ាងមានសកម្មភាពជាក់ស្ដែងឆ្ពោះទៅ

គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ហើយសមយុទ្ធរបស់កងទ័ព

អាមេរិកនៅជុំវិញឧបទ្វីបកូរ៉េនៅបន្តប្រព្រឹត្តទៅក្នុងដំណើរការនាំទៅ

ជំនួបចរចាខាងលើ។

        ជាទូទៅ អ្វីៗដែលកំពុងប្រព្រឹត្តទៅលើឧបទ្វីបកូរ៉េ ជាបម្រែ

បម្រួលវិជ្ជមានបើប្រៀបនឹងរយៈពេលប៉ុន្មានខែមុននោះ។ ប៉ុន្តែ ប្រវត្តិសាស្ត្រនៃការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្នុង

រយៈពេលច្រើនឆ្នាំកន្លងទៅបានសរឲ្យឃើញថា ដូចជាឆាប់ពេក ដើម្បី

សង្ឃឹមថា ភាពតានតឹងនៅឧបទ្វីបនេះនឹងត្រូវបានដោះស្រាយយ៉ាង

ឆាប់រហ័សនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ