សញ្ញាសម្គាល់ថ្មីនៅលើផ្លូរកសាងខ្សែបន្ទាត់ព្រំដែនគោកវៀតណាម- កម្ពុជាប្រកបដោយ សន្តិផាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍

(VOVWORLD) -វៀតណាម និងកម្ពុជាទើបនឹងបានចុះហត្ថលេខាជាផ្លូវការលើឯកសារច្បាប់ចំនួន ២ ដើម្បីដោះស្រាយបញ្ហាបោះបង្គោលព្រំដែន។ នេះត្រូវបានចាត់ទុក ជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ បង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីប្រទេសទាំងពីរឈានទៅការឯកភាពគ្នា ១០០% អំពីការងាខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយរួមចំណែកក្នុងការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
សញ្ញាសម្គាល់ថ្មីនៅលើផ្លូរកសាងខ្សែបន្ទាត់ព្រំដែនគោកវៀតណាម- កម្ពុជាប្រកបដោយ សន្តិផាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ - ảnh 1 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ (រូបថត៖ Chinhphu.vn)

វៀតណាម និងកម្ពុជាមានផ្លូវព្រំដែនរួម ដោយមានប្រវែងប្រមាណជាង ១២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាម និងខេត្តចំនួន ៩ របស់កម្ពុជា។ ក្នុងរយៈពេលជិតពាក់កណ្ដាលសតវត្សរ៍នេះ វៀតណាម និងកម្ពុជាបានអនុវត្តន៍ការចចារជាច្រើនលើក ចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ជាច្រើន ដើម្បីកត់ស្គាល់នូវសមិទ្ធិផលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេស
ទាំងពីរ។

ខិតខំប្រឹងប្រែង ដើម្បិខ្សែបន្ទាត់ព្រំដែន ស្ថិរភាព និងសន្តិភាព

ខ្សែបន្ទាត់ព្រំដែនគោកវៀតណាម- កម្ពុជា ត្រូវបានកំណត់ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ២០០៥។  ចាប់តាំងពីឆ្នាំ ២០០៦ ដោយអនុវត្តន៍សន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ នោះ ភាគីទាំងពីរបានប្ដេជ្ញាចិត្តអនុវត្តន៍ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ នាឆ្នាំ២០១៣ ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបំពេញបន្ថែមដើម្បីកំណត់ខ្សែ
បន្ទាប់ព្រំដែននៅលើដីជាក់ស្ដែង។ លទ្ធផលគឺ ដល់ចុងឆ្នាំ២០១៨ ភាគីទាំងពីរបានសម្រេចការងារខណ្ឌសីមា លើដីប្រវែង ១០៤៥ គីឡូម៉ែត្រ កសាងបង្គោលព្រំដែនជាង ២ ០០០ នៅលើដីជាក់ស្ដែងចំនួន ១៥០០ ទីតាំង សម្រេចបានប្រមាណ ៨៤ % នៃបរិមាណការងារខណ្ឌសីមា និង បោះបង្គោលព្រំដែននៅលើបន្ទាត់ខ្សែព្រំដែនទាំងមូល។

ចំពោះបរិមាណការងារចំនួន ១៦% នៅសល់នោះ វៀតណាម និងកម្ពុជាសុទ្ធតែបានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយទាំងស្រុង។ ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អះអាងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនកាលពីថ្ងៃទី ៥ ខែតុលាកន្លងទៅ៖

“ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តណែនាំ និងដាស់តឿន ដើម្បីសម្រេចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនលើគោកឲ្យបានឆាប់ៗ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក មនោសញ្ចេតនាប្រកបដោយមានការទទួលខុសត្រូវរវាងប្រទេសទាំងពីរ គោរពច្បាប់អន្តរជាតិ។ ដោយសារការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករបស់យើងមិនទាន់បានសម្រេចជាស្ថាពរនោះ បានជាការគ្រប់គ្រង ការរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខនៅតំបន់ព្រំដែនចាំបាច់ត្រូវផ្ដោតសំខាន់លើទិសដៅដូចជា៖ គ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន ដែលត្រូវបានចែងក្នុងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលសម្រេចបាន (ប្រមាណ ៨៤%) ; បន្តគ្រប់គ្រងតាមបទបញ្ញត្តិតាមប្រការទី ៥ មាត្រា ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ សម្រាប់តំបន់ដែលមិនទាន់សម្រេចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន (ប្រមាណ ១៦%)”។

សមិទ្ធិផលដ៏សំខាន់ៗ

ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងទៅ វៀតណាម និងកម្ពុជាបានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាព្រំដែន អនុវត្តន៍ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយនាំមកនូវសមិទ្ធិផលដ៏សំខាន់ៗ។ វៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែននាពេលកន្លងទៅគឺជាព្រឹត្តិការដ៏មហោឡារិកក្នុងទំនាក់ទំនងទ្វេភាគី ហើយជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យក្នុងដំណើរការដោះស្រាយព្រំដែនគោករវាងប្រទេសទាំងពីរ ក្រោយ រយៈពេលជាង ៣៦ ឆ្នាំ នៃការចរចា។ ព្រឹត្តិការណ៍នេះបានអះអាងនូវគោលដៅរួមរបស់ភាគីទាំងពីរគឺ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍ដូចគ្នា រួមចំណែកបង្កើនទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាប្រពៃណីដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា៖

ការដែលវៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើឯកសារច្បាប់ ទាំងពីរនេះ បានសរឲ្យ ឃើញថា បើមានសុឆន្ទៈ ការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ ជំនឿ ទុកចិត្ត និងការខិតខំប្រឹងប្រែងរួមនោះ បញ្ហាលំបាកដូចជាព្រំដែន និងដែនដី នៅតែអាចត្រូវបានដោះស្រាយជាឯកច្ឆន្ទ។ នេះក៏ត្រូវ បានចាត់ទុក ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដើម្បីភាគីទាំងពីរក្រឡេកមើល ដើម្បីបង្កើតកម្លាំងចលករក្នុងការដោះស្រាយបញ្ហាព្រំដែន និងដែនដីនាពេលខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ