សញ្ញាសម្គាល់ពិសេសក្នុងកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគី

(VOVWORLD) - នាថ្ងៃទី១ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី២៨ ខែ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ដំណើរទស្សនកិច្ចលើកនេះបានបន្សល់ទុកមកនូវ សញ្ញាសម្គាល់ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុន។ ទន្ទឹមនឹង នោះ តាមរយៈការចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ វៀតណាមក៏បានសរ អោយឃើញនូវស្មារតីសមាហរណកម្មដោយម្ចាស់ការ ក៏ដូចជាចូលរួមចំណែក ប្រកបដោយការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិនិងតំបន់នានាផងដែរ។
សញ្ញាសម្គាល់ពិសេសក្នុងកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគី - ảnh 1 ទិដ្ឋភាពនៅជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ chinhphu.vn)

  កម្លាំងចលករថ្មីចំពោះទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម សកម្មភាពទ្វេភាគីចំនួន២៥ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុន ដែលក្នុង នោះសំខាន់បំផុតគឺជំនួបចរចាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe កិច្ចប្រជុំពន្លឿនវិនិយោគដោយមានការចូលរួមរបស់សហគ្រាសចំនួន១២០០អង្គភាពនៃប្រទេសទាំងពីរ និងកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខ នានារបស់ជប៉ុន ជាដើម។ នៅបណ្ដាសកម្មភាពនេះ ភាគីទាំងពីរបានអះអាងលើ ការចាត់ទុកគ្នាជាដៃគូសំខាន់ក្នុងគោលនយោបាយតំបន់ ព្រមទាំងឯកភាពរក្សា ដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគីផងដែរ។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ វិស័យសេដ្ឋកិច្ច វិនិយោគនិងពលកម្មបន្តជា វិស័យសហប្រតិ បតិ្តការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តី ទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិ បតិ្តការចំនួន៦ ដែលក្នុងនោះមានអនុស្សរណៈយោគយល់គ្នាស្ដីពីការបញ្ជូននិង ទទួលពលករមានជំនាញពិសេសរបស់វៀតណាមទៅធ្វើការនៅជប៉ុន។ ភាគីទាំង ពីរក៏បានឯកភាពលើបែបបទអនុញ្ញាតអោយនាំចូលផ្លែគូលែនរបស់វៀតណាមទៅក្នុងទីផ្សារជប៉ុន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល កសិកម្មដោយបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាសហការយ៉ាងស្អិតរមួតដើម្បីអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង CPTPP និងបញ្ចប់ការចរចារលើកិច្ច ព្រមព្រៀង RCEP យ៉ាងឆាប់ៗ ផងដែរ។

        នៅកិច្ចប្រជុំពន្លឿនវិនិយោគចូលមកវៀតណាម បណ្ដាក្រសួង ស្ថាប័ននិង សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរគ្នានូវឯកសារសហប្រតិបត្តិការចំនួន៣២ក្នុងតម្លៃសរុបប្រមាណ៨ពាន់លាន ដុល្លាអាមេរិកក្នុងវិស័យជាច្រើនដូចជា ថាមពល ហិរញ្ញវត្ថុ សណ្ឋាគារ មណ្ឌលពាណិជ្ជកម្ម មណ្ឌលឧស្សាហកម្ម និង ទីក្រុងឆ្លាតវៃ ជាដើម។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្តកែលម្អបរិយាកាសអាជីវកម្មអោយបានសម ស្របនឹងទំនៀមទំលាប់និងការសន្យាអន្តរជាតិនានា ជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ និងការបង្កើតក្របខ័ណ្ឌសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជ កម្មធំៗ ដែលថ្មីៗបំផុតគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ជាមួយ EU តាមនោះបង្កើតឡើងឱកាសច្រើនថែមទៀតសម្រាប់ការទាក់ទាញទុនវិនិយោគដោយផ្ទាល់ក៏ដូចជាជំរុញវិស័យនាំចេញនាពេលខាងមុខ ផងដែរ។ លោកនាយក រដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំចាត់ទុកសហគមន៍សហគ្រាសជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រជួរមុខក្នុងដំណើរការអភិវឌ្ឍជាតិ។ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហានៅ សេសសល់ ដើម្បីធ្វើអោយបរិយាកាសវិនិយោគនៅវៀតណាមមាននវានុវត្តភាព និងកម្លាំងទាក់ទាញយ៉ាងពិតប្រាកដចំពោះវិនិយោគទូទាំងពិភពលោក ជាពិ សេសគឺវិនិយោគិនជប៉ុន”។

សញ្ញាសម្គាល់ពិសេសក្នុងកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគី - ảnh 2 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker និងគណៈប្រតិភូនៃភាគីទាំងពីរ (រូបថត៖ chinhphu.vn)

       ការរួមចំណែកដើម្បីផលប្រយោជន៍រួម

        ក្នុងនាមជាប្រទេសភ្ញៀវពិសេស វៀតណាមបានបញ្ចេញសម្លេងដែល តំណាងអោយបណ្ដាប្រទេសមានសេដ្ឋកិច្ចទើបលេចឡើង សំដៅរួមចំណែកទៅ ក្នុងជោគជ័យរួមនៃកិច្ចប្រជុំកំពូល G20។ នៅព្រឹត្តិការណ៍សំខាន់នេះ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំ G20 ផ្សេងៗ បានពិភាក្សាអំពីបញ្ហាសកលសំខាន់ជាច្រើន ជាពិសេសគឺលើកឡើងនូវគំនិតផ្ដួច ផ្ដើមដ៏មានអត្ថន័យជាក់ស្ដែង។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអោយដឹងថា៖

        “នៅកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ជប៉ុនស្ដីពីការជំរុញសេដ្ឋកិច្ចឌីជីថល ហើយ សំខាន់ជាងទៀតគឺ លោកនាយករដ្ឋមន្រ្តីបានផ្ដល់មតិកសាងមជ្ឈមណ្ឌលតភ្ជាប់ ទិន្នន័យទូទាំងពិភពលោក ព្រមទាំងស្នើអោយ G20 ជួយឧបត្ថម្ភដើម្បីធានា អោយទិន្នន័យនោះត្រូវបានចែករំលែករវាងបណ្ដាប្រទេសប្រកបដោយសុវត្ថិភាព។ ទីពីរគឺនៅសម័យប្រជុំអំពីការអភិវឌ្ឍដោយចីរភាពហើយទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ លោកនាយករដ្ឋមន្រ្តីបានសន្យាលើការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវ COP21 រួមជាមួយប្រទេសដទៃ ព្រមទាំងលើកឡើងគំនិតស្ដីពីការកសាងមជ្ឈ មណ្ឌលចែករំលែកទិន្នន័យស្ដីពីសមុទ្រនិងមហាសាគរ សំដៅឆ្ពោះទៅរកក្រប ខ័ណ្ឌសកលមួយស្ដីពីការរាំងស្កាត់សំរាមប៉្លាស្ទិកនៅសមុទ្រ។ រាល់គំនិតផ្ដួចផ្ដើម របស់វៀតណាមបានបង្ហាញនូវការរួមចំណែកប្រកបដោយការទទួលខុសត្រូវទៅក្នុងកិច្ចសហប្រតិបតិ្តការសកលដើម្បីទប់ទល់នឹងបញ្ហាបន្ទាប់នានាដែលកំពុង លេចឡើង”។

        អាចនិយាយបានថា ដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមកិច្ចប្រជុំ G20 របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតឡើង កម្លាំងចលករថ្មីដែលនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀត ណាម-ជប៉ុនបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ ព្រមទាំងសរ អោយឃើញនូវភាពម្ចាស់ការ ការទទួលខុសត្រូវរបស់វៀតណាមក្នុងការចូលរួម ដោះស្រាយបញ្ហាអន្តរជាតិនិងតំបន់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ