សញ្ញាសម្គាល់របស់សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក
BUI HANG -  
(VOV) /  
|
សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកចូលរួមក្រុមប្រឹក្សាជនជាតិភាគតិចរបស់រដ្ឋាភិបាល
នៃប្រទេសនេះ។ (radiovietnam.vn) |
VOV-សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក ជាសហគមន៍ជន
បរទេសមានបរិមាណច្រើនទី៣បន្ទាប់ពីជនអ៊ុយក្រែននិងស្លូវាគី។ នាបច្ចុប្បន្ន
មានជនវៀតណាមប្រមាណ៦៥ពាន់នាក់រស់នៅស្របច្បាប់នៅសាធារណៈរដ្ឋ
ឆែក ក្នុងចំណោមប្រជាជនប្រទេសម្ចាស់ផ្ទះជាង១០,២លាននាក់។ ជាមួយ
ស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក សហគមន៍ជនវៀតណាមកាន់តែជិតស្និទ្ធពី
មួយថ្ងៃទៅមួយថ្ងៃតាមរយៈបណ្ដាសកម្មភាពរបស់សមាគមជនវៀតណាមនៅ
សាធារណៈរដ្ឋឆែក។ ដោយត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩៩ សំដៅកសាងទំនាក់
ទំនងជួយឧបត្ថម្ភគ្នាសាមគ្គីភាពរវាងបណ្ដាសមាជិកសហគមន៍នៅសាធារណៈ
រដ្ឋឆែក សមាគមក៏បានដាក់គោលដៅអាទិភាពរក្សាអត្តសញ្ញាណវប្បធម៍ប្រជាជាតិ និងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម-ឆែក។ ក្រោយ
រយៈពេលជាង១០ឆ្នាំធ្វើសកម្មភាពដល់ឥឡូវនេះ សមាគមជនវៀតណាមនៅឆែក
បានមានសមាគមជាសមាជិកចំនួន២៦និងសាខាសមាគមចំនួន៤៤ នៅដំបន់ស្ទើរ
តែទាំងអស់លើទូទាំងប្រទេសឆែក។ ក្នុងប៉ុន្មានឆ្នាំកន្លងមក សមាគមបានរៀបចំសកម្មភាពមានប្រសិទ្ធភាពនិងជាក់ស្ដែងជាច្រើនចំពោះសហគមន៍ជនវៀតណាម
នៅសាធារណៈរដ្ឋឆែករួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីរវាង
ប្រទេសទាំងពីរ។ សមាគមបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកដាក់ពាក្យសុំររដ្ឋាភិបាលឆែកទទួលស្គាល់សហគមន៍ជនវៀត
ណាមជាជនជាតិភាគតិចនៅទីនេះសំដៅបង្កើតមូលដ្ឋានកត្តិយុតរឹងមាំសំរាប់
សហគមន៍ជនវៀតណាមរស់នៅស្របច្បាប់យូរអង្វែងនិងស្ថិរភាពបង្កើតសមភាព
ជាមួយបណ្ដាជនជាតិភាគតិចផ្សេងៗនៅឆែក។ ការទទួលស្គាល់នេះនឹងបង្កើតឱកាសជាច្រើនដើម្បីសហគមន៍ជនវៀតណាមនៅឆែក ធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅចូលជីវភាពរស់នៅសេដ្ឋកិច្ចសង្គមនៃប្រទេសម្ចាស់ផ្ទះ។
តាមច្បាប់របស់សាធារណះរដ្ឋឆែក ជនជាតិភាគតិចជាសហគមន៍បណ្ដា ពលរដ្ឋឆែករស់នៅលើដែនដីរបស់សាធារណះរដ្ឋឆែកនាបច្ចុប្បន្ន។ ចំណុចខុស
ពីសហគមន៍ផ្សេងៗទៀត នោះគឺប្រភពជាតិសាសន៍ ភាសា វប្បធម៌ដើម្បីការពារ
សិទ្ធិផលប្រយោជន៍របស់សហគមន៍ដែលត្រូវបានបង្កើតឡើងដោយប្រវត្តិសាស្ត្រ។
សហគមន៍ជនវៀតណាមបំពេញបានគ្រប់លក្ខណះនេះ។ ទន្ទឹមនឹងនោះ
សហគមន៍ជនវៀតណាមនៅឆែក នៅជាស្ពានរឹតបណ្តឹងទំនាក់ទំនងរវាងប្រជាជន
នៃប្រទេសទាំងពីរ រួមចំណែកបើកទូលាយទំនាក់ទំនងការទូត ក៏ដូចជា ពាណិជ្ជកម្ម
ទ្វេភាគីរវាងវៀតណាមនិងឆែក។
ជាមួយការដែលមានដំណាងជាផ្លូវការនៅក្រុមប្រឹក្សាររដ្ឋាភិបាល អំពីជាតិ
សាសន៍ ជនជាតិភាគតិចនៅ សាធារណះរដ្ឋឆែក សហគមន៍វៀតណាមនៅ សាធារណះរដ្ឋឆែក នឹងមានសិទ្ធិចុះហត្ថលេខាលើបណ្ដាឯកសាររបស់រដ្ឋាភិបាលតំបន់ ជាភាសារបស់ខ្លួន សិទ្ធិបានជូនដំណឹងអំពីបណ្ដាការបោះឆ្នោតជាភាសារបស់ខ្លួន …។ល។ ទន្ទឹមនឹងនោះ សហគមន៍ជនវៀតណាម នៅទីនេះ នឹងមានលក្ខណះ និងត្រូវបានបានជួយឧបត្ថម្ភអំពីថវិការដ្ឋាភិបាល
ដើម្បីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ប្រពៃណី និងពិសេសគឺភាសារបស់ខ្លួន។ នៅតំបន់
ផ្សេងៗមានជនវៀតណាមជាច្រើននាក់រស់នៅកុមារនឹងបានសិក្សារដោយភាសា
វៀតណាម។ តាមសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្សនៃ សាធារណះរដ្ឋឆែក Monika
Simukova បានអោយដឹងថា÷ ដំណាងរបស់សហគមន៍ជនវៀតណាមនៅក្នុងក្រុមប្រឹក្សាររដ្ឋាភិបាលចំពោះបញ្ហាជាតិសាសន៍ នៅមានសិទ្ធិពិគ្រោះយោបល់ចំពោះរដ្ឋាភិបាលឆែក ក្នុងបញ្ហានានាដែលទាក់ទិនដល់ជនជាតិរបស់ខ្លួន។
ព្រឹត្តិការណ៍សហគមន៍ជនវៀតណាមមានសម្លេងជាផ្លូវការនៅក្នុងក្រុមប្រឹក្សា
ជនជាតិរបស់រដ្ឋាភិបាល សាធារណះរដ្ឋឆែក បានអះអាងនូវតួនាទី ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្មរបស់ជនវៀតណាម ក្នុងការអភិវឌ្ឍន៍នៅប្រទេសជាច្រើនលើ
ពិភពលោក។ ការទទួលស្គាល់នេះ ក៏គឺជាកិត្តយសរបស់ជនវៀតណាមនៅលើទូទាំង
ពិភពលោក បានសរអោយឃើញថា÷សហគមន៍ជនវៀតណាមនៅក្នុងឬក្រៅប្រទេស
ជានិច្ចកាលបង្ហាញស្មារតីធ្វើសមាហរណកម្ម ដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី។
ទន្ទឹមនឹងនោះ ជនវៀតណាមនៅឯបរទេស ជានិច្ចកាលខំប្រឹងប្រែងឈានទៅមុខ
ដើម្បីកសាងជីវភាពរស់នៅកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ៕
BUI HANG
-VOV