សញ្ញាសួរក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មរបស់បារាំង
HONG VAN -  
(VOVworld)-ជិតមួយឆ្នាំ បន្ទាប់ពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នាខែ វិច្ឆកា
ឆ្នាំ ២០១៥ បណ្តាលឲ្យមនុស្ស១៣០នាក់ស្លាប់មក នាថ្ងៃទី១៤កក្កដានេះ ពិភព
លោកត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការវាយប្រហារដោយចតនាតម្រង់ទៅ
លើហ្វូងមនុស្សដែលកំពុងទស្សនាការបាញ់កាំជ្រួចផ្កាអំណរសាទរបុណ្យជាតិ
បារាំងនៅទីក្រុង Nice។ រឿងហេតុនេះមិនត្រឹមតែចុះបញ្ជីបន្ថែមនូវការវាយប្រហារ
ភេរវកម្មនៅបារាំងពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបង្ហាញ
ឲ្យឃើញនូវច្រកប្រហោងសន្តិ សុខរបស់បារាំងនិងគូសសញ្ញាសួរមួយអំពីប្រ
សិទ្ធិភាពប្រឆាំងភេរវកម្មរបស់បារាំងនាពេលកន្លងទៅទៀតផង។
|
ទិដ្ឋភាពនៅកន្លែងកើតហេតុ |
ការវាយប្រហារដោយរថយន្តធុនធំបើកបុករះ ចំទៅនឹងទិវាបុណ្យជាតិបារាំង
បណ្ដាលឲ្យមនុស្សស្លាប់និងរបួសរហូតដល់ជាង១០០នាក់ហើយតាមការស្ថិតិ
ដំបូងគឺយ៉ាងហោចណាស់មនុស្ស៨០នាក់ត្រូវស្លាប់។ លើរថយន្តនេះ កម្លាំងសន្តិ
សុខរកឃើញលិខិតស្នាមមួយចំនួនរបស់ពលរដ្ឋបារាំងដើមកំណើត Tunisia។
ការវាយប្រហារកើតមានឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីបារាំងបានប្រកាស
ថាខ្លួននឹងមិនដាក់ភាពប្រកាសអាសន្នបន្តទៀតទេ ចាប់តាំងពីពេលមានការវាយប្រ
ហារភេរវកម្មកាលពីខែវិច្ឆិកាមក ហើយនឹងបញ្ចប់វាត្រឹមថ្ងៃទី២៦ខែកក្កដាខាងមុខ ។
មិនសូវមានដំណោះស្រាយច្រើនក្នុងការធានាសន្តិសុខទេ
បន្ទាប់ពីរឿងហេតុនេះកើតមានឡើងមក ប្រទេសបារាំងបានដាក់រដ្ឋក្នុងភាព
“ប្រកាសអាសន្នត្រូវការវាយប្រហារ”ក្នុងកម្រិតខ្ពស់បំផុត។ ក្នុងពេលជាមួយគ្នា
នោះ ថ្លែងមតិលើទូរទស្សន៍ជាតិបន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់រដ្ឋាភិបាលមក ប្រធា
នាធិបតីបារាំង លោក Francois Hollande បានអះអាងថា ការវាយប្រហារ យ៉ាងភិត
ភ័យនាយប់ថ្ងៃទី១៤កក្កដានៅក្រុង Nice ភាគខាងត្បូងប្រទេសបារាំង ច្បាស់
លាស់ជាការវាយប្រហារភេរវកម្មដែរ។ លោករូបនេះបានសង្កត់ធ្ងន់ថា នឹង អូស
បន្លាយស្ថានភាពប្រកាសអាសន្នលើទូទាំងប្រទេសបារាំងបន្ថែម៣ខែទៀត។ ថ្វី
បើកងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅមិនទាន់ប្រកាសទទួលខុសត្រូវចំ
ពោះការវាយប្រហារពោលខាងលើក្តី ក៏លោកប្រធានាធិបតីបារាំង Francois
Hollande បានសន្យាថា ប្រទេសបារាំងនឹងបង្កើនការចូលរួមប្រយុទ្ធប្រឆាំងនឹង
ពួក IS នៅអ៊ីរ៉ាក់និងស៊ីរីឲ្យបានដាច់ខាត។
|
សន្តិសុខត្រូវបានរឹតបន្តឹងបន្ទាប់ពីការវាយប្រហារភេរវកម្មនាថ្ងៃទី១៤កក្កដា |
វិធានការសន្តិសុខជាច្រើនទើបនឹងបានមជ្ឈដ្ឋានមន្ត្រីបារាំងនាំចេញនោះ
ហាក់ដូចជាគ្មានចំណុចថ្មីប៉ុន្មានឡើយ ខណៈពេលដែល ការធានាសន្តិសុខជា
និច្ចកាលជាបញ្ហាដែលត្រូវបានបារាំងផ្តោតការយកចិត្តទុកដាក់ជាពិសេស។
បន្ទាប់ពីការវាយប្រហារភេរវកម្មនាខែវិច្ឆិកាឆ្នាំ២០១៥មក បារាំងក៏បានធ្វើវិសោ
ធនកម្មរដ្ឋធម្មនុញ្ញដើម្បីអាចអូសបន្លាយពេលវេលាប្រកាសអាសន្នជាតិឡើង
ដល់ ៣ខែ ធៀបទៅនឹងច្បាប់ចាស់គឺមានតែ១២ថ្ងៃតែប៉ុណ្ណោះ។ ស្តីពីគោល
នយោបាយកិច្ចការបរទេស បារាំងបានបង្កើនរាល់ការវាយប្រហារនៅស៊ីរី ជា
កន្លែង ដែលពួកភេរវករត្រៀមរៀបចំផែនការអនុវត្តរាល់ការវាយប្រហារដោយ
គ្រាប់បែក អត្តឃាតនៅក្រុងប៉ារីសនាថ្ងៃទី១៣វិច្ឆិកាមុននេះ។ លោក Hollande
ក៏បានអំពាវ នាវឲ្យប្រទេសអឺរ៉ុបនានាគប្បីរូមសហការជាមួយបារាំងដើម្បីលប់
បំបាត់ចោល គ្រោះអាសន្នភេរវកម្ម។
មូលហេតុនៃការវាយប្រហារ
ហេតុអ្វីមានតែបារាំងដែលជាគោលដៅនៃការវាយប្រហារដោយចតនានា
ពេលថ្មីៗនេះតែប៉ុណ្ណោះ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកដា មូលហេតុគឺដោយ
សារបារាំងជានិច្ចកាលត្រូវបានចាត់ទុកជាប្រទេស “មានតួនាទីសំខាន់”ក្នុងការ
ដោះស្រាយ “ចំណុចក្តៅ” នៅបណ្តាប្រទេសអាហ្វ្រិក ដែលជាតំបន់មួយមានជន
កាន់សាសនាអ៊ីស្លាមច្រើនបំផុតនោះ។ មិនត្រឹមតែប៉ុណ្នោះ តាំងពីឆ្នាំ២០១៤មក
បារាំងជាសមាជិកសកម្មក្នុងសម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងពួកឧទ្ទាម IS ហើយក៏ជា
ប្រទេសដំបូងចូលរួមអនុវត្តយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើ IS
ផងដែរ។ ម្យ៉ាងវិញទៀត នៅបារាំងមានជនអ៊ីស្លាមជ្រុលនិយមរស់នៅច្រើន ។
ហើយការលំបាកអំពីសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំថ្មីៗនេះធ្វើឲ្យយុវជនអ៊ីស្លាមមួយចំនួន
ពិបាកសម្របខ្លួនជាមួយជីវភាពរស់នៅកាន់តែងាយរងការទាញអូសចូលរួម
សកម្មភាពជ្រុលនិយម។
ជាច្បាស់លាស់ថា មិនអើពើទៅនឹងការខំប្រឹងប្រែងរបស់កម្លាំងសន្តិសុខ
បារាំង ការវាយប្រហារដោយចតនានាថ្ងៃទី១៤កក្កដានេះជាថ្មីម្តងទៀតធ្វើឲ្យ
ក្រើកពេញប្រទេសបារាំងនិងទាំងពិភពលោកទៀតផង។ ប្រការនេះទាមទារឲ្យ
បារាំងនិយាយដោយឡែកនិងប្រទេសដទៃនិយាយរួម ត្រូវស្វែងរកវិធានការដោះ
ស្រាយទៅដល់ឬសគល់នូវមូលហេតុបណ្តាលឡើង ការវាយប្រហារ ប្រសិន
បើចង់រាំងស្កាត់គ្រោះអាសន្នការវាយប្រហារជាបន្ត៕
HONG VAN