ស្ដួចស្ដើងកិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈឹមបូព៌ា។
HONG VAN -  
(VOV) /  
|
ប៉ះទង្កិចយ៉ាងសារហាវនៅដំបន់ដី Gaza ដែលធ្វើឲ្យប្រជាជនជិត២០០នាក់ត្រូវស្លាប់ក្នុងសប្ដាហ៍កន្លងទៅ |
VOVworld-បទបញ្ជាឈប់បាញ់ត្រូវបានរដ្ឋាភិបាលអេហ្សីប ជាប្រទេសអ្នកអាជ្ញាកណ្ដាលសម្រុះសម្រួលប្រកាសនៅសន្និសីទកាសែតជាមួយរដ្ឋមន្ត្រី
ការបរទេសអាមេរិកលោកស្រី Hillary Clinton នៅរដ្ឋធានីគែនាថ្ងៃទី២១វិច្ឆិកា។
មុននោះ សេចក្តីប្រកាសពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏ឲ្យដឹងថា
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឯកភាពជាមួយមតិឈប់បាញ់
របស់អេហ្សីបសំដៅបញ្ឈប់អំពើហឹង្សាបង្ហូឈាមក្នុងរយៈពេលមួយសប្ដាហ៍
កន្លងទៅនៅក្នុងនិងជំវិញដំបន់ដី Gaza។ ភាគីចលនាឥស្លាម Hamas ក៏ប្រកាស
បញ្ជាក់ការដែលភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងពោលខាងលើដែរ។ តាមកិច្ចព្រមព្រៀងឈប់បាញ់ថ្មីនេះ អ៊ីស្រាអែលនឹងបញ្ឈប់បណ្ដាការវាយ
ប្រហារទៅលើដំបន់ Gaza ទាំងស្រុងនិងភាគីប៉ាឡេស្ទីននឹងបញ្ឈប់គ្រប់
សកម្មភាពប្រឆាំងអ៊ីស្រាអែលរួមមានការបាញ់កាំជ្រួចនិងវាយប្រហារនៅ
តាមដំបន់ព្រំដែន។
ការដែលរដ្ឋហ្សីបយល់ព្រមឈប់បាញ់ចំពេលដែលយុទ្ធនាការសសរស្នូល
ការពារជាតិរបស់អ៊ីស្រាអែលកំពុងមានលទ្ធភាពក្លាយទៅជាការឈ្លានពានក្នុង
ទ្រង់ទ្រាយធំមួយនៅដំបន់ Gaza គឺមានមូលហេតុជាច្រើន។ ក្នុងនោះប្រការគួរ
ឲ្យយកចិត្តទុកដាក់គឺបើតាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រសិនបើយុទ្ធនាការយោធាអូសបន្លាយយូនឹងជះឥទ្ធិពលទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benyamin
Netayahu ក្នុងពេលដែលការបោះឆ្នោតរដ្ឋសភាកំពុងជិតមកដល់។ ស្ដីពីភាគី
ចលនាឥស្លាម Hamas គេក៏មិនទទួលបានផលប្រយោជន៍ប្រសិនបើការប៉ះទង្កិច
អូសបន្លាយយូរ។ ក្រៅពីការដែលផ្ទៃក្នុងចលនាកំពុងមានការខ្វែងគំនិតក្នុងការ
ជ្រើសរើសអ្នកដឹកនាំថ្មីនោះ នៅដំបន់ Gaza Hamas ក៏ប្រឈមមុខនឹងការប្រគួត
ប្រជែងយ៉ាងខ្លាំងក្លារបស់អង្គការផ្សេងៗទៀតផង។
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ចាត់ទុកការទទួលបានបទបញ្ជាឈប់បាញ់គឺជាប្រការចាំបាច់នៅដំបន់ Gaza ចំពោះប្រជាជន Gaza |
ទោះបីកិច្ចព្រមព្រៀងឈប់បាញ់ទទួលបានអមជាមួយសេចក្តីជូនពរទាំង
នោះក្តី សហគមន៍អន្តរជាតិនៅតែព្រួយបារម្មណ៍អំពីចរិតលក្ខណៈចីរភាព
របស់វា ពីព្រោះប្រវត្តិសាស្ត្របណ្ដាការប៉ះទង្កិចនៅដំបន់ Gaza មិនតិចដងទេ
ដែលរដ្ឋាភិបាលអ៊ីស្រាអែលនិងចលនា Hamas ទទួលបានកិច្ចព្រមព្រៀង
ឈប់បាញ់ប៉ុន្តែត្រូវបំផ្លាញ់ទៅវិញមិនយូរប៉ុន្មាន។ អគ្គលេខាធិការអង្គការ
សហប្រជាជាតិ Ban Ki Moon ចាត់ទុកការទទួលបានបទបញ្ជាឈប់បាញ់
គឺជាប្រការចាំបាច់នៅដំបន់ Gaza ចំពោះប្រជាជន Gaza ទន្ទឹមនឹងនោះ
លោកក៏អំពាវនាវបណ្ដាភាគីអត់ធ្មត់គោរពនិងជឿជាក់គ្នាដើម្បីរក្សាបទ
បញ្ជាឈប់បាញ់នេះ។ រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានឲ្យ
ដឹងថា អាមេរិកសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ស្វាគមកិច្ចព្រមព្រៀង
ឈប់បាញ់។ លោកស្រី Hilary ក៏មិនភ្លេចការអះអាងក្នុងរយៈពេលប៉ុន្មាន
ថ្ងៃខាងមុខ អាមេរិកនិងបណ្ដាដៃគូរនៅដំបន់នឹងពង្រឹងដំណើរការនេះ
និងកែលំអរលក្ខណៈជីវភាពរស់នៅសំរាប់ប្រជាជននៅដំបន់ Gaza ក៏ដូចជា
ធានាសន្តិសុខសំរាប់អ៊ីស្រាអែលផងដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប
Mohamed Kamel Amr បានអំពាវនាវភាគីនានារួមជាមួយអ្នកឃ្លាំមើលអនុវត្ត
រាល់មាត្រានៃកិច្ចព្រមព្រៀងក៏ដូចជាការសន្យារបស់ភាគីទាក់ទិននានា។ រួមជាមួយសេចក្ដីជូនពរ សហគមន៍អន្តរជាតិនៅអំពាវនាវភាគីទាំងពីរអនុវត្ត
យ៉ាងមឹងមាត់បទឈប់បាញ់ ពីព្រោះគេយល់ដឹងយ៉ាងច្បាស់អំពីធាតុពិតនៃ
ទំនាក់ទំនងរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងចលនាឥស្លាម Hamas។
|
សន្តិភាពនៅ Gaza នៅតែស្តូចស្ដើងដ៏ដែល |
ការដែលរដ្ឋហ្សីបនិងចលនាឥស្លាមHamas ទទួលបានកិច្ចព្រមព្រៀង
ឈប់បាញ់នេះ គឺជាសញ្ញាគួរអោយសប្បាយរីករាយចំពោះ សន្តិភាពក្នុងតំបន់
ប៉ុន្តែការរក្សារកិច្ចព្រមព្រៀងនេះគឺជាបញ្ហាផ្សេង។ មើលទៅសន្តិភាពនៅទីនេះនៅតែស្តូចស្ដើងដ៏ដែល៕
HONG VAN
-VOV