សេដ្ឋកិច្ចឌីជីថល - គំនាស់នៃរលកវិនិយោគថ្មី

(VOVWORLD) -  ជំងឺរាតត្បាត Covid-19 បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានតាំងពីមុនមកលើទ្រង់ទ្រាយពិភពលោក។ វៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយឥឡូវនេះ បាននិងកំពុងស្តារសកម្មភាពឡើងវិញក្នុងស្ថានភាពធម្មតាថ្មី។ គួរកត់សម្គាល់ ថា នៅពេលមានឱកាសក្លាយជាទិសដៅឈានមុខគេនៃរលកវិនិយោគ ក្រោមនិន្នាការនៃចលនាបំលាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលត្រូវរងការកាត់ផ្តាច់ នៅពេលជំងឺរាតត្បាត Covid-19 រីករាលដាល ហើយវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងបំណងចាប់យករលកវិនិយោគថ្មីៗ។

សេដ្ឋកិច្ចឌីជីថល - គំនាស់នៃរលកវិនិយោគថ្មី - ảnh 1

ខ្សែរដំឡើងរថយន្តទេសចរណ៍នៅរោងចក្រ THACO (នៃតំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai នៃស្រុក Nui Thanh ខេត្ត Quang Nam (រូបថតៈ TTXVN)

បច្ចុប្បន្ននេះ ប្រទេសនិងតំបន់ដែនដីជាច្រើនក៏ដូចជា សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក ដូចជា Apple, Samsung, LG, TIBCO Software, Daikin, Microsoft  កំពុងជំរុញការវិនិយោគនិងពង្រីករោងចក្រនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ជំនាញការស្រាវជ្រាវបាននិយាយថា វៀតណាមមានឱកាសចូលរួមក្រុម “ប្រទេសគ្រាប់ពេជ្រចំនួន៤”  រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌា ដោយគោលដៅរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញក្រោយជំងឺរាតត្បាត Covid-19។ ក្នុងពេលជាមួយគ្នានោះ ការដែលសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នឹងពិភាក្សាគ្នាដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) នឹងបើកចេញឱកាសកាន់តែធំធេងសម្រាប់វៀតណាម ដើម្បីទទួលបានរលកវិនិយោគពីបរទេសនាពេលខាងមុខ។

នាពេលបច្ចុប្បន្ន ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនិងសេដ្ឋកិច្ចឌីជីថល ត្រូវបាន ចាត់ទុកថាជាកត្តាស្នូលសម្រាប់វៀតណាមដើម្បីចាប់យករលកវិនិយោគដ៏គួរឱ្យទាក់ទាញនេះ។ ការលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ឌីជីថលនឹងបង្កើតមូលដ្ឋាននិងគុណសម្បត្តិយ៉ាងច្រើនក្នុងការទាក់ទាញការវិនិយោគបរទេស ជាពិសេស លើវិស័យបច្ចេកវិទ្យាតែម្តង។ សេដ្ឋកិច្ចឌីជីថលបានបង្កើតបរិយាកាសសម្រាប់អាជីវកម្មបង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការនិងការអន្តរកម្ម ក្នុងផលិតកម្មអាជីវកម្ម ការប្រើប្រាស់និងនាំចេញ ដែលទាំងអស់នេះ ប្រាកដជានឹងនាំវៀតណាមក្លាយជាកត្តាស្នូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាពុំខាន។

ក្នុងកាយវិការមួយសម្រាប់ទទួលយកឱកាសនោះ នៅខែកញ្ញាឆ្នាំ ២០១៩ ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីសម្រេចចិត្តលេខ ៥២ / NQ-TW ស្តីពីគោល ការណ៍ណែនាំនិងគោលនយោបាយមួយចំនួន ដើម្បីចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ ក្នុងគោលបំណង បង្ហាញនូវការប្តេជ្ញាចិត្តនយោបាយរបស់បក្សកុម្មុយនីស្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជី ថលនៅវៀតណាម។ គោលការណ៍ណែនាំដ៏ធំធេងនេះរបស់បក្ស បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ក្រសួងស្ថាប័ននានា ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនិងបច្ចេកទេសចំពោះមុខឱកាសទទួលបាន រលកវិនិយោគថ្មី។

នាពេលកន្លងមក វៀតណាមបានអនុវត្តវិធានការជាច្រើន ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ទីក្រុងហូជីមិញក្នុងនាមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចឈានមុខគេនៃប្រទេសទាំង មូល បានបង្ហើយយ៉ាងប្រញាប់ប្រញាល់នូវគម្រោងការអភិវឌ្ឍទីក្រុងច្នៃប្រឌិត នៅភាគខាងកើតនៃទីក្រុង ក៏ដូចជា បង្ហើយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសម្រាប់វិនិយោគិនបរទេសផងដែរ។ ជាមួយគ្នានេះ ខេត្ត Binh Duong ក៏កំពុងអនុវត្តន៍ជាបន្ទាន់នូវការអភិវឌ្ឍន៍គម្រោងការ “ទីក្រុងឆ្លាត” ដែលភ្ជាប់ជាមួយតំបន់បច្ចេកវិទ្យាខ្ពស់និងតំបន់ឯកទេសដើម្បីបម្រើដល់វិនិយោគិនអំពីបច្ចេកវិទ្យា សំដៅជំនួសឧស្សាហកម្មបែបប្រពៃណីដូចវាយនភ័ណ្ឌ និងផ្នែកច្នៃប្រឌិតមួយចំនួន។ រួមជាមួយនោះ ក្រសួងនិងស្ថាប័ននានាបានបង្កើនការអនុវត្តដំណោះស្រាយ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អ៊ិនធឺរណែត កសាងមូលដ្ឋានទិន្នន័យជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយផ្លាស់ប្តូរផលិតកម្មដែលបានផ្សាភ្ជាប់ជាមួយអ៊ិនធឺរណែតជាដើម។

រលកវិនិយោគថ្មី ក្រោយការរីករាលដាលនៃ Covid-19 គឺជាពេលវេលានិងជាឱកាសដ៏ល្អសម្រាប់វៀតណាម។ ហេតុដូច្នេះ ការជំរុញការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត លេខ ៥២ / NQ-TW របស់ការិយាល័យនយោបាយ ក្នុងនោះផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលមានលក្ខណៈតភ្ជាប់ខ្ពស់ ក្នុងគោលបំណង លុបបំបាត់ឧបសគ្គក្នុងការបំពេញបែបបទរដ្ឋបាល និងការដោះស្រាយបញ្ហាជំពាក់ជំពិនជួយអង្គភាពអាជីវកម្ម តាមរយៈបច្ចេកវិទ្យាឌីជីថលគឺចាំបាច់ នៅក្នុងបរិបទបច្ចុប្បន្នជាយថាហេតុ។ គោលនយោបាយបន្ទាន់ដើម្បីជួយឧបត្ថម្ភនិងបង្កើតបរិយាកាសសម្រាប់វិនិយោគិនអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងផលិត កម្មអាជីវកម្ម នឹងមិនធ្វើឲ្យខកខានឱកាសពីរលកវិនិយោគថ្មី ជាពិសេស បង្កើតគំនាស់សម្រាប់ជំរុញការអភិវឌ្ឍនសេដ្ឋកិច្ច ក៏ដូចជាបង្កើតទំនុកចិត្ត អំពីប្រទេសវៀតណាមសុខសាន្តត្រានមួយ សម្រាប់វិនិយោគិនក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ