សេដ្ឋកិច្ចពិភពលោកងើបឡើងវិញលឿនជាងការព្យាករណ៍

(VOVWORLD) - ទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះដោយអង្គការសេដ្ឋកិច្ច និងហិរញ្ញ វត្ថុសកលដ៏ធំៗជាច្រើន បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញលឿន ជាងការព្យាករណ៍ ដោយសារសន្ទុះកំណើននៃខឿនសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋ អាមេរិក ចិន និងភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីអឺរ៉ុប។

សេដ្ឋកិច្ចពិភពលោកងើបឡើងវិញលឿនជាងការព្យាករណ៍ - ảnh 1កំពង់ផែ Busan នៅប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ Yonhap/VNA)

កាលពីថ្ងៃទី ២៥ ខែឧសភា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ - G៧ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា សេដ្ឋកិច្ចពិភព លោកកំពុងបង្ហាញពីសមត្ថភាពងើបឡើងវិញខ្ពស់ជាងការរំពឹងទុកក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើន។

ការងើបឡើងវិញគួរឱ្យចាប់អារម្មណ៍

ការអត្ថាធិប្បាយរបស់ G៧ គឺស្របទៅនឹងការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមរបស់អង្គការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិជាច្រើននៅពេលកន្លងមក អំពីល្បឿន ងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ មុននោះ នៅក្នុងរបាយការណ៍យថាទស្សន៍ សេដ្ឋកិច្ចដែលបានចេញផ្សាយនាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) ឬអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សុទ្ធតែ បានបង្កើនការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។ ជាពិសេស នៅក្នុងរបាយការណ៍កាលពីថ្ងៃទី ១៦ ខែឧសភា នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និង សង្គមកិច្ចរបស់អង្គការសហប្រជាជាតិ (DESA) បាននិយាយថា ខឿនសេដ្ឋកិច្ចធំៗ និង កំពុងរីកចម្រើនមួយចំនួន ទទួលបានកំណើណដ៏ល្អជាងការរំពឹងទុកក្នុងប៉ុន្មានខែកន្លង មកនេះ ដែលបង្កើតសន្ទុះសម្រាប់សេដ្ឋកិច្ចពិភពលោក រួចចេញពីហានិភ័យនៃការ ធ្លាក់ចុះព្រមទាំងការបង្កើនការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះដល់ ២,៧% ពោលគឺ ០,៣% ខ្ពស់ជាងការព្យាករណ៍របស់ DESA នៅក្នុងខែមករា កន្លងទៅ។

សេដ្ឋកិច្ចពិភពលោកងើបឡើងវិញលឿនជាងការព្យាករណ៍ - ảnh 2លោកស្រី Kristallina Georgieva នាយិកាប្រតិបត្តិ IMF។ (រូបថត៖ AFP/VNA)

សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកគឺ សហរដ្ឋអាមេរិកនោះ DESA ព្យាករណ៍ថា អាមេរិកអាចនឹងទទួលបានកំណើន ២,៣% នៅឆ្នាំនេះ។ ជាពិសេស សេដ្ឋកិច្ចធំទីពីរលើពិភពលោកគឺប្រទេសចិនបានងើបឡើងវិញលឿនជាង ការព្យាករណ៍ដែរ។ DESA ព្យាករណ៍ថា ប្រទេសចិននឹងមានកំណើន ៤,៨% នៅឆ្នាំ នេះ ពោលគឺ ០,១% ខ្ពស់ជាងការព្យាករណ៍នៅដើមឆ្នាំ។ នៅថ្ងៃទី ២៩ ខែឧសភា IMF ក៏បាន កែសម្រួលការព្យាករណ៍អំពីកំណើនរបស់ប្រទេសចិននៅឆ្នាំនេះដោយឡើង ដល់ ៥% ពោលគឺ ០,៤% ខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ IMF។ លោកស្រី Kristallina Georgieva នាយិកាប្រតិបត្តិ IMF បានធ្វើអត្ថាធិប្បាយថា៖

"សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពរឹងមាំគួរឱ្យកត់សម្គាល់ ទោះបីជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិ COVID-១៩ ជម្លោះនៅអ៊ុយក្រែន និងការកើន ឡើងនៃអតិផរណាដែលនាំឱ្យមានការបង្កើនអត្រាការប្រាក់។ យើងកំពុងមើលឃើញ ថា សមិទ្ធិផលសេដ្ឋកិច្ចមានភាពប្រសើរឡើងជាងការរំពឹងទុកកាលពីឆ្នាំមុន"។

យោងតាម IMF ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលប្រសើរជាង ការរំពឹងទុក ក៏ត្រូវបានបង្ហាញតាមរយៈការពិតដែលថា សូម្បីតែសេដ្ឋកិច្ចធំៗនៅអឺរ៉ុប ដែលប្រឈមមុខនឹងការលំបាកជាច្រើនក្នុងរយៈពេលកន្លងមក ក៏កំពុងចាប់ផ្តើម បង្ហាញសញ្ញាដ៏វិជ្ជមានផងដែរ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភានៅទីក្រុងប៊ែកឡាំង (ប្រទេសអាល្លឺម៉ង់) IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងកើនឡើងក្នុងចន្លោះពី ១ ដល់ ១,៥% ក្នុងដំណាក់កាល ២០២៥-២០២៦ ដែលជាកំណើនគួរឱ្យកត់សម្គាល់បើធៀបនឹងបច្ចុប្បន្ន។ នេះគឺជាការវាយតម្លៃ វិជ្ជមានដ៏កម្រអំពីសេដ្ឋកិច្ចអាល្លឺម៉ង់ក្នុងរយៈពេលកន្លងមក ដោយសារសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុបនេះ មានកំណើនអវិជ្ជមានកាលពីឆ្នាំមុន ហើយត្រូវបានគេព្យាករណ៍ថា នឹង កើនឡើងត្រឹមតែ ០,២% នៅឆ្នាំនេះប៉ុណ្ណោះ។

សេណារីយ៉ូនៃការចុះចតទន់

ទោះបីជាមានសុទិដ្ឋិនិយមចំពោះល្បឿនងើបឡើងវិញជាវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោកពិតមែន ក៏អង្គការ និងអ្នកជំនាញសេដ្ឋកិច្ចជាច្រើននៅតែបន្តចេញការព្រមាន

ដោយប្រយ័ត្នប្រយែង។ បើយោងតាមលោកស្រី Kristallina Georgieva នាយិកាប្រតិ បត្តិរបស់ IMF កត្តាដូចជា៖ អតិផរណាខ្ពស់ដ៏វែងអន្លាយ ការកើនឡើងនៃភាពតានតឹង ភូមិសាស្ត្រនយោបាយ ហានិភ័យពីការប្រែប្រួលនៃតម្លៃថាមពល សម្ពាធនៃការបាក់ បែកផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា... នៅតែអាចគំរាមកំហែងដល់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ ប្រមុខ IMF ក៏បានផ្តល់អនុសាសន៍ឱ្យប្រទេស នានា ត្រូវការអនុវត្តន៍គោលនយោបាយរូបិយវត្ថដោយម្ចាស់ការទាក់ទងនឹងបញ្ហា អត្រាការប្រាក់ផងដែរ៖
“យើងខ្ញុំបានព្យាករអំពីការចុះចតទន់ ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនទាន់កើតឡើងនៅឡើយ។ ធនាគារកណ្តាលចាំបាច់ត្រូវពិចារណាដោយប្រុងប្រយ័ត្ន ដោយផ្អែក លើទិន្នន័យថា ពេលណាគួរតែចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ កាត់បន្ថយចំនួន ប៉ុន្មាន ហើយពួកគេមិនអាចស្វែងរកការបំផុសគំនិតពីធនាគារកណ្តាលផ្សេងទៀត ដើម្បីធ្វើសកម្មភាពទេ ដោយសារតែបណ្ដាប្រទេសនាពេលបច្ចុប្បន្ននេះស្ថិតនៅ ក្នុងបរិបទខុសៗគ្នា”។
យោងតាមអ្នកជំនាញសេដ្ឋកិច្ច សំណួរដ៏ធំមួយនៅពេលនេះ គឺតើពេលណា ដែលប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក តំបន់ចាយប្រាក់រួមអឺរ៉ូ ឬ ចក្រភពអង់គ្លេស... នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ គេរំពឹងថា ធនាគារ កណ្តាលអឺរ៉ុប (ECB) នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅថ្ងៃទី ៦ ខែមិថុនាខាងមុខ។ ដោយមានការប្រុងប្រយ័ត្នជាង ECB ធនាគារកណ្តាលអាមេរិក (FED) ទំនងជា នឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលដ៏យូរជាង ហើយអ្នកវិភាគ ភាគច្រើនព្យាករណ៍ថា FED នឹងកាត់បន្ថយអត្រាការប្រាក់តែម្តងគត់នៅចុងឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការព្រួយបារម្ភអំពីអត្រាការប្រាក់ខ្ពស់ នៅក្នុងខឿនសេដ្ឋកិច្ចធំៗ ដែលជះឥទ្ធិពលអវិជ្ជមានដល់កំណើនក៏ដោយ ប៉ុន្តែប្រធាន សេដ្ឋវិទូ IMF លោក Pierre-Olivier Gourinchas នៅតែចាត់ទុកថា ហានិភ័យនៃការ ធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ ត្រូវបានរក្សាត្រឹមកម្រិតទាបបំផុត ហើយ សេណារីយ៉ូនៃ កំណើនសេដ្ឋកិច្ចពិភពលោកក្នុងអត្រា ៣,២% នៅឆ្នាំនេះ ដូចការ ព្យាករណ៍របស់ IMF គឺអាចធ្វើទៅបានទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ