សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើនគួរឲ្យកត់សម្គាល់
(VOVWORLD) - ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា CPP និងនាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែននោះ តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាច្រើន ដូចជា៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម យុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណ យុទ្ធនាការកាត់បន្ថភាពក្រីក្រជាដើម។ ការអនុវត្តន៍រាល់គោលនយោបាយទាំងនេះបាននាំមកនូវការផ្លាស់ប្ដូរថ្មីជាច្រើនសម្រាប់កម្ពុជា ក្នុងអំឡុងពេល ២៥ ឆ្នាំកន្លងមក។ នាឆ្នាំ ១៩៩៣ GDP ក្នុងមនុស្សម្នាក់របស់កម្ពុជាទទួលបានត្រឹម ២៨៨ ដុល្លារអាមេរិកប៉ុណ្ណោះ លុះដល់ឆ្នាំ ២០១៧ តួរលេខនេះបានឡើងដល់ប្រមាណ ១៥០០ ដុល្លារអាមេរិក។ នាឆ្នាំ ២០១៥ កម្ពុជាត្រូវបាន World Bank ដាក់បញ្ជូលក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមទាប។
ស្ដីពីវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់ កម្ពុជាទទួលបានល្បឿនកំណើន GDP ខ្ពស់ និងស្ថិរភាព កំណើនជាមធ្យមជាង ៧ ភាគរយ/ឆ្នាំ។ ជាពិសេសនាឆ្នាំខ្លះៗ មានកំណើន ២ ខ្ទង់ ដូចជានាដំណាក់កាល ២០០៤ និង ២០០៧៖ គឺ ១០,៣% ១៣,៣% ១០,៨% និង ១០,២% ។ ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចក៏មានការវិវឌ្ឍន៍តាមទិសអភិវឌ្ឍន៍ ពោលគឺបង្កើនសមាមាត្រឧស្សាហកម្ម និងសេវាកម្ម កាត់បន្ថយសមាមាត្រកសិកម្ម។ កម្ពុជា កសាងបានផ្នែកសេដ្ឋកិច្ចមុខព្រួញដូចជា៖តម្បាញកាត់ដេរ កសិកម្ម និងទេសចរណ៍។ ការនាំចេញទំនិញតម្បាញកាត់ដេរ នឹងស្បែកជើងមានសមាមាត្រធំជាងគេ នៃការនាំចរញសរុបរបស់កម្ពុជា (ស្រូបយក ៧០ % នៃតម្លៃប្រាក់នាំចេញសរុបរបស់កម្ពុជា)។ ចំណុចគួរឲ្យចាប់អារម្មណ៍គឺ ទំនិញតម្បាញកាត់ដេររបស់កម្ពុជាត្រូវបាននាំចេញភាគច្រើនទៅកាន់ទីផ្សារដែលតម្រូវលក្ខ័ណ្ឌខ្ពស់ដូចជា អាមេរិក និង EU។
តម្បាញកាត់ដេនៅតែជាវិស័យមុខព្រួញរបស់កម្ពុជា |
គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានឆ្លុះបញ្ចាំងតាមរយៈសន្ទស្សន៍សង្គម ជាពិសេសគឺកំណើន GDP ជាមធ្យមពី ១០៤២ ដុល្លារអាមេរិក/មនុស្សម្នាក់នាឆ្នាំ ២០១៣ កើនឡើង ១៤៣៥ ដុល្លារអាមេរិក/មនុស្សម្នាក់នាឆ្នាំ ២០១៧ អត្រាភាពក្រីក្រថយចុះយ៉ាងខ្លាំងក្លាពី ៥៣,៥% នាឆ្នាំ ២០០៤ ថុយចុះ១៣,៥% ក្នុងឆ្នាំ ២០១៤ ហើយនឹងបន្តថយចុះយ៉ាងខ្លាំងក្លានាពេលខាងមុខ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទេសចរណ៍ក៏ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់កម្ពុជា ហើយទទួលបានល្បឿនកំណើនខ្ពស់ រួមវិភាគទានជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសគឺតាំងពីឆ្នាំ ២០០៤ មក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់។ នាឆ្នាំ ១៩៩៣ តួរលេខភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានៅត្រឹមប្រមាណ ១១៨ ពាន់នាក់ លុះតួរលេខនេះនាឆ្នាំ២០១៦ គឺជាង ៥ លាននាក់ នាឆ្នាំ ២០១៧ តួរលេខនេះប្រមាណ ៥,៦ លាននាក់។ រួមជាមួយចំនួនភ្ញៀវទេសចរទាំងនេះ ចំណូលនៃផ្នែកទេសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ពោលគឺនាឆ្នាំ ១៩៩៥ ចំណូលនៃផ្នែកទេសចរណ៍ទទួលបានត្រឹម ១០០ លានដុល្លារអាមេរិកប៉ុណ្ណោះ លុះដល់ឆ្នាំ ២០១៦ តួរលេខនេះគឺ ៣,២១២ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក៏ត្រូវបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ នាបច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណ ៦៤៧ ដែលមានបន្ទប់ចំនួន ៣៦២៣៦ ផ្ទះសំណាក់ចំនួន ១៩៩៦ ដែលមានបន្ទប់ចំនួន ២៨៨៨៥ មណ្ឌលលេងកំលាន្តលំហែកាយសម្រាប់មនុស្សពេញវ័យចំនួន ៦៨៨ និងភោជនីយដ្ឋានចំនួន ១៨៤៤។ ក្រៅពីនេះ ផ្នែកទេសចរណ៍បានរួមវិភាគទានបង្កើតឡើងការងារធ្វើសម្រាប់ពលករចំនួន ៧០ សែននាក់ ដោយមានប្រាក់ចំណូលស្ថិរភាពដែរ។
ផ្នែកសិកម្មរបស់កម្ពុជាក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ជាពិសេសគឺដំណាំស្រូវ។ ចាប់តាំងពីពេលជាប្រទេសខ្វះអង្ករមួយនាឆ្នាំ ១៩៩៣ លុះដល់ឆ្នាំ២០០៩ កម្ពុជាមិនត្រឹមតែទទួលរ៉ាប់រងស្បឿងអាហារដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងចាប់ផ្ដើមនាំចេញអង្ករទៅកាន់បរទេសទៀតផង។ នាឆ្នាំ២០០៩ កម្ពុជានាំចេញអង្ករត្រឹម ១២៦១៣ តោនប៉ុណ្ណោះទេ លុះនាឆ្នាំ ២០១៧ នាំចេញបាន ៦៣៥៦៧៩ តោន។ ជាទូទៅ ក្នុងរយៈពេល ៧ ឆ្នាំ (២០១១ - ២០១៧) កម្ពុជានាំចេញអង្ករសុរប ២,៨៨ លានតោន។ ប្រការគួរឲ្យចាប់អារម្មណ៍គឺ កម្ពុជាផលិតបានប្រភេទអង្ករមួយចំនួនដែលមានគុណភាពខ្ពស់ ហើយមានតម្លៃខ្ពស់ជាង បើប្រៀបនឹងអង្កររបស់ថៃ និងវៀតណាម ដូចជាអង្ករផ្កាម្លេះ។ អាចនិយាយបានថានេះគឺជាសមិទ្ធិផលគួយរឲ្យចាប់អារម្មណ៍របស់កម្ពុជា៕