|
សេដ្ឋកិច្ចវៀតណាមបន្តមានភាពផ្លាស់ប្តូរ (congly.vn) |
Vovworld-វាយតំលៃទូទៅអំពីផ្ទាំងគំនូរខឿនសេដ្ឋកិច្ចក្នុងអំឡុង៩ខែកន្លង
មក នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថាស្ថានភាពសេដ្ឋកិច្ចសង្គមតាំងពីដើមឆ្នាំមកបន្តមានបំរ៉ែបំរួលសកម្ម។ ល្បឿនកំណើនច្បាស់លាស់និងស្មើរគ្នាជាង។ ក្នុងចំណោមគោលដៅចំនួន១៥ដែលបានរដ្ឋសភាប្រគល់
ជូនមានគោលដៅចំនួន១៣មានលទ្ធភាពទទួលបាននិងលើសពីគោលដៅ គោល
ដៅចំនួន១ជិតទទួលបានគឺដោះស្រាយការងារធ្វើសំរាប់ពលករ១,៦លាននាក់និង
គោលដៅមួយមិនទាន់ទទួលបានគឺអត្រាពលករបានបណ្ដុះបណ្ដាល។
កំណើនខ្លាំងក្លានៅវិស័យផ្នែកស្ទើរតែទាំងអស់ក្នុងខឿនសេដ្ឋកិច្ច
ខឿនសេដ្ឋកិច្ចវៀតណាមបន្តល្បឿនងើបឡើងវិញលើវិស័យផ្នែកសំខាន់ទាំង
អស់។ កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី៣ខ្ពស់ជាង២ត្រីមាសមុននិង GDP ៩ខែទទួល
បានប្រមាណ៥,៦២% ខ្ពស់ជាងបើប្រៀបនឹងរយៈពេលដូចគ្នា២ឆ្នាំទៅមិញ។ អតិផរណត្រូវបានទប់ស្កាត់ សន្ទស្សន៍តំលៃប្រើប្រាស់កើនទាប តំលៃទីផ្សារស្ថិរភាព។
សកម្មភាពពាណិជ្ជកម្មក៏កើនឡើងអំពីទ្រង់ទ្រាយនិងល្បឿន។ តាមនោះតំលៃ
ប្រាក់នាំចេញសរុបក្នុងរយៈពេល៩ខែកន្លងមកមានល្បឿនខ្ពស់ជាងការនាំចូល ទទួលបានជិត១១០ពាន់លានដុល្លារអាមេរិក កើនឡើងជាង១៤%បើប្រៀបនឹង
រយៈពេលដូចគ្នានាឆ្នាំទៅមិញនិងមានមុខទំនិញនាំចេញចំនួន២១ទទួលបានជាង
១ពាន់លានដុល្លារអាមេរិក។ លទ្ធផលនេះបានរួមចំណែកតុល្យភាពការនាំចេញនាំ
ចូល បង្កើនការផ្ទុកបំរុងរូបីយប័ណ្ណជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន
វាយតំលៃថា៖
“សេដ្ឋកិច្ចបានអភិវឌ្ឍន៍យ៉ាងច្បាស់លាស់កសិកម្មឧស្សាហកម្មសេវាកម្មសុទ្ធតែ
បានអភិវឌ្ឍន៍ព្រមៗគ្នា។ ក្រសួងស្ថាប័ននានាបានចាត់ទុកលទ្ធភាពវៀតណាមទទួល
បានល្បឿនកំណើន GDP ៥,៨%ក្នុងឆ្នាំ២០១៤អាចអនុវត្តបាន។ លើល្បឿនអភិវឌ្ឍន៍
នោះ យើងមិនឈប់តែត្រឹមប៉ុណ្ណោះទេ ថែមទាំងនឹងបន្តខំប្រឹងប្រែងប្រសិនបើទទួល
បានកំណើន៦%គឺល្អណាស់។”
សកម្មដោះស្រាយបំណូលខូច
រួមជាមួយការដោះស្រាយបំណុលខូចតាមរយៈក្រុមហ៊ុនគ្រប់គ្រងទ្រពសម្បត្តិ
បណ្ដាអង្គការឥណទានវៀតណាម (VAMC) នោះ វៀតណាមកំពុងអនុវត្តរបៀបជា
ច្រើនដើម្បីជំរុញដោះស្រាយបំណុលខូច។ ពីដើមឆ្នាំដល់ខែកក្កដាឆ្នាំ២០១៤តួរលេខ
ផ្ទុកបំរងដែលប្រព័ន្ធធនាគារបង្កើតទទួលបាន៧៨លានលានដុង។ ក្រុមហ៊ុន VAMC ទិញបាន៤៧លានលានដុងបំណុលខូច តាមគំរោងទូទាំងឆ្នាំនេះក្រុមហ៊ុនអាចទិញ
បានបំណុលខូច៧០លានលានដុង។
ទោះបីជាខឿនសេដ្ឋកិច្ចមានសញ្ញាសកម្មជាច្រើន ប៉ុន្តែជាទូទៅ នៅមានបញ្ហា
សេសសល់លេចឡើងត្រូវបានធ្វើល្អជាងទៀតក្នុងឆ្នាំខាងមុខនោះគឺតម្រូវការសរុប
នៅតែខ្សោយផលិតកម្មអាជីវកម្មនៅមានការលំបាកបំណូលខូចនៅធំធេងជាដើម។ ហេតុនេះហើយនាពេលខាងមុខវៀតណាមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព
រៀបចំរចនាសម្ព័ន្ធវិនិយោគសាធារណៈអង្គភាពអាជីវកម្មរដ្ឋ ប្រព័ន្ធធនាគារនិង
កសិកម្មឡើងវិញផ្សារភ្ជាប់នឹងការកសាងជនបទថ្មី។ ស្ដីពីការកសាងយន្តការគោល
នយោបាយដើម្បីទាក់ទាញទុនវិនិយោគក្នុងការផលិតកម្មអាជីវកម្ម នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា៖
“ឥឡូវយើងស្វែងរកគ្រប់វិធានការដើម្បីទាក់ទាញទុនវិនិយោគប្រភពកំលាំង
ក្នុងនិងក្រៅប្រទេសដើម្បីវិនិយោគទៅលើសេវាកម្មឧស្សាហកម្មកសិកម្ម។ សក្ដានុ
ភាពនៅធំធេង។ ឥឡូវចង់អភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មនោះខ្ញុំស្នើរបណ្ដាឧបនាយក
រដ្ឋមន្ត្រី រដ្ឋមន្ត្រីគិតគូយន្តការគោលនយោបាយដើម្បីទាក់ទាញប្រភពកំលាំង។”
ការដែលខឿនសេដ្ឋកិច្ចមានសញ្ញាសកម្មក្នុងអំឡុង៩ខែកន្លងមកជាសក្ខីភាព
ដ៏ច្បាស់លាស់ឲ្យប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដូចជាការខំប្រឹងប្រែង
របស់សហគមន៍អង្គភាពអាជីវកម្មនិងប្រជាជន។ ការដែលរដ្ឋាភិបាលវៀតណាម
ប្រមូលផ្ដុំជំនះពុះពារលើការលំបាកសេសសល់ពីឥឡូវដល់ចុងឆ្នាំនឹងរួមចំណែក
ធានាឲ្យការអភិវឌ្ឍន៍ចីរភាពនៃខឿនសេដ្ឋកិច្ច៕