|
សេចក្តីព្រាងឯកសារមហាសន្និបាតលើកទី១២របស់បក្ស៖ សេដ្ឋកិច្ចឯកជនជាកំលាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ |
Vovworld-ប្លុកអង្គភាពអាជីវកម្មឯកជនដោយមានកំលាំងពលករ៥១%នៃ
ទូទាំងប្រទេសជាតិត្រូវបានចាត់ទុកជាកំលាំងចលករសំខាន់មួយដើម្បីជំរុញ
កំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ជារៀងរាល់ឆ្នាំមណ្ឌលនេះបានរួម
ចំណែកគួរឲ្យកត់សម្គាល់ក្នុងការប្រមូលថវិការរដ្ឋបង្កើនការនាំចេញដំណោះ
ស្រាយប្រកបដោយប្រសិទ្ធិភាពបញ្ហាសង្គមដូចជាបង្កើតការងារធ្វើកាត់បន្ថយ
ភាពក្រីក្រ។
រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ
អង្គភាពអាជីវកម្មឯកជនប្រមាណ៥សែនអង្គភាពរបស់វៀតណាមកំពុង
បង្កើតការងារធ្វើសំរាប់ពលករប្រមាណ១,២នាក់ រួមចណែក៤០%នៃផលិតផល
ក្នុងស្រុកសរុប។ លោក Huynh Nghia Thien អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនដែក
ថែប Vina One ខេត្ត Long An បានចាត់ទុកថា៖
“បក្សនិងរដ្ឋបានមានគោលនយោបាយជាច្រើនដើម្បីជំរុញការអភិវឌ្ឍន៍នៃ
សេដ្ឋកិច្ចឯកជន។ បណ្ដាអង្គភាពអាជីវកម្មក្នុងប្រទេសកាន់តែក្លាយទៅជាសកម្ម
ច្នៃប្រឌិត រួមគ្នាសាមគ្គីភាពដោយការណែនាំរបស់បក្សរដ្ឋាភិបាលរដ្ឋ។ ហេតុនេះ
ហើយអង្គភាពអាជីវកម្មបានបង្កើតផលិតផលល្អបំរើឲ្យកំណើនសេដ្ឋកិច្ចក៏ដូចជា
នាំចេញមុខទំនិញជាច្រើនទៅប្រទេសនានាលើពិភពលោក។”
យល់ព្រមនឹងសេចក្តីព្រាងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី
១២ ដោយចាត់ទុកមណ្ឌលសេដ្ឋកិច្ចឯកជនជាកំលាំងចលករជំរុញបុព្វហេតុនៃការ
ផ្លាស់ប្តូរថ្មី លោក Tran Anh Vuong អនុប្រធានសមាគមអង្គភាពអាជីវកម្មវ័យក្មេង
វៀតណាមបានសង្កត់ធ្ងន់ថា៖
“មហាសន្និបាតជាច្រើនមុននេះបាននិយាយដល់សេដ្ឋកិច្ចឯកជននិងអាច
និយាយបានថា សេដ្ឋកិច្ចឯកជនត្រូវបានអះអាងជាកំលាំងចលករ។ ពីព្រោះនៅ
កន្លែងណាក៏ដោយ ខឿនសេដ្ឋកិច្ចទីផ្សារបានបង្ហាញថា ត្រឹមតែមានការអភិវឌ្ឍន៍
សេដ្ឋកិច្ចឯកជនគឺសេដ្ឋកិច្ចរួមនៃប្រទេសជាតិទើបអភិវឌ្ឍន៍បាន សេដ្ឋកិច្ចឯកជន
មិនត្រឹមតែជាកំលាំងចលករប៉ុណ្ណោះ ថែមទាំងជាប្រការសំខាន់បំផុតដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ច។”
សេដ្ឋកិច្ចឯកជនមានតួនាទីកំលាំងចលករ
ទោះបីជាស្រូបយកបរិមាណដ៏ធំធេងប៉ុន្តែអង្គភាពអាជីវកម្មនានានៃមណ្ឌល
សេដ្ឋកិច្ចឯកជនភាគច្រើនតែជាមធ្យមនិងតូច សមត្ថភាពប្រកួតប្រជែងទាប
ផលិតផលមានគុណភាពមិនទាន់ខ្ពស់ឡើយ។ ដើម្បីបង្កលក្ខណៈសំរាប់មណ្ឌល
នេះអភិវឌ្ឍន៍ថែមទៀត លោក Nguyen Van De ប្រធានសមាគមអង្គភាពអាជីវកម្ម
ខេត្ត Thanh Hoa បានចាត់ទុកថា៖
“ខ្ញុំស្នើរសេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី១២កំណត់ច្បាស់នូវ
សារៈសំខាន់នៃគោលការណ៍គោលនយោបាយចំពោះអង្គភាពអាជីវកម្មឯកជនក្នុង
ខឿនសេដ្ឋកិច្ចទីផ្សារ។ ខណៈកសាងគោលនយោបាយមិនត្រឹមតែក្នុងក្របខ័ណ្ឌ
ក្រសួងផ្នែកនានាប៉ុណ្ណោះទេ ថែមទាំងត្រូវមានការចូលរួមរបស់អង្គការសមាគមទាក់
ទិននិងអង្គភាពអាជីវកម្មនានាទៀតផង។”
តំណាងឲ្យសហគមន៍អង្គភាពអាជីវកម្មលោក Vu Tien Loc ប្រធានសភា
ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចាត់ទុកថា៖
“ត្រូវអះអាងតួនាទីកំលាំងចលករនៃមណ្ឌលសេដ្ឋកិច្ចឯកជន ពីព្រោះមណ្ឌល
សេដ្ឋកិច្ចឯកជនជាមណ្ឌលរបស់ប្រជាជនទាំងមូល។ ត្រូវជឿជាក់ទៅលើប្រជាជន
ជឿជាក់ទៅលើបុព្វហេតុធ្វើសេដ្ឋកិច្ចរបស់ប្រជាជន។ រដ្ឋចូរដើរតួនាទីបង្កើតជួយ
ឧបត្ថម្ភនិងដើរតួនាទីជានៅខាងក្រោយដ៏រឹងមាំរបស់ប្រជាជនសំរាប់បុព្វហេតុរកស៊ី
សេដ្ឋកិច្ចរបស់ប្រជាជនទាំងមូល។”
អង្គភាពអាជីវកម្មជាកំលាំងស្នូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ បក្សនិងរដ្ឋ
បានខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលំអរបរិយាកាសវិនិយោគអាជីវកម្ម
ដើម្បីអង្គភាពអាជីវកម្មនិយាយរួមនិងអង្គភាពអាជីវកម្មនិយាយដោយឡែកអភិវឌ្ឍន៍។
បន្តគោរពតួនាទីរបស់មណ្ឌលសេដ្ឋកិច្ចឯកជនដូចជាក្នុងសេចក្តីព្រាងឯកសារ
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២នឹងបង្កើតកំលាំងចលករដើម្បី
មណ្ឌលសេដ្ឋកិច្ចនេះបន្តអភិវឌ្ឍន៍៕