សិទ្ធិមនុស្សត្រូវបានយកចិត្តទុកដាក់ក្នុងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម
THU HOA -  
VOV-សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋជាបញ្ហាសំខាន់ដ៏ពិសេសត្រូវបានយកចិត្តទុក
ដាក់ក្នុងបណ្ដាច្បាប់រដ្ឋធម្មនុញ្ញលើពិភពលោកនិយាយរួមនិងវៀតណាមនិយាយ
ដោយឡែក។ក្នុងពង្រាងសេចក្តីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ដែលកំពុងបានយកមតិរបស់ប្រជាជន សិទ្ធិមនុស្ស សិទ្ធិនិងករណីយកិច្ចសារវន្តរបស់ពល
រដ្ឋត្រូវបានរៀបចំជាជំពូកមួយដោយមានមាត្រាចំនួន៣៨។ នេះជាការបោះជំ
ហានសំខាន់ដែលអះអាងនូវគោលនយោបាយគោរពនិងជំរុញសិទ្ធិមនុស្សរបស់
វៀតណាម។
សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវបានធ្វើវិសោធនកម្ម ទៅជាជំពូកសំ
ខាន់១ដោយមានមាត្រានានាអំពីសិទ្ធមនុស្ស សិទ្ធប្រជាពលរដ្ឋ។ នេះគឺជាចំណុច
ថ្មីមួយ ប្រៀបនឹងបណ្ដាច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៩ ១៩៨០ និងរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ ការរៀបចំសិទ្ធិមនុស្សនៅក្នុងជំពូកទី២របស់សេចក្ដីព្រៀងរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ (ធ្វើវិសោធនកម្ម )ជាការកែទម្រង់សមស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ
ផ្សេងៗ របស់បណ្ដារដ្ឋប្រជាធិបតេយទំនើបលើពិភពលោក។ លោកស្រីPhan
Bich Thienជាជនវៀតណាម១រូបនៅហុងគ្រី និងជានាយិកាមូលនិធិ÷ ដើម្បីទំ
នាក់ទំនងហុងគ្រីស វៀតណាម បានចាត់ទុកថា÷ សេចក្ដីព្រៀងរដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២ ធ្វើវិសោធនកម្ម មានចំណុចថ្មីជាច្រើន អំពីសិទ្ធិមនុស្ស÷
“សិទ្ធិប្រជាពលរដ្ឋនៅក្នុង សេចក្ដីពង្រៀងរដ្ឋធម្មនុញ្ញនេះ ក៏បានបើក
ទូលាយជាង និងជាក់ស្ដែងជាង។ ច្បាប់រដ្ឋធម្មនុញ្ញនេះ ក៏បានកំណត់ថា÷រដ្ឋ ñនិងរដ្ឋធម្មនុញ្ញវៀតណាម ការពារប្រជាពលរដ្ឋវៀតណាម នៅក្នុង
និងក្រៅប្រទេសទៀតផង។ ខ្ញុំគិតថា នេះគឺជាប្រការល្អណាស់”។
|
ជនវៀតណាមនៅឯបរទេសរួមមតិចំពោះរដ្ឋធម្មនុញ្ញ១៩៩២
(រូបថតៈ Internet) |
សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នៅមានការកំណត់ច្បាស់
និងសមស្របស្តីពីសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋជាច្រើន ដូចជា៖ ក្នុងមាត្រាទី៤៤
៤៥ និង២៦ក្នុងសេចក្តីព្រៀងនេះ កំណត់ថា៖សិទ្ធិត្រូវបានរស់នៅក្នុងបរិយាកាស
ធម្មជាតិបរិសុទ្ធ សិទ្ធិទទួលបានបណ្ដាតំលៃវប្បធម៌កាតព្វកិច្ចការពារបរិស្ថាន។ សេចក្តីព្រៀងនេះក៏កំណត់ដែរថា៖ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងសកម្មភាព
គ្រប់ក្រងរដ្ឋ ពិភាក្សាអំពីបណ្តា បញ្ហាក្នុងតំបន់ជាមួយរដ្ឋ។ រដ្ឋបង្កលក្ខណៈងារ
ស្រួលសម្រាប់ប្រជាពលរដ្ឋ ចូលរួមការគ្រប់គ្រងរដ្ឋនិងសង្គម។ ប្រធានសមា
គម មេធាវីវៀតណាម លោក Pham Quoc Anh បានចាត់ទុកថា៖
“សិទ្ធិប្រជាពលរដ្ឋសង្កត់ធ្ងន់ទៅលើសិទ្ធិប្រជាធិតេយ្យរបស់ប្រ
ជាជន។ ប្រជាជន អាចសម្តែងនូវគោលបំណង យោបល់របស់ខ្លួនចំពោះ
រាល់បញ្ហា ពិសេសគឺ បញ្ហារបប។ ដោយឈរលើមូលដ្ឋាននេះ យើងអាច
កែសម្រួលគោលនយោបាយរាប់ទាំងច្បាប់។”
សេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ធ្វើវិសោធនកម្មលើកនេះក៏ពង្រីកសិទ្ធិ
មនុស្ស សិទ្ធិប្រជាពលរដ្ឋ។ មាត្រាទី១៧អះអាងថា “ជនគ្រប់រូបគឺសមភាពចំពោះ
មុខច្បាប់ គ្មានការប្រកាន់ក្នុងជីវភាពរស់នៅខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌
សង្គម”ឡើយ។ ក្នុងពេលនោះ មាត្រាទី២៥កំណត់ច្បាស់ថា “មនុស្សគ្រប់រូបមាន
សេរីភាពខាងជំនឿសាសនា អាចកាន់ឬមិនកាន់ សាសនាណាមួយក៏ដោយ។ បណ្តាសាសនាសមភាពចំពោះមុខច្បាប់។ រដ្ឋគោរពនិង ធានាសេរីភាពខាងជំ
នឿសាសនា។ គ្មានអ្នកណាអាច រំលោភទៅលើសេរីភាពខាងជំនឿសាសនា
ឬ ឆ្លៀតឱកាសនេះដើម្បីរំលោភទៅលើរដ្ឋធម្មនុញ្ញនិងច្បាប់ឡើយ”។
នៅវៀតណាម គោលការណ៌គោរពនិងធានាសិទ្ធមនុស្ស សិទ្ធសេរីភាព
ប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋត្រូវបានអះអាងក្នុងបណ្តារដ្ឋធម្មនុញ្ញតាំងពី
ពេលបង្កើតប្រទេសជាតមក។ សេចក្តីព្រាងរដ្ឋធនម្មនុញ្ញឆ្នាំ១៩៩២ធ្វើវិសោ
ធនកម្ម ដែលទើបនឹងបានប្រកាសជាសាធារណៈ នឹងពង្រីកបានសិទ្ធមនុស្ស និងជាលទ្ធផលនៃដំណើការផ្លាស់ប្តូរ ថ្មីនៅវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំ
កន្លងទៅព្រមទាំងសមស្របជាមួយបណ្តាអនុសញ្ញាអន្តរជាតិអំពីសិទ្ធិមនុស្ស
ដែលសាធារណៈរដ្ឋសង្គមនិយមវៀតណាមជាសមាជិក៕
THU HOA