សិទ្ធិអំណាចរបស់ប្រជាជន

សិទ្ធិអំណាចរបស់ប្រជាជន - ảnh 1
សាស្ត្រាចារ្សបណ្ឌិត Vu Van Hien អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម (VOV)

        Vovworld-រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម(ធ្វើវិសោធន​
កម្ម​នាឆ្នាំ២០១៣) លើកច្បាស់ថា “សាធារណៈរដ្ឋសង្គមនិយមវៀតណាមជារដ្ឋ
ដោយ​ប្រជាជនជាម្ចាស់ សិទ្ធិអំណាចរដ្ឋទាំងអស់ចំណុះប្រជាជនមូលគ្រឹះជា
សម្ព័ន្ធ​ភាពរវាងវណ្ណកម្មករវណ្ណកសិករនិងជួរបញ្ញាវ័ន្ត”។

        បើពិនិត្យលើវិស័យទ្រឹស្តីនិងការពិតជាក់ស្ដែង ការដែលរដ្ឋធម្មនុញ្ញ(ធ្វើ
វិសោធនកម្មឆ្នាំ​២០១៣) អះអាងថា សិទ្ធិអំណាចរដ្ឋទាំងអស់ចំណុះប្រជាជន
ដោយឈរលើមូលដ្ឋាន​យ៉ាងរឹងមាំ។

សិទ្ធិអំណាចរដ្ឋទាំងអស់សុទ្ធតែចំណុះប្រជាជន

        ក្នុងអំឡុង៨៣ឆ្នាំដឹកនាំប្រជាជាតិទាំងមូលដំណើរការបដិវត្តន៍រំដោះជាតិនិង
កសាងលិទ្ធិសង្គមនិយម មេរៀនប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅដែលបក្សកុម្មុយនីស្ត​
វៀតណាម​ដកចេញបានគឺ បដិវត្តន៍ជាបុព្វហេតុរបស់ប្រជាជន ដោយប្រជាជននិង
ដើម្បី​ប្រជាជន។

        លោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏ឈ្លាសវៃរបស់ប្រជាជាតិ ជានិច្ចកាល​អះអាងនូវសតិអារម្មណ៍ “យកប្រជាជនជាឬសគល់” ដោយហេតុនេះ ក្រៅពី​ដណ្ដើម
បានរដ្ឋអំណាច​បង្កើតរដ្ឋថ្មីនោះ រដ្ឋនោះជារដ្ឋរបស់ប្រជាជនដោយ​ប្រជាជន​និង
ដើម្បីប្រជាជន។

        ក្នុង “កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងអន្តរកាលឡើងលិទ្ធិសង្គម​និយម
នាឆ្នាំ១៩៩១” គោលដៅចាត់តាំងរបស់រដ្ឋត្រូវបានកំណត់ថា “រដ្ឋវៀតណាម ឯកភាព
លើសិទ្ធិចំនួន៣ គឺសិទ្ធិនិតិបញ្ញត្តិ សិទ្ធិនិតិប្រតិបត្តិនិងសិទ្ធិអំណាចតុលាការហើយ
សិទ្ធិទាំងបីនេះមានការបែងចែកដ៏ច្បាស់លាស់”។ សេចក្តីសម្រេចចិត្តនៃ មហា
សន្និបាត​លើកទី​៩របស់បក្សកម្មុយនិស្តវៀតណាមបានអះអាងថា រដ្ឋវៀតណាម 
ជានីតិរដ្ឋ សង្គមនិយមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។ បន្ទាប់
មក នៅ មហាសន្និបាតបក្សលើកទី១១ បានអនុម័តលើ កម្មវិធីនយោបាយកសាង
ប្រទេស​​​ជាតិក្នុងសម័យអន្តរកាលឈានឡើងលិទ្ធិសង្គមនិយម(បំពេញបន្ថែម
អភិវឌ្ឍន៍នាឆ្នាំ២០១១)​ដោយបន្តអះអាងថា “វៀតណាមជាប្រទេសនីតិរដ្ឋសង្គម
និ​យម របស់​ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន”។

        ដោយហេតុនេះ ការកំណត់សិទ្ធកំពូលរបស់រដ្ឋវៀតណាមចំណុះប្រជាជន ជាគោលជំហឥតប្រែប្រួលបស់បក្សកុម្មុយនិស្តវៀតណាម។

        កំណត់សិទ្ធអំណាចរបស់ប្រជាជនក្នុងរដ្ឋធម្មនុញ្ញ

        ក្នុងបណ្តាជំពូក មាត្រារបស់រដ្ឋធម្មនុញ្ញ ខ្លឹមសារទូទៅ នឹងលេចធ្លោនោះគឺ
សិទ្ធ​ិអំណាច​របស់រដ្ឋគឺចំណុះប្រជាជន មានន័យថា សិទ្ធអំណាចរបស់រដ្ឋ លើ
គ្រប់​វិស័យសុទ្ធតែមានគោលដៅរួមគឺបំរើប្រជាជន ដោយប្រជាជនប្រគល់សិទ្ធិ។ ទាំងអស់នេះជាមូលដ្ឋានរឹងមាំ ដើម្បីរាំងស្កាត់រាល់កត្តាជ្រុលនិយម ខ្វះការ​ទទួល
ខុសត្រូវរបស់ស្ថាប័ននានាឬបុគ្គលដែលប្រជាជនប្រគល់សិទ្ធិក្នុងការអនុវត្តការ
ងារ។

        ដោយឈរលើទស្សនៈមុនក៏ដូចជាក្រោយសិទ្ធិអំណាចរដ្ឋចំណុះប្រជាជន
រដ្ឋ​ធម្មនុញ្ញបានកំណត់ច្បាស់រាល់ការងារជាក់ស្ដែងដែលប្រជាជនអនុវត្តសិទ្ធិ
អំណាចរបស់ខ្លួន។ នោះជាការជ្រើសតាំងសមាជិកសភាដោយផ្ទាល់។ សមាជិក
សភា​ដោយ​ប្រជាជនជ្រើសតាំងនឹងត្រូវបានប្រជាជនឃ្លាំមើលវាយតំលៃ។

        រដ្ឋធម្មនុញ្ញក៏បង្ហាញច្បាស់សិទ្ធិសំរេច​សិទ្ធិចូលរួមមតិរបស់ប្រជាជនដើម្បី​សំរេចរាល់បញ្ហាទាក់ទងចំពោះវាសនារបស់ប្រទេសជាតិរឺតាមការសំរេចចិត្ត​ធ្វើប្រជាមតិរបស់រដ្ឋសភាដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារៀបចំ​អនុវត្ត។

យន្តការអនុវត្តសិទ្ធិអំណាចរបស់ប្រជាជន

       ការអនុវត្តសិទ្ធិអំណាចរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាពគឺការអនុវត្តល្អ
បែបបទ “បក្សដឹកនាំ ប្រជាជនធ្វើម្ចាស់ រដ្ឋគ្រប់គ្រង”។

        តាមយន្តការនេះ ប្រជាជនធ្វើម្ចាស់ត្រូវជាកត្តាសមខាន់ បក្សនិងរដ្ឋមិន​នៅក្រៅ​
ពី​ក្រប​ខ័ណ្ឌប្រជាជនឡើយ។

        ដើម្បីអនុវត្តគោលការណ៍ “ប្រភពកំលាំងទាំងអស់ក្នុងសង្គមនិង​របស់​រដ្ឋសុទ្ធតែ
ចំណុះប្រជាជន”នោះ ត្រូវធានាលក្ខណៈខាងសម្ភារៈវប្បធម៍សង្គមនៅ​កំរិត​អភិវឌ្ឍន៍
ពិតប្រាកដនិងត្រូវលើកកំពស់ការយល់ដឹងរបស់ប្រជាជន។ នោះគឺជាការធានា​ឲ្យ
ជីវភាពរស់​នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកែលំអរដោយយឥតឈប់
ឈរ សុខុមាល​ភាពសង្គមចីរភាព ប្រជាជននៅគ្រប់ដំបន់ទទួលបានការយកចិត្ត​ទុក
ដាក់ ជនជាតិទាំងឡាយ​សុទ្ធតែមានសមភាព។

        ដោយចំណេះដឹងរបស់ប្រជាជនកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ
និង​លក្ខណៈសេដ្ឋកិច្ចនយោបាយវប្បធម៍សង្គមមានការអភិវឌ្ឍន៍នោះ សិទ្ធិ​អំណាច​ប្រជាជននឹងបានពង្រីក។ គោលដៅប្រជាជនសម្បូរធូធាប្រទេសជាតិ​ខ្លាំង​មាំមួន​ប្រជាធិបតេយ្យសមភាព​អរិយ្យធម៍ត្រូវបានអនុវត្តយ៉ាងល្អប្រសើរជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ